ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដា.ច់ជណ្ដើរយន្តក្នុងផ្ទះលក់គ្រឿងបរិក្ខារអគ្គិ​សនី​កៀ.បកម្មករម្នាក់

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជណ្ដើរយន្តនៅក្នុងផ្ទះលក់ដូរគ្រឿងបរិក្ខាអគ្គិសនីមួយកន្លែង បានដាច់

រាជធានីភ្នំពេញ ៖ ជណ្ដើរយន្តនៅក្នុងផ្ទះលក់ដូរគ្រឿងបរិក្ខាអគ្គិសនីមួយកន្លែង បានដាច់ បណ្ដាលឱ្យធ្លាក់កៀប​បុរសជាកម្មករបម្រើការងារនៅទីនោះម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ដា.ច់បា.ក់ដៃទាំងខាងឆ្វេងនិងខាងស្ដាំតែម្ដង ។ ដោយឡែកប្រភពមួយទៀតបានអះអាងផ្សេងពីនេះថា ជនរងគ្រោះរងរបួស ព្រោះតែអីវ៉ាន់ធ្លាក់សង្កត់លើទៅវិញ។

​ហេតុការណ៍ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ​២០២៤ នៅចំណុច​ក្នុងផ្ទះលក់គ្រឿងបរិក្ខាអគ្គិសនីខាងលើ ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសដែលជាកម្មកររងគ្រោះរូបនោះមិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ គ្រាន់តែដឹងថា បម្រើការងាលើកអីវ៉ាន់នៅទីនោះ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ ។ ចំណែកដំណើររឿងដែលនាំឱ្យមានគ្រោះថ្នាក់នេះឡើង ក៏មិនទាន់ត្រូវបានដឹងច្បាស់នោះទេ ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋានបានកំពុងចុះទៅធ្វើការស្រាវជ្រាវលើករណីនេះហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ