ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដល់ទៀតហើយ! ព្រឹត្តិការណ៍ដ៏អស្ចារ្យនៅប្រាសាទអង្គរវត្ត ក្នុងខែមីនានេះ

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពេលវេលាដែល​ភ្ញៀវ​ទេសចរទាំងអស់តែងតែទន្ទឹង​រង់ចាំ បានមកដល់ទៀតហើយ

ខេត្តសៀមរាប ៖ ពេលវេលាដែល​ភ្ញៀវ​ទេសចរទាំងអស់តែងតែទន្ទឹង​រង់ចាំ បានមកដល់ទៀតហើយ នោះគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្ដាលនៃអង្គរ​វត្ត ឬសមរាត្រី ដែលនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

ព្រឹត្តិការណ៍ដ៏​មហស្ចារ្យនៅអង្គរវត្តនេះ តែងតែបានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញ​ព្រឹត្តិការណ៍ និងចង់ផ្តិតយករូបភាពនេះទុកជាអនុស្សា​វរីយ៍។

អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។

សូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាព្រឹត្តិការណ៍សមរាត្រីនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឱ្យបានច្រើនកុះករ។

សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសម រាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ