ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានផង ! លេងបន្លំឯកសារឡានយកទៅបញ្ចាំ មានអីទឹកភ្នែកជោគថ្ពាល់

1 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្លែងបន្លំ​ឯកសារ​រថយន្ត​សេរី​ឆ្នាំ​២០២៣ យក​ទៅ​បញ្ចាំ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៤ ។ លោក​វរៈសេនីយ៍ត្រី នួន…

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្លែងបន្លំ​ឯកសារ​រថយន្ត​សេរី​ឆ្នាំ​២០២៣ យក​ទៅ​បញ្ចាំ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៤ ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ៖ ជនសង្ស័យ​មានឈ្មោះ មួយ បូ​រិ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​(​មានមុខ​របប​ទិញ លក់​ម៉ូតូ​) នៅ​ក្រុង​សិរី​សោភ័ណ ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​ពាក្យបណ្តឹង​ឈ្មោះ ចាន់ គឹ​ម​ជា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​ម្ចាស់​ហាង​បញ្ចាំ​យីហោ​(SNB) រស់នៅ​ភូមិ​មិត្តភាព សង្កាត់ ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ឈ្មោះ មួយ បូ​រិ​ន ដែល​បាន​យក​រថយន្ត​១​គ្រឿង ម៉ាក់​FORD TERRITORY ពណ៌​ខ្មៅ​ផលិត​ឆ្នាំ​២០២៣ ដែល​ពាក់​ផ្លា​ក​លេខ កម្ពុជា HENG 1667 មក​ដាក់បញ្ចាំ​ចំនួន​២​ម៉ឺន​ដុល្លារ​ប្រាប់​ថា រថយន្ត​ផ្ទាល់ខ្លួន​ទិញ​ពី​ខេត្តឧត្តរមានជ័យ​មាន​ភ្ជាប់​ទាំង​ប័ណ្ណ​សម្គាល់​រថយន្ត​ម្ចាស់​ដើម និង​លិខិត​ទិញ លក់ ក្រោយមក​សុំ​យក​លុយ​២.០០០​ដុល្លារ​ទៀត ក្រោយ​ត្រួតពិនិត្យ​ឯកសារ​រថយន្ត​មិន​ប្រក្រតី គឺ​ក្លែងក្លាយ​ទើប​នាំ​ខ្លួន​ទៅ​ទីបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៤ ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ៖ ក្រោយ​ម្ចាស់​ហាង​បញ្ចាំ​យីហោ​(SNB) នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ មួយ បូ​រិ​ន ដែល​ក្លែងបន្លំ​ឯកសារ​រថយន្ត​យក​មក​បញ្ចាំ​បាន​ឃាត់ខ្លួន​សួរនាំ​ទើបបាន​សារភាព​ថា ខ្លួន​មានមុខ​របប​លក់​ទិញ លក់​ម៉ូតូ​ក្រុង​សិរី​សោភ័ណ ដែល​ឡើង​ចុះ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​លេង​ល្បែ​.​ង​កាស៊ីណូ ។ ហើយ​បាន​ស្គាល់​មនុស្ស​ចំនួន​៣​នាក់ ជិះ​រថយន្ត​២​គ្រឿង​១​គ្រឿង​ម៉ាក់​ហ្វូ​ត ដែល​បញ្ចាំ និង​១​គ្រឿង​ម៉ាក់​នី​សាន់ បាន​ប្រើ​អោយ​យក​រថយន្ត​១​គ្រឿង​ម៉ាក់​ហ្វូ​ត​ដោយ​រៀបចំ​ឯកសារ​ក្លែងក្លាយ​ទៅ​បញ្ចាំ​ត្រូវ​បាន​បែកការ ត្រូវ​ម្ចាស់​ហាង​ឃាត់ខ្លួន​ប្រគល់​ជូន​កម្លា​ង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ