ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំងលោក ជិន ប៊ុនធឿន ជាអភិបាលខណ្ឌឫស្សីកែវ ជំនួសលោកឯក ឃុនដឿន ត្រូវបានតែង​តាំងជាអភិបាលរងរាជធានីភ្នំពេញ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិធីប្រកាសតែងតាំងលោក ជិន ប៊ុនធឿន ជា​អភិបាលខណ្ឌឫស្សីកែវ ជំនួស

រាជធានីភ្នំពេញ ៖ ពិធីប្រកាសតែងតាំងលោក ជិន ប៊ុនធឿន ជា​អភិបាលខណ្ឌឫស្សីកែវ ជំនួសលោកឯក ឃុន​ដឿន ដែលត្រូវបានតែងតាំងជាអភិបាលរង ។ ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១២ មីនា ​ឆ្នាំ២០២៤ កន្លងទៅនេះ នៅសាលាខណ្ឌឫស្សីកែវ ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងមន្ត្រីកងកម្លាំងចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវដែលទើបឡើងថ្មី ត្រូវបំពេញការងារឱ្យបានល្អប្រសើរ ពិសេស ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយជូនប្រជាពលរដ្ឋ។ ទប់ស្កាត់ការជួញដូរគ្រឿងញៀន ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយនឹងពង្រឹងលើការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសំខាន់ៗមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។លោកថា ការរៀបចំស្ដាប់ធ្នាប់ត្រូវតែធ្វើឱ្យបានល្អ ពោលគឺប្រជាពលរដ្ឋអាចលក់ដូរបាន ហើយសណ្ដាប់ធ្នាប់សាធារណៈត្រូវតែធានាថា មានលក្ខណល្អប្រសើរ មិនមានការកកស្ទះចរាចរណ៍។

បើយើងនៅតែបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ នោះប្រជាពលរដ្ឋនឹងនៅតែគោរពស្រឡាញ់យើង បោះឆ្នោតឱ្យយើងឈ្នះនៅឆ្នាំ២០២៧ខាងមុខទៀត។

បន្ថែមពីនេះលោកឃួង ស្រេង បានបន្តណែនាំឱ្យអភិបាលខណ្ឌថ្មី សហការជាមួយនឹងថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ដើម្បីជួយប្រជាពលរដ្ឋដែលជួបបញ្ហា។ បន្តការខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីនិង ទប់ស្ងាត់នៅទំនាស់ដីធ្លីថ្មីកុំឱ្យកើតមានឡើងទៀត។ ទប់ស្ងាត់ចំពោះសំណង់ខុសច្បាប់ ការពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។

លោកឃួង ស្រេង បន្តទៀតថា ការបម្រើសេវាសាធារណៈត្រូវតែនៅកៀកគិតជាមួយប្រជាពលរដ្ឋធ្វើឱ្យបានលឿននិងមានតម្លាភាព។ សម្ដេចបវរធិបតីហ៊ុនម៉ាណែត នាយរដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្លាំងណាស់ ព្រោះថា ជាសេវាសាធារណៈជាតម្រូវការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋ។ ត្រូវរួមគ្នាលុបបំបាត់ពាក្យថា រកជួបចៅសង្កាត់ ពិបាកជាងរកជួបរដ្ឋមន្ត្រី ។ប៉ុន្តែទោះបីជាយ៉ាងណាក្ដី ភាសានេះត្រូវបានលុបបំបាត់ហើយ ដោយយើងបានបង្កើតជាក្រុមការងារបដិសណ្ឋារកិច្ចមួយដើម្បីចាំទទួលសេវាប្រជាពលរដ្ឋ។

បន្ថែមពីនេះទៀតលោកឃួង ស្រេងក៏បានផ្ដាំផ្ញើដល់មន្ត្រីចាស់ៗដែលជិតចូលនិវត្តន៍គួរបង្ហាត់បណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឱ្យចេះធ្វើការងារ ពោលគឺ នៅពេលដែលយើងចូលនិវត្តន៍គឺពួកគាត់អាចបន្តវេនពីខ្លួនយើងបាន។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវថ្មី ក្នុងឱកាសនោះ បានប្តេជ្ញាចិត្តអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។ ប្តេជ្ញាបំពេញការងារឱ្យបានទ្វេដង។ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនឱ្យកម្លាំងណាមួយមកបំផ្លាញបានឡើយ ទោះបីក្នុងតម្លៃណាក៏ដោយ។លើកកម្ពស់សាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អ។

អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព រឹកបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ខិតខំដោះស្រាយទំនាស់ដីធ្លីនៅក្នុងមូលដ្ឋានឱ្យបានល្អ និងទប់ស្កាត់ទំនាស់ដីធ្លីថ្មីកុំឱ្យបន្តកើតមានទៀត និងការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អថែមទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ