ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឧកញ៉ា​​ឡេ​ង ចាន់​ណា និងបក្សពួក កំពុង​ស្ថិត​ក្នុង​ទ្រុង​​ស្នងការដ្ឋានខេត្ត​​ រង់ចាំចំណាត់​ការ​

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ មីនា ២០២៤ នេះ អ្នកស្រីឧកញ៉ា​​ឡេ​ង ចាន់​ណា អគ្គនាយក​ក្រុមហ៊ុនប៊្រី​លាន ស៊ី​ធី​មើល​ដ៍​ឯ​.​ក…

ខេត្តសៀមរាប ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ មីនា ២០២៤ នេះ អ្នកស្រីឧកញ៉ា​​ឡេ​ង ចាន់​ណា អគ្គនា
យក​ក្រុមហ៊ុនប៊្រី​លាន ស៊ី​ធី​មើល​ដ៍​ឯ​.​ក និង​បក្សពួក ត្រូវចាប់ខ្លួនតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប និងកំពុង​ស្ថិត​ក្នុង​ទ្រុង​នៅ​បរិវេណ​ស្នងការដ្ឋាន​
នគរបាល​ខេត្ត​ ខណៈ​តំណាង​អយ្យការ​នឹង​ជូន​ព័ត៌មាន ដើម្បី​ឱ្យ​សាធារណជន​ជ្រាប​ពី​ចំណាត់ការ​ជា​បន្តបន្ទាប់​នូវ​សំណុំរឿង​នេះ ​។

សូម​រំលឹក​ថា ឧកញ៉ា​ឡេ​ង ចាន់​ណា ប្រធាន​ក្រុមហ៊ុន​ប្រ៊ី​លាន ស៊ី​ធី​មើល​ដ៍ ឯ​.​ក ដែល​ឆបោក​លុយ​ប្រជាពលរដ្ឋ​រឿង​ដីធ្លី​-​ផ្ទះ និង​ការ​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​ចាប់ខ្លួន​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៤ ស្ថិត​នៅ​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប ។

ឧកញ៉ា​ឡេ​ង ចាន់​ណា និង​បក្សពួក​របស់​ខ្លួន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោទ​ថា បាន​បោក​លុយរាប់​រយ​លាន​ដុល្លារ​ក្នុង​រូបភាព​ទិញ​ដី ផ្ទះ និង​ការ​វិនិយោគ​បានការ​ប្រាក់​ខ្ពស់ ។ តែ​ទីបំផុត អ្នកខ្លះ​បានការ​ស៊ី តែ​ប៉ុន្មាន​ខែ​ក៏​លែង​បាន​រហូត មាន​តែ​ទឹកភ្នែក និង​ប្រឈម​មុខជា​មួយ​ធនាគារ ។ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​ចាញ់បោក​អ្នកស្រី​ឧកញ៉ា​ឡេ​ង ចាន់​ណា ដោយ​ខ្លះ​ខ្ចី​លុយ​ពី​ធនាគារ ដើម្បី​មក​និ​វិយោគ​ជាមួយ​រហូត​មក​ដល់​ពេល​នេះ ត្រូវ​សង​ធនាគារ​វិញ​យ៉ាង​លំបាក ។ ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​ធ្វើការ​តវ៉ា​ជា​ច្រើន​ខែ​មក​ហើយ​ចំពោះ​អំពើ​ឆបោក​ដ៏​ធំ​មួយ​នេះ ប៉ុន្តែ​កន្លង​ទៅ បើ​ទោះបី​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ ក៏​មិន​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​នោះ​ទេ ។

ហើយ​នៅ​ទំ​បំផុត កម្លាំង​នគរបាល​ខេត្តសៀមរាប​បាន​អនុវត្ត​ដីកា​របស់​តំណាង​អយ្យការ ក៏​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ឧកញ៉ា​រូប​នេះ​តែ​ម្តង ។ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប មាន​កិត្តិយស​សូម​ជម្រាប​ជូន​បណ្តាញសារព័ត៌មាន និង​សាធារណៈជន​ឱ្យ​បាន​ជ្រាប​ថា សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នរ​គ​បាល​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​ឈ្មោះ ឡេ​ង ចាន់​ណា អគ្គនាយក​ក្រុមហ៊ុន​ទ្រី​លាន​ស៊ី​ធី​មើល​ដ៍ឯ​.​ក និង​បក្សពួក​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ដោយ​ផ្អែក​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ដាក់​ពាក្យបណ្ដឹង​មក​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​រំលោភ​លើ​ទំនុក​ចិត្ត និង​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់ ហើយ​ជនសង្ស័យ និង​បក្សពួក នឹង​ត្រូវ​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ