ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ប៉ៃលិន រៀបចំ​តុបតែងក្នុង​ក្រុង ត្រៀម​ស​ង្ក្រា​ន្ត​ឆ្នាំ​ថ្មី

4 ខែ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៤ គេ​សង្កេត​ឃើញ​ក្រុមការងារ​រដ្ឋបាលខេត្ត និង​មន្ទីរ​ជំនាញ​មួយ​ចំនួន បាន​នាំ​គ្នា​រៀបចំ​តុបតែង​ នៅ​តាម​ដងផ្លូវ​សាធារណៈ ​ក្នុង​ក្រុងប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៤ គេ​សង្កេត​ឃើញ​ក្រុមការងារ​រដ្ឋបាលខេត្ត និង​មន្ទីរ​ជំនាញ​មួយ​ចំនួន បាន​នាំ​គ្នា​រៀបចំ​តុបតែង​ នៅ​តាម​ដងផ្លូវ​សាធារណៈ ​ក្នុង​ក្រុងប៉ៃលិន ដោយ​មាន​ចង​បដា ដាក់​ភ្លើង​អគ្គិ​នី​ ជា​ផ្កា​ភ្ញី ជា​ពិសេស​មាន​ចង​ក្រ​ម៉ា និង​មួក​ស្លឹក​ត្នោត ​នៅ​ក្បែរ​សួន​កុមារ ដើម្បី​ត្រៀម​ទុក​លេង ​នា​ឱកាស​ស​ង្ក្រា​ន្ត​ឆ្នាំ​ថ្មី ​បង្ក​ភាព​សប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ផ្ទាល់ និង​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែល​ចូល​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ ផង​ដែរ ​។

មន្ត្រី​សាលាខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ដោយសារ​តែ​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ កាន់តែ​កៀក​ខិត​ជិត​មក​ដល់ ទើប​ក្រុមការងារ ទទួល​បានការ​ណែនាំ​ពី​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ឱ្យ​ញាប់​ប្រញាល់​រៀបចំ​តុបតែង ចង​ស្លាក​បដា និង​ពាក្យ​ប៉ាណូ រៀបចំ​ភ្លើង​អំ​ពូ​ល​ជា​ផ្កា​ភ្ញី ព្រមទាំង​មាន​រៀបចំ​ ដើម​ឫស្សី និង​មួក​ស្លឹក​ត្នោត ដើម្បី​ជា​ក្បាច់​ម៉ូ​ដ សម្រាប់​ទាក់ទាញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​ផ្ទាល់ និង​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ នាំ​គ្នា​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន កាន់តែ​ច្រើន​កុះករ​ជាង​ឆ្នាំ​មុន​ៗ ​។

ម្យ៉ាងវិញទៀត នៅ​តាម​រមណីយដ្ឋាន​នានា​ ក្នុង​ខេត្ត​ប៉ៃលិន ដូច​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំយ៉ា​ត រមណីយដ្ឋាន​គល់​ស្ពាន​តារា​ប និង​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​ខៀវ រដ្ឋបាល​ខេត្ត​ប៉ៃលិន ក៏​បាន​ចាប់ផ្តើម​ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ នាំ​គ្នា​ញាប់ដៃ​ញាប់​ជើង រួសរាន់​រៀបចំ​តុបតែង ដើម្បី​ទទួលភ្ញៀវ​ឱ្យ​ចូល​មក​លេង ធ្វើការ​ទាក់​ទាំ​ញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ខណៈ​ពេល​ដែល​ចូល​មក​លេង​កម្សាន្ត ​ក្នុង​ខេត្ត​ប៉ៃលិន​។ នៅ​ក្នុង​ខេត្ត​ប៉ៃលិន នឹង​រៀបចំ​សង្ក្រាន្ត ដើម្បី​ញ៉ាំង​ឱ្យ​មាន​ភាព​សប្បាយ​រីករាយ មានការ​រាំ​លេង​កម្សាន្ត លេងល្បែង​ប្រជា​ប្រី​យ ចោល​ឈូង បោះអង្គញ់ លាក់កន្សែង វាយក្អម​ឆ្នាំ​ដី​ជាដើម​។ លើស​ពី​នេះ​ រដ្ឋបាល​ខេត្ត​ប៉ៃលិន ក៏​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​នាំ​គ្នា​ថែរក្សា​អនាម័យ បោសសម្អាត​នៅ​តាម​ទី​ធ្លាមុខផ្ទះ​ឱ្យ​បាន​ស្អាត​ល្អ ដើម្បី​ឱ្យ​មាន​សោភ័ណ​ភាព ក៏​ដូច​ជា​បរិស្ថាន​ល្អ​ផង​ដែរ​ ។

រីឯ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ក៏​នាំ​គ្នា​លើក​ឡើង​ថា នៅ​ឆ្នាំ​ថ្មី​នេះ សង្ក្រាន្ត ​ឆ្នាំ​២០២៤ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដឹង​តែ​សប្បាយ រីករាយ​ហើយ ព្រោះ​សង្កេត​ឃើញ​អាជ្ញាធរ​ក្រុង ខេត្ត​បាន​ញាប់ដៃ​ញាប់​ជើង នាំ​គ្នា​រៀបចំ​តុបតែង​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ក្រុង ហើយ​ពួក​គាត់​ក៏​ប្រាប់​ដល់​បងប្អូន​របស់​ខ្លួន ដែល​រស់នៅ​ក្នុង​ខេត្ត​ផ្សេង​ៗ​ កុំ​ភ្លេច​នាំ​គ្នា​ចូល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ឆាប់​ៗ​ខាង​មុខ​នេះ ​៕

អត្ថបទសរសេរ ដោយ