ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​រ៉ូ​ស​»​ទទួល​បាន​ពន្លឺ​យុ​ត្ត​ធម៌​ពី​តុលាការ ក្រោយ​រង​អំ​.​ពើ​.​ហិ​.​ង្សា​.​កាល​ជិត​១​ឆ្នាំ​មុន

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារា​សម្តែង រ៉ូ​ស ទទួល​បាន​ពន្លឺយុត្តិធម៌​ពី​តុលាការ​ហើយ បន្ទាប់​ពី​នាងរង​នូវ​អំពើ​ហិង្សា​ពី​មនុស្ស​មួយ​ក្រុម ដែល​បាន​កើតឡើង​កាលពី​ជិត​១​ឆ្នាំ​កន្លង ខណៈ​ពេល​ដែល​អំពើ​ហិង្សា​នេះ​បាន​បង្ក​ឲ្យ​នាង​ទទួល​រង​នូវ​របួស​យ៉ាងធ្ងន់ធ្ងរ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារា​សម្តែង រ៉ូ​ស ទទួល​បាន​ពន្លឺយុត្តិធម៌​ពី​តុលាការ​ហើយ បន្ទាប់​ពី​នាងរង​នូវ​អំពើ​ហិង្សា​ពី​មនុស្ស​មួយ​ក្រុម ដែល​បាន​កើតឡើង​កាលពី​ជិត​១​ឆ្នាំ​កន្លង ខណៈ​ពេល​ដែល​អំពើ​ហិង្សា​នេះ​បាន​បង្ក​ឲ្យ​នាង​ទទួល​រង​នូវ​របួស​យ៉ាងធ្ងន់ធ្ងរ ។

តុលាការ​បាន​សម្រេច​ផ្តល់​យុត្តិធម៌​ដល់​តារា​សម្តែង រ៉ូ​ស ដែល​ជាដើម​បណ្តឹង​ដោយនៅ​ក្នុង​នោះ បាន​ធ្វើការ​ចោទប្រកាន់​ជនជាប់ចោទ​ចំនួន​២​រូប ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ១​ឆ្នាំ​៦​ខែ និង​សំណង​ជំងឺ​ចិត្តជា​ប្រាក់​ចំនួន​១០​លាន​រៀល ។

បើ​យោង​តាម​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​តារា​សម្តែង រ៉ូ​ស តាម​បណ្តាញ​សង្គម​បាន​ឲ្យ​ដឹង​ថា អង្គ​ជំនុំជម្រះ​បាន​ផ្តន្ទាទោស​ជន​ដៃដល់​ចំនួន​២​រូប ១-​ឈ្មោះ ស៊ូ ហ្គេ​ច​ហៀ​ក ភេទ​ស្រី និង​ឈ្មោះ ម៉េ​ង លី​ហ័​រ ភេទ​ស្រី ពី​បទ​ហិង្សា​ដោយ​ចេតនា ដែល​បាន​ប្រព្រឹត្ត​នៅ​មុខ​ផ្ទះ​លេខ F5.F6 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ២០២៣​។

សាលក្រម​ដដែល​បាន​បញ្ជាក់​ថា ដើមបណ្តឹង​រដ្ឋ​វ​ប្បវេណី​ឈ្មោះ ហាស់ វី​រ៉ា​ស្រី​រ័​ត្ន (​រ៉ូ​ស​) បាន​ប្តឹង​ទាមទារ​សំណង​ជា​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដោយ​លើក​ឡើង​ពី​ហេតុផល​ថា ក្រោយ​ពី​មាន​របួស​ដោយសារ​ជន​បង្ក​ទាំង​ពីរ​ខាងលើ គឺ​ខ្លួន​បាន​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ចំណាយ​អស់ប្រាក់​ចំនួន​៨​ពាន់​ដុល្លារ​អា​មេ​រិ​ក ហើយ​មូលហេតុ​ដែល​ខ្លួន​បាន​ប្តឹង​ទាមទារ​សំណង​ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដោយសារ​អំពើ​ដែល​ប្រព្រឹត​ត្តរបស់​ជនជាប់ចោទ​ទាំង​ពីរ​ធ្វើ​ឲ្យ​ខ្លួន​ខាតបង់​ពេលវេលា និង​ខូច​កិត្តិយស​យ៉ាងធ្ងន់ធ្ងរ​ព្រោះ​ខ្លួន​ជា​តារា​សម្តែង ។

ដោយឡែក បន្ទាប់​ពី​បង្ហាញ​ពី​សាលក្រម​ខាងលើ​នេះ តារា​សម្តែង រ៉ូ​ស ក៏​បាន​ភ្ជាប់​ជាមួយនឹង​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា តុលាការ​បាន​ប្រកាស​សាលក្រម​ហើយ ជន​ដៃដល់​ដែល​បាន​ប្រើ​អំពើ​ហិង្សា​ព្រួត​វាយ​ធ្វើបាប​នាង​ខ្ញុំ​បែក​ខ្ទង់ច្រមុះ​ហូរ​ឈាម​គឺ​ត្រូវ​បាន​ទទួលទោស ។ នាង​បញ្ជាក់​ថា យុត្តិធម៌​ពិតជា​មានសំរាប់​ខ្ញុំ 🙏​អរគុណ​តុលាការ​🙏​ប្រទេស​របស់​យើង​មានច្បាប់ ជន​ណា​ដែល​ប្រព្រឹត​ខុស​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។

គួរ​បញ្ជាក់​ថា កញ្ញា​ហាស់ វី​រ៉ា​ស្រី​រ័​ត្ន ហៅ​កញ្ញា អាណា​រ៉ូ​ស ត្រូវ​ប្តី​ប្រពន្ធ​ពីរ​នាក់​បាន​វាយ​បែក​មុខ​នៅ​លើ​រថយន្ត​គ្រា​ដែល​បាន​ចេញ​ទៅ​តំបន់​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ កាលពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៣ ខណៈ​ពេល​អំពើ​ហិង្សា​នេះ ត្រូវ​បាន​កើត​មាន​ឡើង​ព្រោះតែ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​ចោទ​ប្រកាន់​រ៉ូ​ស​ថា បាន​និយាយ​ដៀមដាម​ឲ្យ​នារី​ម្នាក់​ថា «​ជា​ស្រីលក់ខ្លួន​នោះ​» ។

ជន​ដែល​បាន​បង្ក​ហិង្សា​ចំពោះ​រ៉ូ​ស ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​លើ​បណ្តាញ​សង្គម​ថា Yubee Ly និង​ស្វាមី​ជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ដែល​ការ​ប្រើ​ហិង្សា​នេះ​ក្រោយ​ពី​មាន​សារ​ឆ្លើយឆ្លង​ឌឺដង​គ្នា​នៅ​លើបណ្តាញ​សង្គម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ មុន​ពេល​មាន​អំពើ​ហឹ​ង្សា​នេះ​បាន​កើតឡើង ។

អត្ថបទសរសេរ ដោយ