ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម១សប្តាហ៍មនុស្សប្រមាណជាង៣៥០នាក់ ត្រូវចាប់ខ្លួនរឿងគ្រឿងញៀ.ន

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សូម​ចូលរួម​ទាំងអស់​គ្នា​លុប​បំបាត់​ការ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​នៅ​ក្នុង​សង្គម​ជាតិ ដើម្បី​ទាំងអស់​គ្នា​ដែល​ជា​ទិស​ដៅ​ចង់បាន​របស់​រដ្ឋាភិបាល ។ ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀ​.​ន​នេះ លោក​ទូច សុ​ឃៈ (​សុខៈ​) អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា…

រាជធានី​ភ្នំពេញ ៖ សូម​ចូលរួម​ទាំងអស់​គ្នា​លុប​បំបាត់​ការ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​នៅ​ក្នុង​សង្គម​ជាតិ ដើម្បី​ទាំងអស់​គ្នា​ដែល​ជា​ទិស​ដៅ​ចង់បាន​របស់​រដ្ឋាភិបាល ។

ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀ​.​ន​នេះ លោក​ទូច សុ​ឃៈ (​សុខៈ​) អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា យ៉ាង​ហោច​ណាស់ មាន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀ​.​ន​ចំនួន​៣៥៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជាតិ​ឃាត់ខ្លួន​ក្នុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ គិត​ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៤​។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ចំនួន​ជនសង្ស័យ​បាន​កើនឡើង​៣៤​នាក់ ប៉ុន្តែ​ករណី​គ្រឿង​ញៀ​.​ន​សរុប​មានការ​ធ្លាក់​ចុះ បើ​ធៀប​នឹង​ស​ប្ដា​ហ៍​មុន ។ បើ​ធៀប​នឹង​ស​ប្ដា​ហ៍​មុន ដែល​មាន​ចំនួន​១៦១​ករណី ករណី​គ្រឿង​ញៀ​.​ន​នៅ​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ មាន​ចំនួន​១៣៦​ករណី ក្នុង​នោះ​រាជធានី​ភ្នំពេញ មាន​៣០​ករណី ស្មើនឹង​ជនសង្ស័យ​៥០​នាក់ ។

សម្រាប់​ករណី​ទ្រង់ទ្រាយ​ធំ លោក ទូច សុ​ឃៈ (​សុខៈ​) បានឱ្យ​ដឹង​ថា​មាន​មាន​៣​ករណី​ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន​១​ករណី រឹបអូស​គ្រឿង​ញៀ​.​ន​ជាង​២​គីឡូក្រាម និង​ខេត្តស្វាយរៀង​មាន​២​ករណី រឹបអូស​គ្រឿង​ញៀ​.​ន​ជាង​២​គីឡូក្រាម អាវុធ​៣​ដើម រ​យន្ត​មួយ​គ្រឿង និង​ម៉ូតូ​៨​គ្រឿង ។

អ្នកនាំពាក្យ​រង​បាន​លើក​ឡើង​ទៀត​ថា គ្រឿង​ញៀ​.​ន គឺជា​ប្រភព​បង្ក​មហន្តរាយ​ជា​ច្រើន​ក្នុង​សង្គម ពីព្រោះ​មិន​ថា នៅ​ប្រទេស​កម្ពុជា ឬ​ប្រទេស​ផ្សេង​ទៀត​នោះ​ទេ អ្នក​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​ងាយ​នឹង​ទៅ​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ទៀត ដូច​ជា ការ​លួច ឆ​.​ក់ ប្ល​.​ន់ ហិ​.​ង្សា ឃា​.​ត​កម្ម និង​ឧ​ក្រិ​.​ដ្ឋ​កម្ម​អន្តរជាតិ​ផ្សេង​ៗ​ទៀត ។

ហេតុ​ដូច្នេះ​ហើយ ទើប​បានជា​រាជរដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​អន្តរជាតិ ចាត់​ទុក​បញ្ហា​នេះ​ជា​កិច្ចការ​អាទិភាព​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ ទាំង​កម្រិត​ផ្ទៃក្នុង​ប្រទេស និង​កម្រិត​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ។ ក្នុង​ក្របខ័ណ្ឌ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា មាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន ដែល​បាន និង​កំពុង​ដឹកនាំ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន​យ៉ាង​សកម្ម ។

ជាមួយ​គ្នា​នោះ កម្លាំង​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ ចាប់ពី​ថ្នាក់​អគ្គស្នងការដ្ឋាន​រហូត​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ សង្កាត់ ទូ​ទាំង​ប្រទេស​ក៏​បាន និង​កំពុង​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​អប់រំ និង​បង្ក្រាប​បទល្មើស​គ្រឿង​ញៀ​.​ន​យ៉ាង​ផុលផុស ស្រប​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​ផង​ដែរ ។

ចាប់ពី​ដើម​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដៅ​យក​បញ្ហា​គ្រឿង​ញៀ​.​ន​ជា​កិច្ចការ​អាទិភាព​មួយ​ក្នុង​ចំណោម​៦​ការងារ​អាទិភាព ក្នុង​នោះ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ក៏​បាន​នឹង​កំពុង​អនុវត្ត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​ផ្ទៃក្នុង​ក្រសួង រហូត​មានការ​បណ្ដេញ​មន្ត្រី​មួយ​ចំនួន​ផង​ដែរ បន្ទាប់​ពី​រក​ឃើញ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀ​.​ន​។

យុទ្ធនាការ​នេះ កំពុង​ត្រូវ​បាន​អនុវត្ត​យ៉ាង​សកម្ម ខណៈ​សម្ដេច​ធិ​បតី បាន​ចេញ​បទបញ្ជា​លេខ​០០១ ឱ្យ​គ្រប់​ស្ថាប័នរដ្ឋ ធ្វើតេស្ត​រកសា​ធាតុ​ញៀ​.​ន​លើ​មន្ត្រីរាជការ​ទាំងអស់ និង​បញ្ជាក់​ច្បាស់​ថា មន្ត្រី​ដែល​ប្រើប្រាស់​គ្រឿង​ញៀ​.​ន ឬ​រក​ឃើញ​ថា ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​នឹង​ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ