ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណុ​ប បា​យ៉ា​រិ​ទ្ធ បង្ហាញ​តារា​២​ដួង​ដែល​ខ្លួន​តែង​ស្ងើច​សរសើរ​ពី​ទេព​កោសល្យ​​​របស់​គាត់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ បាន​បើក​បង្ហាញ​នូវ​តារា​សម្តែង​ពីរ​ដួង​ដែល​លោក​តែងតែ​ចូល​ចិត្ត​ទស្សនា និង​ស្ងើចសរសើរ​ពី​ទេព​កោសល្យ​នៃ​សម្តែង​ភាពយន្ត​ដ៏​ល្អ ។ តារា​សម្តែង​ទាំង​ពីរ​នោះ គឺ​អ្នក​នាង​ស្វែង…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ បាន​បើក​បង្ហាញ​នូវ​តារា​សម្តែង​ពីរ​ដួង​ដែល​លោក​តែងតែ​ចូល​ចិត្ត​ទស្សនា និង​ស្ងើចសរសើរ​ពី​ទេព​កោសល្យ​នៃ​សម្តែង​ភាពយន្ត​ដ៏​ល្អ ។ តារា​សម្តែង​ទាំង​ពីរ​នោះ គឺ​អ្នក​នាង​ស្វែង សុជាតា និង​អ្នក​នាង​សាំង ភ័​ស្តា ខណៈ​ពេល​ដែល​តារាចម្រៀង​រូប​នេះ​ក៏​បង្ហាញ​គោលបំណង​ចង់​ឃើញ​តារា​ទាំង​ពីរ​បាន​សម្តែង​រួម​គ្នា​នៅ​ក្នុង​ពេល​ណា​មួយ ។

តារាចម្រៀង​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ បាន​លើក​ឡើង​ថា ថ្ងៃនេះ ខ្ញុំ​សូម​បង្ហាញ​ពី​តារា​សម្តែង​ស្រី​២​រូប​ដែល​ខ្ញុំ​ស្រលាញ់​ចូល​ចិត្ត​ស្ងើចសរសើរ​ពី​ស្នាដៃ​ទេព​កោសល្យ​សម្តែង​របស់​ពួក​គាត់​ខ្លាំង​មែនទែន ។

លោក​បញ្ជាក់​ថា ទី​១-​អ្នក​នាង​ស្វែង សុជាតា ខ្ញុំ​ធ្លាប់​សម្តែង​រឿង​ជាមួយ​គាត់​រឿង «​ភូមិ​គ្រឹះ​ចម្លែក​» ចាប់តាំងពី​រឿង​ទី​១​មក​ដល់​ពេល​នេះ គឺ​ខ្ញុំ​នៅ​តែ​តាមដាន​រឿង​ដែល​គាត់​សម្តែង​គ្រប់​រឿង ហើយ​គាំទ្រ​សមត្ថភាព​គាត់​ក្នុង​នាម​ជា​អ្នកគាំទ្រ​ម្នាក់ ខ្ញុំ​ចង់​និយាយ​ថា រាល់​ការ​សម្តែង​របស់​គាត់ គឺ​សឹងតែ​ថា មើលទៅ​ជា​ជីវិត​ពិត មិនមែន​ជា​ការ​សម្តែង មិន​ថា ជា​តួអង្គ​ចរិតលក្ខណៈ​បែប​ណា កាច ឆ្នាស់ ឆ្នើម ម៉ឺងម៉ាត់ មាយា​រដក​ខ្ញី ឬ​សាហាវ ស្លូត កំសត់ គឺ​គាត់​ធ្វើ​បាន​ល្អ​បំផុត​លេង​ដល់ក​ម្រឹត​សឹងតែ​គ្មាន​កន្លែង​ទាស់ ខ្ញុំ​ពិតជា​សរសើរ​សមត្ថភាព​របស់​គាត់​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​នៅ​តែ​បន្តរ​តាមដាន​ទស្សនា​រាល់​សមិទ្ធផល​ការងារ​សម្តែង​ថ្មី​ៗ​របស់​គាត់​បន្តរ​ទៀត ។

លោក​បន្ត​ថា ទី​២-​ប្អូនស្រី​សាំង ភ័​ស្តា ខ្ញុំ​ធ្លាប់​ស្តែង​MV​បទ «​កែចិត្ត​» របស់​ផលិតកម្ម​ហង្ស​មាស​ជាមួយ​គាត់​លើក​ទី​១ កាលនោះ​គាត់​បាន​ធ្វើ​អោយ​ខ្ញុំ​ចាប់អារម្មណ៍​ពី​ទេព​កោសល្យ​របស់​គាត់​ខ្លាំង​ណាស់ ក្រោយ​ពី​ដឹង​ថា គាត់​គឺជា​នាថ​ការិនី​របាំ​បុរាណ​ទៀត គឺ​ខ្ញុំ​រឹតតែ​ភ្ញាក់ផ្អើល ម្យ៉ាងទៀត​ឪពុក​របស់​គាត់ លោកគ្រូ​សូត្រ​គឺជា​សិល្បករ​ផ្នែក​តន្ត្រី​បូរាណ​ខ្លុយ ប៉ី ដែល​តែងតែ​ចូលរួម​ប្រគុំ​ថត​ជា​សំឡេង​តន្ត្រី​ក្នុង​បទ​ចម្រៀង​ប្រជាប្រិយ ចង្វាក់​ប្រពៃណី​ខ្មែរ ក្នុង​បទ​ចម្រៀង​ផលិតកម្ម​ហង្ស​មាស​កន្លង​មក ។ ក្រោយមក​ទៀត​ខ្ញុំ​បាន​ទស្សនាការ​សម្តែង​របស់​គាត់​នៅ​រឿង​ខ្មោច​ដើម​ចេកជ្វា និង​រឿង​បន្តរ​បន្ទាប់​រហូត​ដល់​បច្ចុប្បន្ន សមត្ថភាព​សម្តែង​របស់​គាត់​រឹតតែ​រីក​ចម្រើន រឹតតែ​ល្អ​ជាង​មុន​ខ្លាំង​។

លោក​ថា ខ្ញុំ​ពិតជា​ស្ងើចសរសើរ​ទេព​កោសល្យ​របស់​គាត់​ណាស់ គាត់​សម្តែង​មាន​លក្ខណៈ​ធម្មជាតិ​ល្អសម្តែង​ដល់​ស័ក្តិសម​ហើយ​មើលទៅ​អត់​ប្រឹង​សោះ សមនិង​ពាក្យ​ដែល​គាត់​ប្រាប់​ខ្ញុំ​ថា​៖ «​ពិត​ដូច​សម្តែង សម្តែង​ដូច​ពិត​» ជា​ការ​សម្តែង​មែន​តែ​មើលទៅ​ដូច​ជីវិត​ពិត ហាក់ដូច​មិនមែន​ជា​សម្តែង​សោះ បើ​ទោះជា​បច្ចុប្បន្ន​គាត់​សម្តែង​ជា​តួរ​បងស្រី​តួ​ម្តាយ តែ​សមត្ថភាព​គាត់​គឺ​ពិបាក​និង​មាន​អ្នក​ណា​ប្រ​គួ​ត​ប្រជែង​បន្តិច​ហើយ ។

យ៉ាងណា បើ​តាម​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ បំណង​ខ្ញុំ​គឺ​ចង់​ឃើញ​តារា​ស្រី​ទាំង​២​រូប​បាន​សម្តែង​ជាមួយ​គ្នា​នៅ​ក្នុង​រឿង​ណា​១ បើ​ក្លាយជា​ការ​ពិតមែន ហើយ​សាច់​រឿង​ល្អ​ទៀត ខ្ញុំ​ជឿជាក់​ថា រឿង​នោះ​និង​ទទួល​បាន​ជោគជ័យ ហើយ​ខ្ញុំ​នេះ​ហើយ​ជា​អ្នកគាំទ្រ​ម្នាក់ គាំទ្រ​ខ្លាំង​និង​មាន​មោទនភាព​ចំពោះ​អ្នក​ទាំង​២ ។

សង្ឃឹមថា មាន​ឃើញ​អ្នក​ទាំង​២​សម្តែង​ជាមួយ​គ្នា ចុង​ក្រោយ​ចង់​ប្រាប់​ថា ខ្ញុំ​ស្រលាញ់ ចូល​ចិត្ត គាំទ្រ និង ស្ញប់ស្ញែង​សមត្ថភាព​អ្នក​ទាំង​២​ខ្លាំង​ណាស់ ។ ជូនពរ​អ្នក​ទាំង​២​អោយ​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​សិល្បៈ​អោយ​កាន់តែ​ខ្លាំង និង​មាន​សមិទ្ធិ​ផល​ថ្មី​ជា​បន្តបន្ទាប់ ។​

អត្ថបទសរសេរ ដោយ