ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាពប្លែកៗ និងថ្មីៗរបស់លោក ខឹម វាសនា ដែលតាំងខ្លួន​ឯងជាព្រហ្មរក្សាលោក

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ល្ងាច ថ្ងៃ​ទី​១០ ខែ​មិ​នា ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​ដែល​គាំទ្រ​លោក ខឹ​ម វាសនា ប្រមុខ​គណបក្ស​សម្ព័ន្ធ…

ខេត្តសៀមរាប ៖ នៅ​ល្ងាច ថ្ងៃ​ទី​១០ ខែ​មិ​នា ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​ដែល​គាំទ្រ​លោក ខឹ​ម វាសនា ប្រមុខ​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ រស់នៅ​ក្នុង​ចម្កា​ម្រេច​១២​ហិ​កតា ប្រមាណ​ជាង​១០០​នាក់ អត់​ការ​ធ្វើ ចេញ​ក្រៅ​ស៊ីឈ្នួល​ធ្វើស្រែ​ចម្ការ​ដល់​វេលា​ម៉ោង​ប្រមាណ​ជា​៥​និង​៣០​នាទី​ល្ងាច ប្រមូលផ្ដុំ​គ្នា​ទៅ​ស្តាប់ធម៌ នៅ​ស្រុក​ប្រាសាទបាគង ដែល​និយាយ​ពន្យល់​អំពី​ដំណើរ​ធម្មជាតិ និង​បំភ្លឺ​សារ​ជា​ថ្មី​នូវ​មេរៀន​ត្រាស់​ដឹង​របស់​ព្រះសម្មាសម្ពុទ្ធ​សម្តែង​ដោយ​លោក​ខឹ​ម វាសនា ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មិ​នា ឆ្នាំ​២០២៤ នេះ​ថា លោក ខឹ​ម វាសនា ដែល​តាំង​ខ្លួនឯង​ជា​ព្រហ្ម​រក្សា​លោក និង​សហការី​សរុប​ចំនួន​១៤​នាក់ ភេទ​ប្រុស ដោយ​រថយន្ត​ចំនួន​០៣​គ្រឿង បាន​ធ្វើ​ដំណើរ​ចេញពី​ចម្ការ​ម្រេច​១២​ហិ​កតា ស្ថិត​នៅ​ភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជិះ​រថយន្ត​មក​ធ្វើ​សកម្មភាព​ប្រមូលផ្តុំ ជួបជុំ​សមាជិក​សកម្មជន និង​អ្នកគាំទ្រ ស្ថិត​នៅ​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

សូម​បញ្ជាក់​ថា តាម​គម្រោង​ដែល​គេ​និយាយ​ប្រាប់​ទៅ​មាន សមាជិក​ចូលរួម​សរុប​ចំនួន ៣៨០​នាក់ ស្រី​១៨០​នាក់ ក្មេង​ប្រុស​ស្រី​ប្រមាណ​៥០​នាក់ ជួបជុំ​គ្នា​នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១០ ខែ​មិ​នា ឆ្នាំ​២០២៤ និង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ នៅ​វេលា​ម៉ោង​១៩​និង​៥៥​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ដោយ​ប្រើប្រាស់​មធ្យោបាយ រថយន្ត​ចំនួន​៤៣​គ្រឿង ម៉ូតូ​ចំនួន​៤៥​គ្រឿង ផាស់​អាប់​ចំនួន​១៦​គ្រឿង រឺ​ម៉ក​ម៉ូតូ​ចំនួន​១២​គ្រឿង​ផង​ដែរ ។

ប្រភព​បន្ថែម​ថា លោក ខឹ​ម វាសនា ប្រមុខ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​តែ​បន្ត​និយាយ​ពន្យល់​អំពី​ដំណើរ​ធម្មជាតិ និង​បំភ្លឺ​សារ​ជា​ថ្មី​នូវ​មេរៀន​ត្រាស់​ដឹង​របស់​ព្រះសម្មាសម្ពុទ្ធ ។ លោក ខឹ​ម វាសនា ថា មនុស្ស​ត្រូវ​ចេះ​គិត​ហេតុផល គឺ​វិញ្ញាណ​បាន​ភ្ញាក់​ពី​យល់សប្តិ​ដឹង​ថា​លោកិយ​នេះ មិន​ពិត​ទេ លោកិយ​ជា​ហ្គេ​ម​សម្រាប់​ដោះស្រាយ​កង​ទុក្ខ​ប៉ុណ្ណោះ ហើយ​ស្តាប់ធម៌​យល់​បាន​ផ្លូវ​អារម្មណ៍​ត្រូវ​មនោ​សុចរិត​ឈ្នះ​ហ្គេ​ម ។ រីឯ​មនុស្ស​មិន​ចេះ​គិត​ហេតុផល គឺ​វិញ្ញាណ​មិន​ភ្ញាក់​ពី​យល់សប្តិ​ឡើយ​ដឹង​ថា លោកិយ​នេះ​ពិត ទោះ​ព្រហ្ម​រក្សា​លោក​ខំ​ពន្យល់​ធម៌​យ៉ាងណា​ក៏​ពួក​វា​មិន​យល់​ដែរ នៅ​សោយកម្ម​រហូត​អស់ពី​សម្បក​មួយ​ទៅ​សម្បក​មួយ ព្រោះ​វិញ្ញាណ​វង្វេង​នឹង​ផស្ស​តាម​ទ្វារ​ទាំង​៥ ។

លោក ខឹ​ម វាសនា បាន​ប្រកាស​ស្រែក​ជេរ​ត្រង់​ៗ​យ៉ាង​អាក្រក់​ស្តាប់​ថា ដូច​អា​សាំង ឡេ​ង និង​មី​កា​ផា​រី កូនចៅ​LDP ដែរ តែ​មិន​ចេះ​គិត​ហេតុផល ទោះ​ខំ​ពន្យល់​យ៉ាងណា​ក៏​មិន​ព្រម​ភ្ញាក់​ពី​យល់សប្តិ​របស់​វា ព្រោះ​ពួក​វា​ជា​វិញ្ញាណ​វង្វេង​នឹង​ផស្ស​តាម​ទ្វារ​ទាំង​៥ មិន​ត្រឹម​ប៉ុណ្ណឹង​ពួក​វា​មក​ប្រដៅ ខឹ​ម វាសនា ដែល​ជា​ឪ​របស់​ពួក​វា​ព្រហ្ម​រក្សា​លោក​ទៀត បើ​មិន​ព្រម​ភ្ញាក់​ទេ ចុះ​នរក​ហើយ ខឹ​ម វាសនា ចុះ​មក​រែក​យក​តែ​អ្នកមាន​សីល និង​មាន​ឧប្បនិស្ស័យ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​បន្ថែម​ថា របាយការណ៍​របស់​សមត្ថកិច្ច អំពី​សភាពការណ៍​មនុស្ស​ដែល​មក​ស្នាក់​នៅ​តាម​ផ្ទះ​ប្រជាជន​នៅ​ក្នុង​ឃុំ​ត្បែង ឃុំ​រុន​តា​ឯង និង​ឃុំ​ផ្សេង​ៗ​ដែល​នៅ​ជុំវិញ​ដី​១២​ហិតា ក្នុងស្រុក​បន្ទាយស្រី មាន ៖ ១.​បាន​ចុះបញ្ជី​ស្នាក់​នៅ តាម​ផ្ទះ​ក្រៅ​ដី​១២​ហិ​កតា និង​២៥​ហិ​កតា ៖ បូក​សរុប​៦​ឃុំ ២២​ខ្នង​ផ្ទះ មនុស្ស​១៧២​នាក់ ស្រី​៨០​នាក់ ក្មេង​៣៤​នាក់ ស្រី​១៣​នាក់ ក្នុង​ឃុំ​ទាំង​៦ ។

អំពី​សភាពការណ៍​សមាជិក សកម្មជន អ្នកគាំទ្រ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ( LDP) ដែល​បាន​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្រៅ​ដីចម្ការ​ម្រេច​១២​ហិ​កតា ក្នុង​មូលដ្ឋាន ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មាន​ចំនួន​០៣​ឃុំ : ឃុំ​រលួស ឃុំ​ប​ល្ល័​ង ឃុំ​បាគង និង ០៦​ភូមិ ស្មើ​១៥​ខ្នង​ផ្ទះ ក្នុង​ដី​ឡូត៍​០១​កន្លែង ។ ស្នាក់​នៅ​សរុប​ចំនួន​៥៣​គ្រួសារ មនុស្ស ១៣១​នាក់ ស្រី​៥៥​នាក់ ។ អាយុ​១៤​ឆ្នាំ​ចុះ​ចំនួន​២៦​នាក់ ស្រី​១២​នាក់ អាយុ​១៥​ឆ្នាំ​ឡើង​ចំនួន​០៥​នាក់ ស្រី​០១​នាក់ អាយុ​១៨​ឆ្នាំ​ឡើង ចំនួន​១០០​នាក់ ស្រី​៤២​នាក់ ។

ចំពោះ​រថយន្ត​តូច​២៤​គ្រឿង រថយន្ត​ធំ​ម៉ាក​កូរ៉េ​០៤​គ្រឿង ម៉ូតូ​៣៧​គ្រឿង ផាស់​ស្អាប់​០២​គ្រឿង ដែល​ស្ថិត​នៅ​ចំណុច​ដី​ឡូត៍ របស់​ម្ចាស់​ឈ្មោះ ឈុ​ន វ៉​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ និង ប្រពន្ធ​ឈ្មោះ ហម ឡៃ​ឡុ​ង អាយុ​៤៦​ឆ្នាំ ស្ថិត​នៅ​ភូមិ​រលួស ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែល​សមាជិក​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​លោក ខឹ​ម វាសនា ប្រធាន​គណបក្ស​បាន​ធ្វើ​សកម្មភាព​ប្រមូល​សមាជិក និង​អ្នកគាំទ្រ ដើម្បី​ចូលរួម​ស្តាប់​ការ​ផ្សព្វផ្សាយ​ព្រះធម៌ ខ្លឹមសារ ពន្យល់​អំពី​ដំណើរ​ធម្មជាតិ​បំភ្លឺ​សារ​ជា​ថ្មី​នូវ​មេរៀន​ត្រាស់​ដឹង​របស់​ព្រះសម្មាសម្ពុទ្ធ​នៃ​យើង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ និង​សមាជិក​សកម្មជន​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ដឹកនាំ​ដោយ លោក ខឹ​ម វាសនា នៅ​ចម្ការ​ម្រេច​១២ ហិ​កតា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប សព្វថ្ងៃ​នៅ​សល់​ប្រមាណ​ជាង​១៥០​នាក់ ហើយ​ទីតាំង​នោះ​ត្រូវ​បាន​ចេញចូល​ធម្មតា ដោយ​មាន​សមត្ថកិច្ច​នៅ​តាម​យាមកាម​ធម្មតា ជុំវិញ​បរិវេណ​ដីចម្ការ​ម្រេច​១២​ហិ​កតា​របស់​លោក ខឹ​ម វាសនា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ