ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយសប្តាហ៍កន្លងមកមន្រ្តីផ្ដល់សេវាអត្តសញ្ញាណកម្មជូនពលរដ្ឋជាង១ម៉ឺន៦ពាន់សេវាទៀត

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ មន្ត្រី​អត្តសញ្ញាណ​កម្ម​ទូ​ទាំង​ប្រទេស ក្រប​ខណ្ឌ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ បាន​ផ្ដល់​សេវា​អត្តសញ្ញាណ​កម្ម​ជូន​ប្រជាពលរដ្ឋ​ទាំង​២៥​រាជធានី​-​ខេត្ត បាន​ចំនួន​១៦.៦២២​សេវា ។ នេះ​បើ​តាម​លោក…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ មន្ត្រី​អត្តសញ្ញាណ​កម្ម​ទូ​ទាំង​ប្រទេស ក្រប​ខណ្ឌ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ បាន​ផ្ដល់​សេវា​អត្តសញ្ញាណ​កម្ម​ជូន​ប្រជាពលរដ្ឋ​ទាំង​២៥​រាជធានី​-​ខេត្ត បាន​ចំនួន​១៦.៦២២​សេវា ។ នេះ​បើ​តាម​លោក ទូច សុ​ឃៈ (​សុខៈ​) អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ។

អ្នកនាំពាក្យ​រង​បាន​លើក​ឡើង​ថា កាលពី​ស​ប្ដា​ហ៍​មុន មាន​សេវា​អត្តសញ្ញាណ​កម្ម​ប្រមាណ​២​ម៉ឺន​សេវា ត្រូវ​បាន​មន្ត្រី​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​។ សម្រាប់​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​វិញ សេវា​ដែល​បាន​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​នោះ​រួម​មាន ៖ សេវា​អត្តសញ្ញាណ​បណ្ណ​មាន​ចំនួន​៥.៥០៦​សន្លឹក -​លិខិតឆ្លងដែន​មាន​ចំនួន​៥.៦៨៦​លិខិត -​លិខិត​ធ្វើ​ដំណើរ​មាន​ចំនួន​១.៣២៨​ល​ខិត -​សៀវភៅ​ស្នាក់​នៅ​មាន​ចំនួន​២.២៧៩​ក្បាល -​សៀវភៅ​គ្រួសារ​មាន​ចំនួន​១.៨២៣​ក្បាល ។

គួរ​កត់​សម្គាល់ថា ប្រតិបត្តិ​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ទស្សនៈ​«​អ្វី​ៗ​ធ្វើ​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​»​របស់​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ​ក៏​បាន​នឹង​កំពុង​សហការ​ជាមួយ​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ (​ខាងត្បូង​) ផ្តល់​សេវា​លិខិតឆ្លងដែន​ធម្មតា​ជូន​ពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​ទីនោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ