ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង​លោក ឯក ឃុន​ដឿ​ន ជា​អភិបាលរង​រាជធានី​ភ្នំពេញ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អភិបាលរង រាជធានី​ភ្នំពេញ ជំនួស​លោក ស៊ុ​យ…

រាជធានី​ភ្នំពេញ ៖ លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អភិបាលរង រាជធានី​ភ្នំពេញ ជំនួស​លោក ស៊ុ​យ សេ​រិ​ទ្ធ ដែល​ត្រូវ​ឱ្យទៅ​បំរើ​ការងារ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។

ពិធី​ប្រកាស​តែងតាំង​នេះ បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១១ មីនា ២០២៤​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ប្រាក់ សំ​អឿ​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយក​រដ្ឋ​មន្តី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អភិបាល​ខណ្ឌ កងកម្លាំង​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​ច្រើន​រូប​ទៀត ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ខិតខំ​ស្ការ កសាង និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត ដូច​ជា ផ្លូវថ្នល់ ប្រព័ន្ធ​ប្រឡាយ​-​លូ បណ្តាញទឹក​ស្អាត បណ្តាញ​អគ្គិសនី​សាធារណៈ បណ្តាញ​ទូរគមនាគមន៍ កាមេរ៉ា​សុវត្ថិភាព ការ​កែ​លម្អ​សួនច្បារ​សាធារណៈ ស្ថាបនា​ផ្លូវ​ក្រោម​ដី ស្ពាន​ឆ្លងទន្លេ និង​ស្ពាន​អាកាស​ជាដើម ក្នុង​នោះ “​ស្ពាន​អាកាស​មរតក​តេ​ជោ នឹង​ត្រូវ​បញ្ចប់​ការដ្ឋាន​ដំណាក់កាល​ទី​១ នៅ​ក្នុង​អំឡុង​ខែមេសា ខាង​មុខ​នេះ​។ រាជធានី​ភ្នំពេញ បាន​និង​កំពុង​ប្រែប្រួល មុខមាត់​ថ្មី ប្រកបដោយ​ភាព​ទាក់ទាញ និង​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ដែល​បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈ វត្តមាន​របស់​ទីក្រុង​រណប អគារ​ពាណិជ្ជកម្ម អគារ​ស្នាក់​នៅ​រួម សណ្ឋាគារ និង​ខុន​ដូ​ប្រណីត​ៗ ត្រូវ​បាន​សាងសង់​ឡើងជា​បន្តបន្ទាប់ ហើយ​រាជធានី​ភ្នំពេញ បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​រស់​រវើក និង​ជា​គោលដៅ​វិនិយោគ​ដ៏​គាប់ប្រសើរ​បំផុត ។

លោ​គ ប្រាក់ សំ​អឿ​ន រដ្ឋ​លេខា​ក្រសួងមហាផ្ទៃ បាន​ផ្តាំផ្ញើ​អោយ​លោក ឯក ឃុន​ជឿន ដែល​នឹង​ត្រូវ​ទទួល​ភារកិច្ច​ថ្មី ត្រូវ​បង្កើន​ស្មារតី​យកចិត្តទុកដាក់ និង ការ​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​បំពេញភារកិច្ច ក៏​ដូច​ជា​ត្រូវ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយ​និង​បណ្តា​ក្រសួង​-​ស្ថាប័ន អង្គភាព​រដ្ឋ ទីក្រុង​សម្ព័ន្ធមេត្រីភាព មន្ទីរ​-​អង្គភាព​ជំនាញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​អង្គការ​សង្គម​ស៊ី​វិល​ទាំងអស់ ជា​ពិសេស ត្រូវ​ចូលរួម​សហការ អនុវត្ត​ការងារ ដោយ​ឈរ​លើ​ស្មារតី​សាមគ្គីភាព មិត្តភាព ឯកភាព​ផ្ទៃក្នុង ក្នុង​ជួរ​គណៈ​អភិបាល ក្រុមប្រឹក្សា និង​មន្ត្រី​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី ឱ្យ​កាន់តែ​ល្អ​ប្រសើរ ដើម្បី​លើកកម្ពស់​កិត្យានុភាព​របស់​រាជធានី​ភ្នំពេញ ហើយ​យើង​ទាំងអស់​គ្នា ត្រូវ​ចាត់​ទុក​ថា សាមគ្គីភាព​ផ្ទៃក្នុង គឺជា​កត្តា​ជ័យ​ជំនះ​គ្រប់​ភារកិច្ច ។

លោ​គ ប្រាក់ សំ​អឿ​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ការ​តែងតាំង​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ ជា​អភិបាលរង​រាជធានី​ភ្នំពេញ នា​ពេល​នេះ គឺ​ក្រោយ​ពី​រាជរដ្ឋាភិបាល បាន​ពិនិត្យ​ឃើញ​ពី​សមត្ថភាព​របស់​លោក ដើម្បី​អោយ​លោក ឯក ឃុន​ដឿ​ន បាន​ចូលរួម​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ អោយ​រីក​ចម្រើន ថែម​ទៀត ។

លោក​បន្ត​ថា ការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ជា​រឿង​សំខាន់​មិន​អាច​ខ្វះ​បាន ដែល​យើង​ទាំងអស់​គ្នា ត្រូវ​រួម​សហការ​គ្នា​រក្សា​អោយ​បាន ពិសេស គឺ​រក្សា សន្តិភាព​។ បើ​គ្មាន​សន្តិភាព​ទេ កុំ​ថា ឡើយ​អភិវឌ្ឍ​ក្រុង សូ​ម្បី​តែ​អង្គុយ​ជុំ​គ្នា​ដូច​ពេល​នេះ ក៏​មិន​មាន​ដែរ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ពង្រឹង​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​ជាប់​ជា​ប្រចាំ ពិសេស​បង្ក្រាប់ ល្បែងស៊ីសង​គ្រប់​ប្រភេទ ការ​ជួយ​ដូរ​មនុស្ស​គ្រប់​ទម្រង់ និង​ការ​បង្ក្រាប់​គ្រឿងញៀន ពិសេស​នៅ​តាម​ក្លឹ​ប​កម្សាន្ត​។ ពិសេស​ថែម​ទៀត​នោះ លោក​ចង់អោយ​វិស័យ​ឯកជន​វិនិយោគ លើ​ចត​ចំណត​យានយន្ត ព្រោះថា ការ​វិនិយោគ​លើ​វិស័យ​នេះ វា​និង​កាត់​បន្ថយ​បាន នូវ​ការ​កកស្ទះ​ចរាចរណ៍​។ រាជធានី​ភ្នំពេញ មានការ​អភិវឌ្ឍ​រីក​ចម្រើន​ខ្លាំង​លើ​វិស័យ​សំណង់ ដូច្នេះ​លោក​ជំរុញ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ពង្រឹង​ទៅ​លើ​ច្បាប់​សំណង់ ពោល​គឺ​សំណង់​ត្រូវ​តែ​មានច្បាប់​អនុញ្ញាត​អោយ​បាន​ត្រឹមត្រូវ ។

ក្នុង​ឱកាស​នោះ លោក ឯក ឃុន ដឿ​ន បាន​ប្តេជ្ញា​ចិត្ត​អនុវត្ត​កម្មវិធី​នយោបាយ និង​យុ​ទ្ឋ​សាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ។ ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព រឹក​បន្តឹង​ច្បាប់​ចរាចរណ៍ ប្រឆាំង​គ្រឿង​ញៀ​ង​។ ប្តេជ្ញា​សាមគ្គីភាព​ផ្ទៃក្នុង​អោយ​បាន​ល្អ​ប្រសើរ ប្រឆាំង​អំពើ​ពុក​រលួយ និង​ការ​ពង្រឹង​ការ​ផ្តល់​សេវា ជូន​ប្រជាពលរដ្ឋ​អោយ​កាន់តែ​ល្អ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ