ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ចេញ​​ពី​ហាង​​ខារ៉ា​អូខេ​​ដួល​​ម៉ូតូ​​ស្លាប់ ​និង​​ក្មេង​​ប្រុស​​រថយន្ត​​កៀរ

14 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ បុរស​ជា​កម្ម​ករ​សំណង់​ផែ​ផ្សារ​ក្រោម​ម្នាក់​បាន​​ជិះ​ម៉ូតូ​​ដួល​ខ្លួន​ឯង​បណ្តាល​ឱ្យ​រង​របួស​​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​​ក៏​បាន​ស្លាប់​បាត់​បង់​ជីវិត​ខណៈ​ដឹក​ចេញ​ពី​មន្ទីរ​ពេទ្យ​ខេត្ត ​ទៅ​​កាន់​មន្ទីរ​ពេទ្យ​ឯរាជ​​ធានី​ភ្នំពេញ​​ដើម្បី​សង្គ្រោះ។ ហេតុ​​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៩ ឧសភា នៅ​ចំណុច​ភូមិ​ទួល​ក្រឡាញ់

ខេត្ត​កំពង់​ឆ្នាំង ៖ បុរស​ជា​កម្ម​ករ​សំណង់​ផែ​ផ្សារ​ក្រោម​ម្នាក់​បាន​​ជិះ​ម៉ូតូ​​ដួល​ខ្លួន​ឯង​បណ្តាល​ឱ្យ​រង​របួស​​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​​ក៏​បាន​ស្លាប់​បាត់​បង់​ជីវិត​ខណៈ​ដឹក​ចេញ​ពី​មន្ទីរ​ពេទ្យ​ខេត្ត ​ទៅ​​កាន់​មន្ទីរ​ពេទ្យ​ឯរាជ​​ធានី​ភ្នំពេញ​​ដើម្បី​សង្គ្រោះ។ ហេតុ​​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៩ ឧសភា នៅ​ចំណុច​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់​ឆ្នាំង។

តាម​របាយ​ការណ៍​ប៉ូលិស​ក្រុង​កំពង់​ឆ្នាំង​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ហោ គីម​ហ័ន អាយុ​៣៥​ឆ្នាំ ​​រស់​នៅ​ភូមិ​ផ្សារ​ឆ្នាំង។ នៅ​យប់​ថ្ងៃ​កើត​ហេតុ​បុរស​រូប​នោះ​ស្រវឹង​ចេញ​ពី​ហាង​ខារ៉ា​អូខេ​៩៨ បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ ក-៦២៧៧ កឆ១ ​ស្រប​ថ្នល់​ជាតិ​លើ​ផ្លូវ​ក្រាល​​ក្រួស​ក្រហម។ លុះ​ដល់​ចំណុច​កើត​ហេតុ​​ពេល​បត់​ម៉ូតូ​ឡើង​ថ្នល់​ជាតិ​ក៏​​ដួល​បោក​ក្បាល​នៅ​លើ​ថ្នល់​បណ្តាល​ឱ្យ​របួស​ធ្ងន់ ហើយ​ត្រូវ​បាន​គេ​ដឹក​​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ខេត្ត ប៉ុន្តែ​ដោយ​​សារ​របួស​ធ្ងន់​ពេក​​ក៏​ដឹក​ទៅ​ភ្នំពេញ តែ​បាន​ស្លាប់​តាម​ផ្លូវ ​ទើប​ដឹក​សព​មក​ដាក់​នៅ​វត្ត​យាយ​ទេព ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

ដោយ​ឡែក​នៅ​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៣០ ឧសភា មាន​រថយន្ត​ម៉ាក​ឡិច​ស៊ីស​ពណ៌​ស្ករ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 8992 បាន​បើក​​កៀរ​កុមារាឈ្មោះ​​នឿន លីហួ អាយុ​៦​ឆ្នាំ បណ្តាល​ឱ្យ​រង​របួស​​ចង្កា​ត្រូវ​ពេទ្យ​ដេរ​អស់​៦​ថ្នេរ។

មន្ត្រី​ប៉ូលិស​និយាយ​ថា រថយន្ត​ឡិចស៊ីស​ធ្វើ​ដំណើរ​ពី​ទិស​ខាង​ត្បូង​ទៅ​​ទិស​ខាង​ជើង លុះ​ដល់​ចំណុច​កើត​ហេតុ​ក្មេង​ប្រុស​រង​គ្រោះ​បាន​រត់​ឆ្លង​ថ្នល់​ពី​ទិស​ខាង​លិច​ទៅ​​ទិស​ខាង​កើត ហើយ​ក៏​បុក​នឹង​រថយន្ត​តែ​ម្តង។ ប៉ូលិស​បញ្ជាក់​ថា មិន​មែន​រថយន្ត​បុក​ចំ​ពី​មុខ​ទេ ​គឺ​ក្មេង​ប្រុស​រង​គ្រោះ​រត់​ទៅ​បុក​នឹង​ជញ្ជាំង​រថយន្ត​ ​ហើយ​ក៏​ដួល​​ទៅ​លើ​ថ្នល់​បណ្តាល​ឱ្យ​រង​របួស​បែប​នេះ។ រថយន្ត​ត្រូវ​បាន​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​ក្រុង ចំណែក​កុមារ​រង​គ្រោះ​កំពុង​​ទទួល​ការ​សង្គ្រោះ​ពី​ក្រុម​គ្រូ​ពេទ្យ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត៕