ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កម្ពុជា ស្នើ​ភាគី​បារាំង ជួយ​ផ្តល់​អាហារ​រូបករណ៍​ដល់​និស្សិត​ពេទ្យ និង​វេជ្ជបណ្ឌិត ទៅ​វៀន​នៅ​ប្រទេស​បារាំង

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា បាន​ស្នើ​ដល់​រដ្ឋាភិបាល​បារាំង ជួយ​ផ្តល់​អាហារ​រូបករណ៍ ដល់​និស្សិត​ពេទ្យ និង​វេជ្ជបណ្ឌិត ទៅ​រៀន​នៅ​ប្រទេស​បារាំង​ឲ្យ​បាន​ច្រើន ព្រោះថា រាជរដ្ឋាភិបាល…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា បាន​ស្នើ​ដល់​រដ្ឋាភិបាល​បារាំង ជួយ​ផ្តល់​អាហារ​រូបករណ៍ ដល់​និស្សិត​ពេទ្យ និង​វេជ្ជបណ្ឌិត ទៅ​រៀន​នៅ​ប្រទេស​បារាំង​ឲ្យ​បាន​ច្រើន ព្រោះថា រាជរដ្ឋាភិបាល ត្រូវការ​មន្ត្រី​សុខាភិបាល​បន្ថែម​ទៀត ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៤ ក្រោយ​ចុះ​ពី​ចុះ​ពី​យន្តហោះ​មក​ពី​ចូលរួម​កិច្ចប្រជុំ​នៅ​ប្រទេស​បារាំង​ដឹកនាំ​ដោយ​សម្តេច​រដ្ឋសភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា លោក​ជំទាវ ឡោក ខេ​ង ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធ​ជន យុវ​នីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី នៃ​រដ្ឋសភា បាន​គូសបញ្ជាក់​ថា ៖ «​យើងខ្ញុំ​បាន​ស្នើ​សុំ​បារាំង ឲ្យ​ជួយ​បន្ថែម​អាហារ​រូបករណ៍ ដល់​និស្សិត ដល់​វេជ្ជបណ្ឌិត​ពេទ្យ​នៅ​ប្រទេស​បារាំង ឲ្យ​បាន​ច្រើន​ជាង​មុន ពីព្រោះ​ថា អាទិភាព​ពិសេស​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នឹង​ពង្រឹង​សេវា​ជាស​កល​នេះ គឺ​លោក​ត្រូវការ​មន្ត្រី​សុខាភិបាល ពេទ្យ​ជា​ច្រើន​» ។

បើ​តាម​លោក​ជំទាវ ឡោក ខេ​ង បាន​អះអាង​ថា ភាគី​បារាំង​បាន​ទទួលយក​សំណើរ​នេះ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​បារាំង ក៏​ខ្វះ​គ្រូពេទ្យ​ផង​ដែរ​។​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​ជំទាវ ក៏​បាន​ស្នើ​ភាគី​បារាំង ផ្តល់​អ្នកបច្ចេកទេស​មក​ជួយ​បណ្តុះបណ្តាល​នៅ​កម្ពុជា ព្រោះថា បារាំង​ជា​ប្រទេស​មួយ មាន​អ្នកបច្ចេកទេស​ផ្នែក​អេ​ឡិច​ត្រូ​និ​ច​ខ្លាំង ។

លោក​ជំទាវ បាន​បញ្ជាក់​ថា ៖ «​អ៊ីចឹង​ខ្ញុំ​បាន​ស្នើ​សុំ​ឲ្យ​ភាគី​បារាំង​ជួយ ដើម្បី​ឲ្យ​កម្ពុជា សម្រេច​បាន​ក្នុង​ការ​ជួយ​បណ្តុះបណ្តាល​ជំនាញ​ដល់​យុវជន​ក្រីក្រ​ឲ្យ​ទទួល​បាន​ជំនាញ​មួយ ច្បាស់លាស់​» ។

បើ​តាម​លោក​ជំទាវ ឡោក ខេ​ង បាន​អះអាង​ថា ភាគី​បារាំង បាន​លើក​ឡើង​ថា កម្ពុជា​គឺ​មាន​ចំណងមិត្តភាព​តាំងយូ​រលង់​ណាស់​មក​ហើយ ហើយ​ជា​ដៃគូរ​មួយ ដែល​មិន​អាច​ខ្វះ​បាន ហើយ​ភាគី​បារាំង​បាន​លើក​ឡើង​ថា ខ្លួន​នឹង​ខិតខំ​ជួយ​សម្របសម្រួល​ជួយ​ភាគី​កម្ពុជា​ចំពោះ សំណើរ​ខាងលើ​នេះ ។

សូម​ជម្រាប​ថា សម្ដេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី បាន​កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រធាន​សភា​ស្ត្រី នៅ​សាធារណរដ្ឋ​បារាំង ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៤ តប​តាម​ការ​អញ្ជើញ​របស់​លោក​ជំទាវ យ៉ា​អ៊ែ​ល ប្រូ​ន ពី​វេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​បារាំង ។

ដំណើរ​ទស្សនកិច្ច​នា​ពេល​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ជំរុញ​ការ​លើកកម្ពស់​ទំនាក់ទំនង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​បារាំង​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ និង​ដើម្បី​ពង្រឹង​វិស័យ​ការទូត​សភា​កម្ពុជា ជាមួយ​សភា​នានា នៅ​លើ​សកលលោក ជា​ពិសេស​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ គោលការណ៍​ពហុភាគី​និយម ដើម្បី​ថែរក្សា​ការពារ​សុខ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​សង្គម​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន ។

ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី ប្រទេស​កម្ពុជា និង​បារាំង បាន​កំពុង​ពង្រឹងពង្រីក​ទំនាក់​ទំ ន​ង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​។ កាលពី​ពាក់កណ្តាល​ខែមករា កន្លង​មកនេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​សាធារណរដ្ឋ​បារាំង​ផង​ដែរ តប​តាម​ការ​អញ្ជើញ របស់ ឯកឧត្តម អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ