ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីទៀតហើយ អ្នកមានសង់សំណង់រំលោ.ភយកដីទន្លេបានយ៉ាងរលូន

5 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ថ្មី​ៗ​នេះ​ល្បី​ឧកញ៉ា​២​រូប ១​ចាក់​ថ្ម​ចូល​ទន្លេ និង​១​ទៀត​សង់ផ្ទះ​អោយ​ម្តាយ ចូល​ទន្លេ​នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម មិន​ទាន់​បាត់​ល្បី​ផង​ឥឡូវ​មក​១​ករណី​ទៀត​ហើយ គឺ​មាន​អ្នកមាន​សង់​សំណង់​រំ​លោ​.​ភយ​ក​ដី​ទន្លេ នៅ​ក្រុង​អរិយ​ក្សត្រ…

0:00
0:00

ខេត្តកណ្តាល ៖ ថ្មី​ៗ​នេះ​ល្បី​ឧកញ៉ា​២​រូប ១​ចាក់​ថ្ម​ចូល​ទន្លេ និង​១​ទៀត​សង់ផ្ទះ​អោយ​ម្តាយ ចូល​ទន្លេ​នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម មិន​ទាន់​បាត់​ល្បី​ផង​ឥឡូវ​មក​១​ករណី​ទៀត​ហើយ គឺ​មាន​អ្នកមាន​សង់​សំណង់​រំ​លោ​.​ភយ​ក​ដី​ទន្លេ នៅ​ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល​យ៉ាងរំភើ​យ​ដោយ​រលូន ។

ប្រភព​ច្បាស់ការ ពី​ពលរដ្ឋ​បានអោយ​ដឹង​ថា សំណង់​ដែល​សង់​នៅ​ចំណុច​ភូមិ​ព្រែក​ដូន​ហែម សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ គឺជា​របស់​អ្នកមាន​អំណាច​ម្នាក់ តែ​ពួក​គាត់​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​នោះ​ទេ ហើយ​សំណង់​ខាងលើ​សង់​យូរ​មក​ហើយ​ដែរ ដោយ​មិនដឹង​ថា មានច្បាប់ ឬ​គ្មាន​ច្បាប់​ឡើយ ដោយ​គ្រាន់តែ​ដឹង​ថា សង់​រំ​លោ​.​ភយ​ក​ទន្លេ​ចំ​តួ​តែ​ម្តង ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា នៅ​ក្រុង​អរិយ​ក្សត្រ​មាន​តែ​ពួក​អ្នកមាន​លុយ​មាន​អំណាច​នោះ​ទេ​ដែល​ចិញ្ចឹមចិត្ត​ចង់បាន​តែ​ដី​ទន្លេ បើ​អ្នកក្រ​ៗ​ដូច​ពួក​គាត់​រំ​លោ​.​ភ​ដី​ទន្លេ​តែ​១​តឹក ដឹង​តែ​អាជ្ញាធរ​មក​ហាមឃាត់​ភ្លាម​ៗ​តែ​ម្តង ។ ពាក់​ព​ន្ធ័​ករណី​ខាងលើ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ចៅសង្កាត់​ព្រែក​អំពិល​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​ទទួល ។

ចំណែក​លោក ជា តារា អភិបាលក្រុង​អរិយ​ក្សត្រ បានអោយ​កោះសន្តិភាព​ដឹង​ថា ពិតជា​មានការ​សាងសង់​សំណង់​នៅ​ចំណុច​ខាងលើ​មែន តែ​រឿង​រំ​លោ​.​ភយ​ក​ទន្លេ​លោក​សុំ​បដិសេធ គឺ​មិន​មានកា​រំ​លោ​.​ភ​នោះ​ទេ ។

លោក​អភិបាលក្រុង​បាន​បន្ត​ទៀត​ថា ពី​មុន​ដី​នៅ​ចំណុច​ហ្នឹង​ជា​ដី​កម្ម​សិទ្ធ​(​លោក​អភិបាល​មិន​ចាំ​ឈ្មោះ​ម្ចាស់​កម្ម​សិទ្ធ​ដី​នឹង​ទេ​) វា​បាន​បាក់​ចូល​ទន្លេ​ដូច្នេះ​ម្ចាស់​គាត់​រៀបចំ​បុក​គ្រឹះ​ទប់​ដី​កុំអោយ​បាក់​ចូល​ទន្លេ​ទៀត ព្រោះ​ម្ចាស់​គាត់​ត្រៀម​សង់​លំនៅ​ឋាន ។

បច្ចុប្បន្ន​លោក​អភិបាលក្រុង​បានអោយ​ម្ចាស់​ផ្អាក​សិន ដោយ​តម្រូវ​អោយ​ម្ចាស់​ដី​ខាងលើ​រត់​ច្បាប់​អោយ​រួចរាល់​សិន​ទើប​អនុ​ញ្ញ​ត​អោយ​សង់​បន្ត ។ ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ