ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ជិះម៉ូតូបុ.កដើមពោធិ៍ក្នុងវត្ត ផ្អើលយ៉ាងរន្ធ.ត់

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរសម្នាក់បើកបរម៉ូតូក្នុងស្ថានភាព​ស្រវឹង និងក្នុងល្បឿនលឿន ​បាន​បុ.កដើម

ខេត្តសៀមរាប ៖ បុរសម្នាក់បើកបរម៉ូតូក្នុងស្ថានភាព​ស្រវឹង និងក្នុងល្បឿនលឿន ​បាន​បុ.កដើមពោធិ៍មួយដើមក្នុងបរិវេណវត្ត បណ្ដាលឱ្យស្លា.ប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើល​ពេញ​ក្នុងវត្ត ។

ហេតុការណ៍ខាងលើ​នេះ​បានកើតឡើង​កាលពីវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃ​ទី១០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្នុងបរិវេណវត្តសុវណ្ណគិរី កេសរធ្លក ផ្លូវលំក្រាលក្រួសក្រហម ស្ថិត​ក្នុងភូមិធ្លក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹង​កាលបី​វេលាម៉ោង៧​យប់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៤ នេះថា ជនរងគ្រោះដែលបាត់បង់ជីវិត​ខាងលើ​ឈ្មោះម៉ៅ កាច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មាន​ទីលំនៅបច្ចុប្បន្ន​ក្នុង​ភូមិត្រាំកង់ ឃុំស្លែង​ស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ជាអ្នកបើកបរម៉ូតូមួយគ្រឿង​ម៉ាកExiter ពណ៌ ក្រហម គ្មានស្លាកលេខ រងការខូចធ្ងន់ធ្ងរ ។

តាម​ប្រភពដដែល​​បានបញ្ជាក់​ទៀតថា បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យស្លា.ប់បាត់បង់ជីវិត ដែលបង្កឡើងដោយ​ខ្លួនឯងនោះ នគរបាលចរាចរណ៍ ដោយមានការសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្លែងស្ពានបានធ្វើការចុះវាស់​វែង និង​យកម៉ូតូមករក្សាទុក​នៅប៉ុស្តិ៍នគរបាលរដ្ឋបាល​ស្លែងស្ពានស្រុកស្រីស្នំខេត្តសៀមរាប។

បច្ចុប្បន្ន ស.ពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច​ប្រគល់ឱ្យក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ