ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​កម្ទេច​គំនរ​ឈើ​រាប់​ម៉ឺន​តោន​ក្នុង​រោងចក្រ​ស៊ី​ម៉​ង់​មួយ​កន្លែងក្នុងខេត្តកំពត

1 ខែ មុន
  • កំពត

ខេត្តកំពត ៖ ឆេះ​កម្ទេច​គំនរ​ឈើ​រាប់​ម៉ឺន​តោន​ក្នុង​រោងចក្រ​ស៊ី​ម៉​ង់​មួយ​កន្លែង​ មាន​រយៈពេល​ជិត​២០​ម៉ោង​ទើប​ពន្លត់​បាន ។ ភ្លើង​ឆេះ​គំនរ​កម្ទេច​ឈើ និង​ឈើ​ផង​នោះ ដែល​មា​នទី​តាំងនៅ​ជាប់​របង​រោងចក្រស៊ីម៉ង់ត៍​ភ្នំ​ទទុង​ទូក​មាស ព្រោះ​គំនរ​ឈើ​នេះ​ដឹក​ជញ្ជូន​មក​ទុក​ចូល​ឡ​ផ​លឹ​ត​ស៊ីម៉ង់ ។…

ខេត្តកំពត ៖ ឆេះ​កម្ទេច​គំនរ​ឈើ​រាប់​ម៉ឺន​តោន​ក្នុង​រោងចក្រ​ស៊ី​ម៉​ង់​មួយ​កន្លែង​ មាន​រយៈពេល​ជិត​២០​ម៉ោង​ទើប​ពន្លត់​បាន ។ ភ្លើង​ឆេះ​គំនរ​កម្ទេច​ឈើ និង​ឈើ​ផង​នោះ ដែល​មា​នទី​តាំងនៅ​ជាប់​របង​រោងចក្រស៊ីម៉ង់ត៍​ភ្នំ​ទទុង​ទូក​មាស ព្រោះ​គំនរ​ឈើ​នេះ​ដឹក​ជញ្ជូន​មក​ទុក​ចូល​ឡ​ផ​លឹ​ត​ស៊ីម៉ង់ ។ ហេតុការណ៍​ឆេះ​បាន​កើតឡើង​តាំងពី​ម៉ោង​០៣​រសៀល​នៅ​ថ្ងៃ​ទី​០៧ ខែមីនា ២០២៤ ។

នៅ​ពេល​ដែល​ឆេះ​គំនរ​ឈើ និង​កម្ទេច​ឈើ​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​ស្នងការ​ខេត្តកំពត​ជា​ច្រើនគ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​តាម​បណ្ដា​ស្រុក​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ដែរ តែ​ដោយសារ​អំណាច​ការេ​ឆះ​នោះ​វា​ខ្លាំង​ពេក ស្រប​និង​មាន​ខ្យល់​បោកបក់​ខ្លាំង​ផង ។

លុះ​មក​ដល់​ពេល​ព្រឹក​ថ្ងៃ​ទី​០៨ ខែមីនា ភ្លើង​ត្រូវ​បាន​រលត់​ដោយសា​រថយន្ត​ជួយ​បាញ់​ពន្លត់​បាន​ហើយ​ក៏​មិន​បាន​រាលដាល​ឆេះ​របស់របរ​អ្វី​ដែរ ។ ដោយឡែក នៅ​រោងចក្រ​ផលិត​ស៊ីម៉ង់​វិញ​មិន​មាន​រាំងស្ទះ​អ្វី​ទេ​គឺ​ដំណើ​ការ​ជា​ធម្មតា​។

កង​សន្តិសុខ​និយាយ​ថា ការ​ឆេះ​កម្ទេច​គំនរ​ឈើ​និង​ឈើ​កំណាត់​ទុក​ចូល​ឡ​ផលិត​ស៊ីម៉ង់ត៍​នោះ មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ ។

អត្ថបទសរសេរ ដោយ