ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងសហការគ្នា​វែកមុខ​រក​ជនខិលខូច​​​​បាន​យារ​​យី​សត្វ​ស្វា​នៅ​តំបន់​អង្គរ​​រង​​របួស

1 ខែ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២៤ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀម​រាប សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ស៊ើបអង្កេត​លើ​ជនខិលខូច​មួយ​ក្រុម​បាន​យារ​យី​ធ្វើ​ឱ្យ​សត្វ​ស្វា​មាន…

​ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២៤ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀម​រាប សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ស៊ើបអង្កេត​លើ​ជនខិលខូច​មួយ​ក្រុម​បាន​យារ​យី​ធ្វើ​ឱ្យ​សត្វ​ស្វា​មាន របួស​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ។

សូម​បញ្ជាក់​ថា នា​ពេល​ថ្មី​ៗ​នេះ មាន​ជនខិលខូច​មួយ​ក្រុម​តូច​បាន​យារ​យី​ធ្វើ​ឱ្យ​របួស​សត្វ​ស្វា ដោយ​យក​ជើង​ទាត់ និង​គ្រវែង​សត្វ​ស្វា​ចូល​ក្នុង​ទឹក ដើម្បី​ថតរូប​ក្នុង​គោលដៅ​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប ។

ដើម្បី​ទប់ស្កាត់​នូវ​សកម្មភាព​ទាំងនេះ បច្ចុប្បន្ន មន្ទីរ​កសិកម្ម​ខេត្ត កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ធ្វើការ​ស៊ី​ប​អង្កេត​លើ​ករណី​ជនខិលខូច​មួយ​ក្រុម​តូច​ទាំងនោះ​ ។

យោង​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ​មាត្រា​៤៨ ចែង​ថា​៖ ពពួកសត្វ​ព្រៃ​គ្រប់​ប្រភេទ​នៅ​ក្នុង​ព្រះរាជា​ណា
ចក្រ​កម្ពុជា ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​ជាស​មាស​ភាគ​នៃ​ធនធាន​ព្រៃឈើ រួម​មាន ពួក​ថនិកសត្វ បក្សី​សត្វ ឧរង្គសត្វ ផល​ជ​លិ​ក​សត្វ​បាណកសត្វ និង​សត្វ ឥត​ឆ្អឹង​កង​ផ្សេង​ៗ​ទៀត ព្រមទាំង​ពង​កូន​របស់​វា និង​មាត្រា​៩៩​ចែង​ថា ត្រូវ​ផ្តន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​៣ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី​០១​ខែ​ទៅ​០១​ឆ្នាំ ឬ​ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​១​លាន​ទៅ​១០​លាន​រៀល ។

វត្ថុ​តាង​ទាំងអស់​ ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​យាយី​ធ្វើ​ឱ្យ​របួស ប្រមូល​ពង​កូន​នៃ​ប្រភេទ​សត្វ​ក្នុង​ក្រុម​ជិត​ផុត​ពូជ ឬ​ក្រុម​មាន​ដោយ​កម្រ ឬ​បំផ្លាញ​ជម្រក​របស់​វា ៕

អត្ថបទសរសេរ ដោយ