ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទុកទេ! ចំពោះជនខិលខូច​ដែលយាយី​ធ្វើ​ឱ្យ​សត្វ​ស្វា​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​របួស

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​៨ ខែ​មិ​នា ឆ្នាំ​២០២៤ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តសៀមរាប​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ស៊ើបអង្កេត​លើ​ជនខិលខូច​មួយ​ក្រុម​បាន​យាយី​ធ្វើ​ឱ្យ​សត្វ​ស្វា មាន​របួស​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​៨ ខែ​មិ​នា ឆ្នាំ​២០២៤ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តសៀមរាប​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ស៊ើបអង្កេត​លើ​ជនខិលខូច​មួយ​ក្រុម​បាន​យាយី​ធ្វើ​ឱ្យ​សត្វ​ស្វា មាន​របួស​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់ ។

នា​ពេល​ថ្មី​ៗ​នេះ មាន​ជនខិលខូច​មួយ​ក្រុម​តូច​បាន​យាយី​ធ្វើ​ឱ្យ​របួស​សត្វ​ស្វាយ​កជើង​ទាត់ និង​គ្រវែង​សត្វ​ស្វា​ចូល​ក្នុង​ទឹក ដើម្បី​ថតរូប​ក្នុង​គោលដៅ​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ខេត្តសៀមរាប ។

ដើម្បី​ទប់ស្កាត់​សកម្មភាព​ទាំងនេះ បច្ចុប្បន្ន​មន្ទីរ​កសិកម្ម​ខេត្ត កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ធ្វើការ​ស៊ី​ប​អង្កេត​លើ​ករណី​ជនខិលខូច​មួយ​ក្រុម​តូច​ទាំងនោះ ។

យោង​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ​មាត្រា ៤៨ ចែង​ថា ៖ ពពួកសត្វ​ព្រៃ​គ្រប់​ប្រភេទ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​ជាស​មាស​ភាគ​នៃ​ធនធាន​ព្រៃឈើ​រួម​មាន​ពួក​ថនិកសត្វ បក្សី​សត្វ ឧរង្គសត្វ ផល​ជ​លិ​ក​សត្វ បាណកសត្វ និង​សត្វ ឥត​ឆ្អឹង​កង​ផ្សេង​ៗ​ទៀត​ព្រមទាំង​ពង​កូន​របស់​វា និង​មាត្រា​៩៩​ចែង​ថាៈ ត្រូវ​ផ្តន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​៣ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី​០១​ខែ​ទៅ ០១​ឆ្នាំ ឬ​ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​១​លាន​ទៅ​១០​លាន​រៀល វត្ថុ​តាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​យាយី​ធ្វើ​ឱ្យ​របួស ប្រមូល​ពង​កូន​នៃ​ប្រភេទ​សត្វ​ក្នុង​ក្រុម​ជិត​ផុត​ពូជ​ឬ​ក្រុម​មាន​ដោយ​កម្រ ឬ​បំផ្លាញ​ជម្រក​របស់​វា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ