ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ​រក​សារធាតុ​ញៀន​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​នៅ​សាលា​រាជធានី​ភ្នំពេញ ជាង​៥០០​នាក់ លទ្ធផល​អវិជ្ជមាន​ទាំងអស់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​វិធានការ​ដ៏​ម៉ឺងម៉ាត់ និង​មុត​ស្រួច​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​តាម​ក្រសួង ស្ថាប័ន…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​វិធានការ​ដ៏​ម៉ឺងម៉ាត់ និង​មុត​ស្រួច​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​តាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ពោល​គឺ​បើ​រក​ឃើញ​មាន​មន្ត្រី​រូប​ណា មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន នឹង​ត្រូវ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ ដោយ​គ្មាន​ការ​លើកលែង​នោះ​ទេ​។ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មីនា​នេះ ក្រោម​ការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ ចំណុះ​អោយ​រដ្ឋបាល​រាជធានី ត្រូវ​បាន​ពិនិត្យ ធ្វើតេស្ត ដើម្បី​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ខ្លួន ។

ការ​ពិនិត្យ​ស្វែងរក​សារធាតុ​ញៀន​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​សាលា​រាជធានី​ភ្នំពេញ ដោយ​ពិនិត្យ​ទាំង​ក្នុង​ជួរ​គណៈ​អភិបាល នាយករង​រដ្ឋបាល អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ នាយិកា​-​នាយិកា​រង​ទីចាត់ការ​-​អង្គភាព ថ្នាក់​ការិយាល័យ មន្ត្រី​កិច្ចសន្យា ផង​ដែរ ។

គួរ​បញ្ជាក់​ថា មន្ត្រី​បម្រើ​ការងារ​នៅ​សាលា​រាជធានី​ភ្នំពេញ មាន​សរុប​ចំនួន ៥៤៧​រូប ហើយ​ក្នុង​ចំនួន​នេះ ក្រោយ​ការ​ពិនិត្យ គឺ​មិន​មាន​មន្ត្រី​ណា​ម្នាក់ មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ឡើយ ពោល​គឺ​លទ្ធផល​«​អវិជ្ជមាន​»​ទាំងអស់ ។

គួ​រំលឹក​ថា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ កន្លែង​មកនេះ បាន​ចេញ​បទបញ្ជា​មួយ ស្តី​ពី​ការ​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ នៅ​តាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដោយ​តម្រូវ​អោយ ៖

១៖ គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​ជា​ប្រចាំ​ចំពោះ​មន្ត្រី រាជការ​ស៊ី​វិល មន្ត្រី​នគរបាល​ជាតិ និង​យោធិន ព្រមទាំង​មន្ត្រី​ជាប់កិច្ចសន្យា ដែល​ស្ថិត​ក្រោម​ឱវាទ​របស់​ខ្លួន លើ​ការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ឬ​មានការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ខុសច្បាប់ ។

២៖ គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ចាត់វិធានការ​បញ្ចប់​មុខ​តំណែង និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ដោយ​គ្មាន​ការ​លើកលែង ចំពោះ​មន្ត្រីរាជការ​ស៊ី​វិល មន្ត្រី​នគរបាល​ជាតិ និង​យោធិន ព្រមទាំង​មន្ត្រី​ជាប់កិច្ចសន្យា​ណា ដែល​ត្រូវ​បាន​រក​ឃើញ​ថា មានការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ឬ​មាន ការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ខុសច្បាប់ ។

៣៖ ការ​អនុវត្ត​ទណ្ឌកម្ម​ខាង​វិន័យ​នេះ ពុំ​រារាំង​ដល់​ការ​អនុវត្ត​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​ដោយ​អនុលោម តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ