រន្ទះ (បទកាកគតិ)


រន្ទះ (បទកាកគតិ)

-រដូវធ្វើស្រែ អាកាសប្រួលប្រែ ពេញផ្ទៃវេហាស៍
បើសិនដកស្ទូង ក្នុងខែវស្សា មេឃខ្មៅកាលណា
ចូរអ្នកប្រយ័ត្ន ។
-ផ្គរលាន់គ្រឹមៗ សម្លេងគ្រហឹម ក្ឌុងក្ឌាំងពុំស្ងាត់
បែកភ្លើងភ្លឺផ្លេក វែងខ្លីខ្វែងខ្វាត់ ចរន្តឆ្លងកាត់
កជារន្ទះ ។
-ឃើញពន្លឺព្រាក ចេះងើបចេះងាក មើលរស្មីជះ
កុំនៅបង្អង់ ប្រញាប់រូតរះ ឆាប់វិលមកផ្ទះ
ជួបជុំកូនចៅ ។
-ស្រទំជិតភ្លៀង អាកាសមិនទៀង ពពកឡើងខ្មៅ
បន្ទោរចែងចាំង មើលឃើញក្រឡៅ អគ្គីឆ្អិនឆ្អៅ
ឃើញព្រឺកាយា ។
-សម្លេងផូងផាំង ដូចគេតតាំង សង្គ្រាមលោកា
រន្ថើនខ្លាំងណាស់ ញាប់ញ័រឱរា វាបាញ់ប្រហារ
មិនដែលរើសមុខ ។
-ដូច្នេះប្រជា ដឹងទាំងអស់គ្នា ចូរចងចាំទុក
រដូវវស្សា រន្ទះគំហ៊ុក សូមកុំវាយលុក
ធ្វើការទាំងភ្លៀង ។
(និពន្ធដោយលោក ម៉េង អុងណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ