ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​២​នាក់ ជា​មុខសញ្ញា​លួច​កង់​បី​ឥណ្ឌា និង​អ្នក​ទទួលផល​ចោរកម្ម​ម្នាក់ នៅ​ខណ្ឌមានជ័យ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ទោ មឿ​ន ដា​រ៉ា​រិ​ទ្ធ នាយ​រង​ការិយាល័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ កាលពី​វេលា​ម៉ោង​២០​និង​៣៥​នាទី​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ទោ មឿ​ន ដា​រ៉ា​រិ​ទ្ធ នាយ​រង​ការិយាល័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ កាលពី​វេលា​ម៉ោង​២០​និង​៣៥​នាទី​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៤ ត្រង់​ចំណុច​មុខ​វត្ដ​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​លួច​កង់​បី​ឥណ្ឌា​) ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ធ្វើ​ឡើង​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ លោក​ឧត្តមសេនីយ៍ត្រី វុ​ទ្ធី វង្ស​វិបុល អនុប្រធាន​នាយកដ្ឋាន និង​លោក​វរសេនីយ៍ឯក ឡេ​ង ប៊ុ​ន​ហួរ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ។

ជនសង្ស័យ​ទាំង​២​នាក់ រួម​មាន ៖
ទី​១-​ឈ្មោះ អ៊ុ​ល ប៊ុ​ន​នឿ​ន អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល បន្ទប់​លេខ​១ ភូមិ​តេ​ភ្នា សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ
និង​ទី​២-​ឈ្មោះ ស៊ន សុខ​ហេង អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​តេ​ភ្នា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។

កម្លាំង​ជំនាញ ដកហូត​បាន កង់​បី​ឥណ្ឌា ចំនួន​១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ព្រៃវែង​1O-5956, ម្សៅ​ក្រាម​ស ចំនួន​១​កញ្ចប់ និង​សម្ភារ​មួយ​ចំនួន​ទៀត ។

ក្រោយ​សួរនាំ​នៅ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២៤ ជនសង្ស័យ​ទាំង​២​នាក់ បាន​ចង្អុលបង្ហាញ​ជនសង្ស័យ​ម្នាក់​ទៀត ដែល​ទទួលផល​ចោរកម្ម (​ទិញ PassApp) កម្លាំង​ជំនាញ​បាន​ទៅ​ដល់​ចំណុច​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឃើញ និង​ឃាត់​ជនសង្ស័យ​ម្នាក់​បន្ថែម​ទៀត ឈ្មោះ វ៉ា ប៊ុ​ន​ថា អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៨ ភូមិ​តេ​ភ្នា សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ក្នុង​នោះ​កម្លាំង​ជំនាញ​ដកហូត​បាន ម៉ូតូ​ចំនួន ១​គ្រឿង ម៉ាក Smash 110 ពណ៌​ខ្មៅ​លាយ​ខៀវ (​មិន​ប្រក្រតី បែក​គ្រាប់​សោ​), កាំបិត​ខ្លី ចំនួន​១​ដើម​, ច្រ​វ៉ា​ក់​ខ្លី ចំនួន​១​ខ្សែ​, សោរ​ម៉ូតូ​ចំនួន​១ និង​មេសោ​ចំនួន​១ ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ។

ជាមួយ​គ្នា​នេះ​ផង​ដែរ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សូម​ប្រកាស​ស្វែងរក​ម្ចាស់​កង់​បី​ឥណ្ឌា មួយ​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ​ព្រៃវែង 1O-5956 ជា​សាធារណៈ ដើម្បី​យក​ឯកសារ​ទៅ​ផ្ទៀងផ្ទាត់​ទទួលយក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ