ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ ផា​ភួង ចេញ​មុខ​បកស្រាយ​ជំនួស​កូនស្រី​អាង សុជាតា រឿង​ទំនាក់ទំនងស្នេហា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង ផា​ន់ ផា​ភួង បាន​ចេញ​មុខ​បកស្រាយ​ជំនួស​កូនស្រី អាង សុជាតា ដែល​កំពុង​ផ្ទុះ​រឿង​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​យ៉ាង​ស្ងៀមស្ងាត់ ខណៈ​ពេល​ដែល​គេ​បាន​ប្រទះ​ឃើញ​តារា​ស្រី​វ័យក្មេង…

0:00
0:00

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង ផា​ន់ ផា​ភួង បាន​ចេញ​មុខ​បកស្រាយ​ជំនួស​កូនស្រី អាង សុជាតា ដែល​កំពុង​ផ្ទុះ​រឿង​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​យ៉ាង​ស្ងៀមស្ងាត់ ខណៈ​ពេល​ដែល​គេ​បាន​ប្រទះ​ឃើញ​តារា​ស្រី​វ័យក្មេង អាង សុជាតា បាន​បង្ហាញ​រូបភាព​សកម្មភាព​ស្និ​ទ្ធិ​ស្នាល​ជាមួយ​បុរស​ម្នាក់​នៅ​លើ​បណ្ដាញ​សង្គម ។

អ្នក​នាង​ផា​ន់ ផា​ភួង បាន​បញ្ជាក់​យ៉ាង​ខ្លី​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា អ្វី​ដែល​មហាជន​បានឃើញ​កូនស្រី​អាង សុជាតា បង្ហោះ​លើ​បណ្ដាញ​សង្គម​ខាងលើ​នេះ គឺ​គ្រាន់តែ​ជា​ការ​ស្និ​ទ្ធិ​ស្នាល​ធម្មតា​បែប​មិត្តភក្តិ​ប៉ុណ្ណោះ ពោល​មិន​មាន​ទំនាក់ទំនង​ស្នេហា​អ្វី​នោះ​ឡើយ ។

អ្នក​នាង​ថា សកម្មភាព​នោះ​គ្រាន់តែ​ជា​ពួកម៉ាក​គ្នីគ្នា​គាត់​ប៉ុណ្ណោះ មិនមែន​មាន​ទំនាក់ទំនង​ស្នេហា​អ្វី​ឡើយ ក្នុង​ពេល​ដែល​នាង​ក៏​បាន​សួរនាំ​កូនស្រី​ដែរ ហើយ​គាត់​ក៏​ឆ្លើយ​ថា មិនដឹង​រឿង​អ្វី​ដូច​គ្នា ។
ការ​ចេញ​មុខ​បកស្រាយ​ខាងលើ​ពី​អ្នក​នាង អាង សុជាតា នា​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​តារា​សម្តែង​នាង អាង សុជាតា បាន​បង្ហោះ​រូបភាព​ស្និ​ទ្ធិ​ស្នាល​ដោយ​អមដំណើរ​ក្នុង​រថយន្ត​ជាមួយ​បុរស​វ័យក្មេង​មួយ​រូប​តាម​រយៈ​បណ្តាញ​សង្គម Tik Tok ។

សកម្មភាព​នោះ​បាន​ក្លាយជា​ការ​ចាប់អារម្មណ៍​ពី​បណ្ដា​អ្នកលេង​បណ្ដាញ​សង្គម ក្នុង​ពេល​ដែល​មាន​មហាជន​ខ្លះ​បាន​ចាត់​ទុក​ថា បុរស​រូប​នោះ​អាច​ជា​គូស្នេហ៍​របស់ អាង សុជាតា មិនមែន​ជា​មិត្តភក្តិ​នោះ​ឡើយ ។

ជា​ការ​កត់សម្គាល់ រហូត​មក​ទល់​ពេល​នេះ តារា​សម្តែង​នាង អាង សុជាតា នៅ​មិន​ទាន់​លេចឮ ឬ​បង្ហាញ​ទំនាក់ទំនង​ស្នេហា​ពិតប្រាកដ ជាមួយ​បុរស​ណា​ម្នាក់​ជា​សាធារណៈ​នៅឡើយ​ទេ បើ​ទោះបីជា​ពេល​បច្ចុប្បន្ន នាង​បាន​ឈាន​ចូល​វ័យ​១៩​ឆ្នាំ ជាមួយ​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់​ក៏​ដោយ ។

កន្លង​មក អាង សុជាតា ធ្លាប់​បាន​លើក​ឡើង​ថា បញ្ហា​ស្នេហា​នាង​នៅ​មិន​ទាន់​គិតគូរ​នា​ពេល​នេះ នៅឡើយ​ទេ ដោយសារ​តែ​នាង​កំពុង​ជាប់ដៃ​សិក្សា​ជាមួយ​ការងារ​សិ​ល្បះ​ដែល​កំពុង​ក្តាប់​ណែន​នៅ​ក្នុង​ដៃ​ផង​នោះ ទើប​នាង​មិន​ទាន់​គិតដល់​បញ្ហា​មួយ​នេះ ។

តារា​សម្តែង​វ័យក្មេង​អាង សុជាតា ហៅ​ឈូ​ឈូ បាន​ប្រឡង​ជាប់​បាក់​ឌុ​ប​នា​ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ដោយ​នាង​ទទួល​បាន​និទ្ទេស D ហើយ​នាង​បាន​ជ្រើសរើស​រៀន​បន្ត​ផ្នែក​គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ IU ដោយសារ​តែ​នាង​ឱ្យ​គោលបំណង​បើក​អាជីវកម្ម​ខ្លួនឯង ដូច្នេះ មុខ​វិជ្ជា​នេះ​ជា​ជម្រើស​ល្អ​សម្រាប់​នាង ។

នាង​បញ្ជាក់​ថា រវាង​ការងារ​សិល្បៈ និង​ការ​សិក្សា វា​ពិតជា​ប្រទាញប្រទង់​គ្នា​ខ្លាំង​ណាស់ នៅ​ពេល​ការងារ​សិល្បៈ​រវល់ ការ​រៀនសូត្រ​ត្រូវ​ធ្លាក់​ចុះ ដូច្នេះ ដើម្បី​ឱ្យ​ការងារ​សិល្បៈ និង​ការ​សិក្សា​ដើរ​ទន្ទឹម​គ្នា​ទៅ​រលូន យើង​ត្រូវ​អត់ធ្មត់​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ណាស់ ។

គួរ​បញ្ជាក់​ថា តារា អាង សុជាតា បាន​ចូល​សិល្បៈ​តាំងពី​មាន​វ័យ​៧​ឆ្នាំ​មក ដោយ​សម្តែង​ក្នុង​កុន​ដំបូង​រឿង «​ម្ចាស់​គំនុំ ម្ចាស់​ស្នេហ៍​» ហើយ​រហូត​មក​ទល់​នា​ពេល​នេះ តារា​សម្តែង​មាន​វ័យ​មាន​វ័យ​១៩​ឆ្នាំ​រូប​នេះ ធ្លាប់​បាន​សម្តែង​កុន​ភាគ​និង​កុន​ខ្នាត​ធំ​រហូត​ដល់​ជាង​២០​រឿង​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ