ភ្លើងឆេះព្រៃរាលដាលដល់ចម្ការអំពៅអស់១៥ ហិកតា ដោយសារតែការដុ.តភ្លើងយកឃ្មុំ
- សៀមរាប
ខេត្តសៀមរាប ៖ ក្មេងដុតភ្លើងយកឃ្មុំ បង្កជាអគ្គិភ័យឆេះព្រៃរាលដាលដល់ចម្ការអំពៅអស់១៥
ខេត្តសៀមរាប ៖ ក្មេងដុតភ្លើងយកឃ្មុំ បង្កជាអគ្គិភ័យឆេះព្រៃរាលដាលដល់ចម្ការអំពៅអស់១៥
ខេត្តសៀមរាប ៖ ក្មេងដុតភ្លើងយកឃ្មុំ បង្កជាអគ្គិភ័យឆេះព្រៃរាលដាលដល់ចម្ការអំពៅអស់១៥ ហិកតា នេះជាលើកទីពីរហើយ ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច សំណាងល្អ មិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងគ្មានមនុស្សណាម្នាក់រងរបួស ក្នុងហេតុការណ៍ភ្លើងឆេះ ចម្ការអំពៅនេះឡើយ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៤ ស្ថិតនៅក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

បើតាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងទទួលការិយាល័យបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងកាលពីរសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៤ កន្លងទៅនេះថា មានករណីអគ្គីភ័យឆេះចម្ការអំពៅ បណ្ដាលឱ្យខូចខាតអស់ ចំនួន១៥ហិតា ដោយមិនទាន់ដឹងមូលហេតុ ។

ករណីនេះបានរលត់វិញ នៅវេលាម៉ោង៣និង២១នាទីរសៀលថ្ងៃខែដដែល ដោយមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ដោយប្រើប្រាស់រថយន្តអគ្គីភ័យអស់ចំនួន១០គ្រឿង ក្នុងនោះរថយន្តអគ្គីភ័យស្នងការខេត្តចំនួន៦គ្រឿង, រថយន្តពន្លត់អគ្គីភ័យអប្សរាចំនួន២គ្រឿង, រថយន្តពន្លត់អគ្គីភ័យអាវុធហត្ថចំនួន២គ្រឿង។ មូលហេតុមកពីក្មេងដុតភ្លើងយកឃ្មុំ ទើបបណ្ដាលឱ្យរាលដាល ឆេះព្រៃ រាលដាលដល់ចម្ការអំពៅនេះជាលើកទីពីរ ។
បច្ចុប្បន្ន ចម្ការអំពៅដែលត្រូវបានក្មេងនាំគ្នាដុតព្រៃយកឃ្មុំដែលកើតឡើងជាលើកទីពីរនេះ បើគិតជាទឹកប្រាក់អស់ប្រមាណជាង២ម៉ឺនដុល្លារ ៕








































ចែករំលែកព័តមាននេះ