ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ក្រចេះ​​ត្រូវអគ្គិភ័យ​លេបត្របាក់​​ស្ទើរទាំង​ស្រុង​​ ខណៈ​​មនុស្ស​​​ម្នាកំពុង​​លង់​លក់

13 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖ ​ផ្សារ​ក្រចេះ​​ដែលជា​ផ្សារ​​ធំ​ជាង​គេ​ក្នុង​ខេត្តក្រចេះ ​​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​​​ក្លាយ​ជា​​ផេះ​ផង​ខ្ជាក់​ផ្សែង​ខ្មួល​ខ្មាញ់​​និង​អណ្តាត​ភ្លើងក្រហម​​​ច្រាល​ជ្រែក​ស្បៃ​រាត្រីបង្ក​​ឱ្យ​​ម្ចាស់​តូបលក់ដូរ និងអ្ន​​ក​រស់នៅ​​ក្បែរ​ផ្សារ​នោះ​តក់ស្លុត និងស្លន់​ស្លោ​ពន់ពេកប្រមាណ កាល​ពី​វេលាម៉ោង​​១២​និង​៣០នាទីរំលង​អធ្រាត្រ

ខេត្តក្រចេះ​ ៖ ​ផ្សារ​ក្រចេះ​​ដែលជា​ផ្សារ​​ធំ​ជាង​គេ​ក្នុង​ខេត្តក្រចេះ ​​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​​​ក្លាយ​ជា​​ផេះ​ផង​ខ្ជាក់​ផ្សែង​ខ្មួល​ខ្មាញ់​​និង​អណ្តាត​ភ្លើងក្រហម​​​ច្រាល​ជ្រែក​ស្បៃ​រាត្រីបង្ក​​ឱ្យ​​ម្ចាស់​តូបលក់ដូរ និងអ្ន​​ក​រស់នៅ​​ក្បែរ​ផ្សារ​នោះ​តក់ស្លុត និងស្លន់​ស្លោ​ពន់ពេកប្រមាណ កាល​ពី​វេលាម៉ោង​​១២​និង​៣០នាទីរំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃទី​២ មិថុនា ២០១១​។ ផ្សារ​ក្រចេះ​​នេះស្ថិត​ក្នុង​​ភូមិ​ផ្សារ​វែង សង្កាត់​ក្រចេះ​ ក្រុង​ក្រចេះ​ មានតូប​លក់​ដូរ​​៥២១​តូប ពេលនេះ​​ត្រូវ​បាន​អណ្តាត​ភ្លើង​​លេប​ត្របាក់​ស្ទើរទាំង​ស្រុង គឺ​ឆេះ​ប្រមាណជិត​៤០០តូប នៅសល់តែ​​តូប​ថ្ម​​ជុំ​វិញ​​ប៉ុណ្ណោះ ។​

ព័ត៌មានជំហាន​ដំបូង គេមិន​​ទាន់​ដឹងថា តើ​មូលហេតុ​​អ្វី​​ទើបបណ្តាល​​​ឱ្យ​ផ្សារ​​នេះ​ឆេះ​សន្ធោ​សន្ធៅ​នោះទេ​? គេគ្រាន់តែ​ដឹង​ថា វា​ចាប់​ផ្តើម​​​ឆេះ​ដំបូង​​ចេញពី​តូប​លក់​​ចាន​ឆ្នាំង​ដែលស្ថិត​នៅ​​ខាង​ត្បូង​ឆៀង​ខា​ងកើត ​ដោយ​បានប្រើ​ពេល​ប្រមាណ​​៣ម៉ោង​ ទើបស្ងប់​​​អំណាច​ភ្លើង ​បើ​ទោះ​​​ណា​រថយន្ត​​ពន្លត់​​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​​នគរ​បាល​​ខេត្តប្រឹងប្រែង​​បាញ់ទឹក​​ពន្លត់​យ៉ាង​ណា​ក៏ដោយ។

​​រថយន្ត​​ពន្លត់​​អគ្គិភ័យ​​របស់ស្នង​ការ​ដ្ឋាន​​២គ្រឿង បាន​បាញ់ទឹក​​ភ្លាមៗ​ផងដែរ ប៉ុន្តែ​​មិនអាច​បង្ក្រាប​​ភ្លើង​​​ឈ្នះ គឺ​​រហូត​ដល់ម៉ោង​​៣​​និង​​៣០នាទីទៀប​ភ្លឺ​ ទើប​​អណ្តាត​ភ្លើង​​លែង​មាន​អំណាច ប៉ុន្តែ​វា​នៅ​មាន​រងើក​ និងហុយផ្សែង​​ចំហេះ​រហូតទល់​ភ្លឺ ហើយ​មកដល់​វេលាម៉ោង​​​៨ព្រឹក​​ថ្ងៃដដែល​​ផ្សែង​នៅតែ​ហុយ។ គេមិនទាន់​​វាយ​តម្លៃ​អំពីការ​ខូចខាត​​​នោះទេ ​បន្តនៅព្រឹកនេះ គឺ​មន្ត្រីអាជ្ញាធរ​​​ និងប៉ូលិស​កំពុ​ង​តែ​​ធ្វើការ​​​ស្រង់​ទិន្នន័យ និង​​ស្រាវជ្រាវ​​​អំពីមូល​ហេតុ ៕​