ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹ.ង​ប្រពន្ធ​ដើរ​លេង​យប់ ផ្ទុះ.កំ.ហឹ.ងដូច​គ្រា.ប់បែក

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ដែល​សមត្ថកិច្ច​អះអាង​ថា ធ្លាប់​ជាប់គុក​រាប់​ភ្លេច ពេល​នេះ​ ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថឃាត់ខ្លួន​ជា​ថ្មី ក្រោយ​វាយដំ​ប្រពន្ធ​ស្ទើរ​ទក់​សាច់ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​០៥ មីនា នៅ​បន្ទប់​ផ្ទះ​ជួល…

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ដែល​សមត្ថកិច្ច​អះអាង​ថា ធ្លាប់​ជាប់គុក​រាប់​ភ្លេច ពេល​នេះ​ ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថឃាត់ខ្លួន​ជា​ថ្មី ក្រោយ​វាយដំ​ប្រពន្ធ​ស្ទើរ​ទក់​សាច់ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​០៥ មីនា នៅ​បន្ទប់​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ព្រោះតែ​ខឹង​នឹង​ប្រពន្ធ​ចេះ​តែ​ដើរ​លេង​យប់ ​។

របាយ​ការ​ណ៍​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ធៀង នុ​រក្ស ហៅ​ទ្រេ​ន អាយុ​៣៦​ឆ្នាំ ។ រីឯ​ប្រពន្ធ​ឈ្មោះ​ស្នា រឿ​ម ហៅ​យ៉ុ​ង អាយុ​៣៥​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ ។ ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​ឃាត់ខ្លួន ក្រោយ​ពេល​កើតហេតុ​ ។

បើ​តាម​ការ​សួរនាំ​អំពើ​ហិង្សា​នេះ​ បាន​កើតឡើង​ដោយ​ប្ដី​ខឹង​ប្រពន្ធ ​ដែល​តែង​ដើរ​លេង​យប់​ហាម​មិន​​ស្ដាប់​។ មេបញ្ជា​ការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង លោក សំ វិ​ឡុ​ង បាន​និយាយ​ថា ជន​ដៃដល់​ធ្លាប់​ជាប់​ពន្ធនាគារ​ច្រើន​លើក​មក​ហើយ​ក្នុង​សំណុំរឿង​«​ហឹ​ង្សា​គ្រឿងញៀន និង​អំពើ​ចោរកម្ម​»​។

លោក​ថា ប្ដី​ប្រពន្ធ​នេះ​មិន​មាន​ចុះ​អេ​តា​ស៊ី​វិល​ទេ តែ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​រហូត​មានកូន​ទៅ​ហើយ និងតែង​មាន​អំពើ​ហិ​ង្សា​ស្ទើរ​រាប់​ភ្លេច​។ លោក​បាន​ប្រាប់​ថា នៅ​យប់​កើតហេតុ ជន​ដៃដល់​បាន​ប្រើប្រាស​ញ​ញួរ​ដេញ​វាយ​ប្រពន្ធ ហើយ​ប្រើ​កន្ត្រៃ​ដេញ​ចាក់ តែ​វាយ​មិន​បាន​ចាក់​មិន​ត្រូវ ក៏​ប្រើ​កណ្ដាប់ ដៃ​វាយ​ទះតប់​ប្រពន្ធ ​បណ្ដាល​ឲ្យ​រង​របួស​ជាំមុខ និង​រាង​កាយ​ស្ទើរ​ទក់​សាច់​ ។

បើ​ចម្លើយ​សារភាព អតីត​ទណ្ឌិត​ជាប់គុក​ស្ទើរ​រាប់​ភ្លេច​រូប​នេះ បាន​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​ខ្លួន​ប្រើ​ហឹ​ង្សា​ទៅ​លើ​ប្រពន្ធ​ហេងស៊យ​របស់​ខ្លួន ក៏​ព្រោះតែ​ខ្លួន​ខឹង​ប្រពន្ធ​ចេះ​តែ​ដើរ​លេង​យប់​ហាម​មិន​ស្ដាប់​។ ប៉ុន្តែ​លោក សំ វិ​ឡុ​ង បាន​សង្ខេប​ប្រវត្តិ​រឿង​ប្ដី​ប្រពន្ធ​ហេងស៊យ​នេះ​ថា រឿង​ប្ដី​ប្រពន្ធ​នេះ​ គឺ​ប្រហាក់ប្រហែល​គ្នា​។

ដូច្នេះ ​ហើយ​ទើប​ប្តី​ប្រពន្ធ​នេះ ចេះ​តែ​មាន​អំពើ​ហឹ​ង្សា​មិន​ចេះ​ចប់ រីឯ​បុរស​ជា​ប្ដី​វិញ ក៏​ជា​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន និងអំពើ​ចោរកម្ម​ផង​ដែរ​ ។ យ៉ាងណា​ក្ដី ដោយ​យោង​បណ្ដឹង​ស្ត្រី​ជា​ប្រពន្ធ ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុង​សួរនាំ​អតីត​ទណ្ឌិត​រូប​នេះ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ហើយ ​។

អត្ថបទសរសេរ ដោយ