ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូ រីកា ប្រកាសទទួលសម្តែងនិងច្រៀងសង្ក្រាន្តតាមសាលាដោយមិនគិតថ្លៃ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ស៊ូ ស៊ីរីកា បានប្រកាសជាសាធារណៈថា រូបនាងនឹងទទួលយកការសម្តែង និងច្រៀងដោយមិនគិតថ្លៃ នៅតាមសង្ក្រាន្តឆ្នាំថ្មីដែលរៀបចំឡើងដោយសាលានានានៅទូទាំងប្រទេស ខណៈពេលដែលដំណឹងមួយនេះកំពុងក្លាយជាចំណាប់អារម្មណ៍ពីមហាជន…

រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ស៊ូ ស៊ីរីកា បានប្រកាសជាសាធារណៈថា រូបនាងនឹងទទួលយកការសម្តែង និងច្រៀងដោយមិនគិតថ្លៃ នៅតាមសង្ក្រាន្តឆ្នាំថ្មីដែលរៀបចំឡើងដោយសាលានានានៅទូទាំងប្រទេស ខណៈពេលដែលដំណឹងមួយនេះកំពុងក្លាយជាចំណាប់អារម្មណ៍ពីមហាជន ជាពិសេស បណ្តាអ្នកគាំទ្ររូបនាងជាច្រើន ។

ស៊ូ ស៊ីរីកា បានប្រកាសនៅលើបណ្តាញសង្គមថា ឆ្នាំនេះ នាងខ្ញុំស៊ីរីកាទទួលសម្តែងអត់គិតថ្លៃសម្រាប់សង្ក្រាន្តតាមសាលា និងសាកលនានា ! បងៗ Organizer អាចទាក់ទងមក MakThom’s Crew បាន Telegram (081556681) ។

ក្រោយឃើញការប្រកាសខាងលើពីតារាចម្រៀងរូបនេះ គេឃើញមានមហាជនដែលជាសិស្សសាលាបាននាំគ្នាចាប់អារម្មណ៍ ជាមួយបានចូលទៅធ្វើការចូលទៅខំមិនពីក្រោម ដោយម្នាក់ចង់ឱ្យស៊ូ ស៊ីរីកា ទៅសម្តែង និងច្រៀងនៅសាលារបស់ពួកគេរៀងៗខ្លួន ។

យ៉ាងណា តារាចម្រៀងរូបនេះមិនទាន់ឆ្លើយតបណាមួយទេថា នាងអាចនឹងទៅចូលរួមច្រៀងសម្ដែងសង្ក្រាន្តនៅសាលារៀនណាខ្លះនៅឡើយទេ ខណៈពេលមានការសំណូមពរ និងស្នើសុំជាច្រើនពីបណ្តាទស្សនិកជន ។

ជាការកត់សម្គាល់ តារាចម្រៀងនាង ស៊ូ ស៊ីរីកា បានចាប់ផ្តើមប្រឡូកអាជីពជាតារាចម្រៀង បន្ទាប់ពីនាងបានចូលរួមប្រឡងក្នុងកម្មវិធីលំដាប់ពិភពលោក TheVoice Cambodia រដូវកាលទី១ ដោយការប្រឡងនោះនាងមិនបានជាប់ដល់វគ្គផ្តាច់ព្រ័តនោះឡើយ ។

យ៉ាងណា បើទោះបីជាការប្រឡងនាពេលនោះ នាងមិនទទួលបានផ្លែផ្កាច្រើនក្ដី ប៉ុន្តែទឹកដមសំឡេងរបស់នាងក៏ទទួលបានការចាប់អារម្មណ៍ និងសសើរច្រើនពីសំណាក់អ្នកទស្សនាផងដែរ ដោយនៅក្នុងនាងអាចមានទេពកោសល្យច្រៀងបានទាំងបទខ្មែរ និងបទបរទេស ។

ក្រោយមក តារារូបនេះក៏បានហក់ចូលក្នុងផលិតកម្មថោន ហើយបទចម្រៀងរបស់នាងនៅក្នុងផលិតកម្មមួយនេះមួយចំនួនក៏មានការគាំទ្រច្រើនផងដែរ នៅមុនពេលដែលនាងសម្រេចចាកចេញពីផលិតកម្មថោន ដោយមកធ្វើជាតារាចម្រៀងឯករាជ្យរហូតមកទល់នាពេលនេះ ។

យ៉ាងណាមួយរយៈចុងក្រោយនេះ ស៊ូ ស៊ីរីកា ហាក់មានការស្ងប់ស្ងាត់មួយរយៈ ដោយនាងមិនសូវបានចេញបទចម្រៀងថ្មីៗញឹកញាប់ដូចជាពេលមុន ក្នុងពេលដែលការបង្ហាញវត្តមានច្រៀងតាមខនសឺតស្ថានីយទូរទស្សន៍នានានោះក៏មិនសូវមានដូចគ្នា ។ប៉ុន្តែនាងតែងបង្ហាញសកម្មភាពនានាជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម ។

ជាមួយនឹងការស្ងប់ស្ងាត់នេះដែរ កន្លងមក ស៊ូ ស៊ីរីកា ក៏ធ្លាប់បានព្រលយពាក្យនៅលើបណ្តាញសង្គមថា នាងអាចនឹងឈប់ពីសិល្បៈ ហើយទៅប្រកបការងារមួយផ្សេងទៀត ដោយហេតុផលថា អាជីពសិល្បៈនេះគួរឱ្យខ្លាច និងតស៊ូគ្មានប្រយោជន៍ ៕

អត្ថបទសរសេរ ដោយ