ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ ឆ្លង​ចរន្ដអគ្គិសនី​ក្នុង​រថយន្ត Range Rover បង្ក​ជា​អគ្គិភ័យ​ឆេះ​ខ្ទេច​គ្មាន​សល់ លើ​ផ្លូវ​ល្បឿន​លឿន

1 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​រថយន្ត Range Rover មួយ​គ្រឿង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​គ្មាន​សល់ វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៤ ខែមីនា…

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​រថយន្ត Range Rover មួយ​គ្រឿង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​គ្មាន​សល់ វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២៤ ស្ថិត​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ១៣៤-១៣៥ ដែល​មាន​ទិស​ដៅ​បើកបរ​ពី​ភ្នំពេញ ឆ្ពោះទៅ​ក្រុងព្រះសីហនុ ដែល​ស្ថិត​ក្នុង​ចំនុច​ភូមិ​ស្ទឹង​ឆាយ​ខាងជើង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ។

តាម​ការ​ឱ្យ​ដឹង​ពី​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ថា ៖ «មូលហេតុ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​ភ្លើង​ក្នុង​រថយន្ត​បង្ក​ជា​អគ្គិភ័យ បណ្ដាល​អោយ​ឆាបឆេះ​រថយន្ត​ម៉ាក Range Rover ពណ៌​ស ដែល​មាន​ស្លាក​លេខ ភ្នំពេញ 2BJ-7173 រង​ការ​ខូចខាត ឆេះ​អស់ទាំង​ស្រុង តែ​ម្តង» ។

ប្រភព​ដដែល បានឱ្យ​ដឹង​ទៀត​ថា ម្ចាស់​រថយន្ត​មានឈ្មោះ DENG LIHUA ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន​។ ទោះបីជា​យ៉ាងណា គ្រោះថ្នាក់​ឆេះ​រថយន្ដ​មួយ​គ្រឿង នៅ​លើ​ផ្លូវ​ល្បឿន​លឿន មិន​បណ្ដាល​អោយ​រង​របួស​មនុស្ស នោះ​ទេ ។

ករណី​អគ្គិភ័យ​ខាងលើ​នេះ កម្លាំង​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ពុំ​បាន​ចេញ​រថយន្ត​អន្តរា​គម​ន៏​ពន្លត់​ទេ ដោយសារ ពុំ​បាន​ទទួល​ព​ត៌​មាន​ពី​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន ។​

ដោយឡែក ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ បន្ត​អំពាវនាវ និង​ក្រើនរម្លឹក​ដល់​បងប្អូន​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ទាំងអស់ មេត្តា​គោរព​ច្បាប់​ចរាចរណ៍ អនុវត្ត​តាម​គោលការណ៍​សុវត្ថិភាព និង​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ឱ្យ​បាន​ត្រឹមត្រូវ មុន​ពេល​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន មាន​ដូច​ជា ៖

១. ការ​ពិនិត្យ​បឋម

  • ទឹក ប្រេងម៉ាស៊ីន និង​ប្រេងឥន្ធនៈ ត្រូវ​មាន​បរិមាណ​គ្រប់គ្រាន់​តាម​កម្រិត​កំណត់
  • ភ្លើង​សញ្ញា​ប្តូរ​ទិស ភ្លើង​ហ្វា​/​កូត ភ្លើង​ហ្វ្រាំង ត្រូវ​ពិនិត្យ​ដំណើរការ​ឱ្យ​បាន​ល្អ
  • សំបក​កង់ ត្រូវ​មាន​ជម្រៅ​ក្រឡា​ល្អ កុំឱ្យ​មាន​ស្នាម​ប្រេះ រហែក ប៉ោង និង​ត្រូវ​ពិនិត្យ​សម្ពាធ​ខ្យល់​ក្នុង​កង់​ឱ្យ​បាន​ត្រឹមត្រូវ កុំអោយ​តឹង​ពេក ឬ​ធូរ​ពេក ។
    ២. សម្ភារៈ ចាំបាច់​ដែល​គួរ​មាននៅ​ក្នុង​រថយន្ត
  • សម្ភារៈ​ជួសជុល​បឋម
  • ចំណាំងផ្លាត​ពណ៌​ក្រហម​រាង​ត្រីកោណ
  • បំពង់​ពន្លត់​អគ្គិភ័យ

ករណី​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់ សូម​ទំនាក់ទំនង​មក​កាន់​លេខ ៖ 1399 ឬ 092 33 1399 ឬ 098 33 1399 របស់​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ