ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានក្រុងដឹកភ្ញៀវទេសចរចតនៅចំណតមុខអង្គរសុខៗ ស្រាប់តែផ្ទុះចំនួន៤គ្រឿង

2 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាមសេចក្ដីរាយ​ការណ៍​បឋមពីសមត្ថកិច្ចបានឱ្យដឹង​នៅព្រឹកថ្ងៃទី៥ ខែមីនា

ខេត្តសៀមរាប ៖ តាមសេចក្ដីរាយ​ការណ៍​បឋមពីសមត្ថកិច្ចបានឱ្យដឹង​នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះថា រថយន្តក្រុង​ដឹកភ្ញៀវ​ទេសចរណ៍​ចំនួន៤គ្រឿង មកទស្សនា​ថ្ងៃរះ នៅមុខប្រាសាទអង្គរ ដែលចត​រង់ចាំភ្ញៀវចេញមកវិញ ​ស្រាប់តែ​ផ្ទុះដោយមិនដឹងមូលហេតុ បណ្ដាលឱ្យខូចខាតយ៉ាងដំណំ និងរងរបួសមនុស្សម្នាក់​ផងដែរ ។

ហេតុការណ៍​ខាងលើនេះបានបង្កការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលាម៉ោង៥​និង៣២នាព្រឹកថ្ងៃទី៥ ខែមីនាឆ្នាំ ២០២៤ ស្ថិតនៅទីតាំងបរិវេណចំណតរថយន្តមុខអង្គរវត្ត ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាបកំពុងធ្វើ​ពិនិត្យ និង​ស្រាវជ្រាវ ដើម្បីរកមូលហេតុនៃការផ្ទុះនេះ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ