ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យ៉ុ​ង ចាន់​កន្និកា ប្រកាស​ទទួល​ថត​ចម្រៀង​ជា​ថ្មី​ដោយមិន​យកកំរៃ​​​​​ថត

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ តារាចម្រៀង​អ្នក​នាង យ៉ុ​ង ច័ន្ទ​កន្និកា បាន​ប្រកាស​ជា​សាធារណៈ​ថា រូប​នាង​នឹង​ធ្វើការ​ទទួល​ថត​បទ​ច្រៀង​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​នាង​បាន​ខក​ខានមិនបាន​បង្ហើ​រសំនៀង​ថ្មី​ៗ​របស់​ខ្លួន​អស់​ជា​ច្រើន​​ឆ្នាំ​មកនេះ ក្រោយ​នាង​សម្រេច​ចូល​រោងការ​កសាង​គ្រួសារ ។…

រាជធានីភ្នំពេញ​ ៖ តារាចម្រៀង​អ្នក​នាង យ៉ុ​ង ច័ន្ទ​កន្និកា បាន​ប្រកាស​ជា​សាធារណៈ​ថា រូប​នាង​នឹង​ធ្វើការ​ទទួល​ថត​បទ​ច្រៀង​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​នាង​បាន​ខក​ខានមិនបាន​បង្ហើ​រសំនៀង​ថ្មី​ៗ​របស់​ខ្លួន​អស់​ជា​ច្រើន​​ឆ្នាំ​មកនេះ ក្រោយ​នាង​សម្រេច​ចូល​រោងការ​កសាង​គ្រួសារ ។

ការ​សម្រេច​វិល​មក​ថត​ចម្រៀង​ជា​ថ្មី​ឡើង​វិញ​នា​ពេល​នេះ​ គឺ​នាង​មិន​យក​កម្រៃ​ពី​ការ​ថត​នោះ​ឡើយ ពោល​នាង​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រចិត្ត ដើម្បី​ជា​ការ​ចូលរួម​ចំណែក​នៃ​ការ​ផ្សព្វផ្សាយ និង​លើក​ស្ទួយ​វិស័យ​សិ​ល្បៈ ខណៈ​ពេល​ដែល​នាង​ចាត់​ទុក​សកម្មភាព​របស់​ខ្លួន​នា​ពេល​នេះ​ គឺជា​ការ​ដឹងគុណ​ក្នុង​នាម​នាង​ក៏​ធ្លាប់​មានមុខ​មាន​មាត់​តាមរយៈ​សិ​ល្បៈ​នេះ​ផង​ដែរ ។

ម្ចាស់​បទ (​វាចា​ស្រីឡង់សេ​) អ្នក​នាង យ៉ុ​ង ច័ន្ទ​កន្និកា បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​ថា សូម​ប្រកាស​ជា​ផ្លូវការ​ថា ​នាង​ខ្ញុំ​នឹង​ទទួល​ការ​ថត​ចំរៀង ដោយ​ពុំ​គិត​កំរៃ ដើម្បី​ជា​ការ​ចូលរួម​ការ​ការ​ផ្សព្វផ្សាយ​ណាមួយ​ដែរ​ត្រូវការ​សំលេង​នាង​ខ្ញុំ​ចូលរួម គោលបំណង​ចង់​ចូលរួម​លើក​ស្ទួយ​វិ​ស័​យ​សិ​ល្បៈ១​បទ អប់រំ ដើម្បី​ស្ត្រី ។​ល​។


នាង​បញ្ជាក់​ថា បទ​ចម្រៀង​ដែល​នាង​ទទួល​ថត​នោះ ​គឺជា​លក្ខ​ណៈ​បទ​ចម្រៀង​ក្នុង​កុន​ភាពយន្ត​ខ្នាត​ធំ​ខ្មែរ​ផ្សេង​ៗ​បទ​ចំរៀង​ដែ​ពាក់ព័ន្ធ​អត្ត​ន័យ​សង្គម​ជាតិ  និង​ផ្សព្វផ្សាយ​ទេសចរណ៍ ។​ល​។​ ដើម្បី​សង្គម​ជាតិ ។

​​បើ​តាម​អ្នក​នាង យ៉ុ​ង ច័ន្ទ​កន្និកា នេះ​ជា​អ្វី​ដែរ​នាង​ខ្ញុំ​ចង់​ធ្វើ ដើម្បី​ផលប្រយោជន៍​រួម ជា​ការ​ដឹងគុណ​វិស័យ​សិ​ល្បៈដែរ ​ធ្វើ​អោយ​ខ្ញុំ​មានកំណើត​ដ៏​សព្វ​ថ្ងៃនេះ ។ ដូច្នេះ គ្រប់​ផ្នែក​ផលិតករ​ធំ តូច ដែល​ស្រលាញ់​សំលេង​របស់​នាង​ខ្ញុំ​អោយ​ទាក់ទង​មក​នាង​ខ្ញុំ​បាន ដោយ​មើលទៅ​តាមការ​​ជាក់ស្តែង អត្ត​ន័យ​បទ​ចំរៀង​ផ្សេង​ៗ​បេះដូង​អ្នក​សិ​ល្បៈ​។

យ៉ាងណា​ តាមរយៈការ​ប្រកាស​ខាងលើ​ពី​អតីត​តារាចម្រៀង​អ្នក​នាង យ៉ុ​ង ច័ន្ទ​កន្និកា នា​ពេល​នេះ ​មាន​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​បាន​សម្តែង​ការ​អបអរ និង​សម្តែង​ការ​គាំទ្រ​សម្រាប់​ការ​សម្រេច​នៅ​ក្នុង​ការ​វិល​មក​ថត​ចម្រៀង​ជា​ថ្មី​ឡើង​វិញ​ពី​អ្នក​នាង​នា​ពេល​នេះ ខណៈពេល​កន្លង​មក ​បទ​ចម្រៀង​របស់​នាង​ក៏​មានការ​គាំទ្រ​ច្រើន​ផង​ដែរ ។

ជា​ការ​កត់សម្គាល់ ​អតីត​តារាចម្រៀង​នាង យ៉ុ​ង ច័ន្ទ​កន្និកា បាន​សម្រេច​ផ្អឹប​អាជីព​ចម្រៀង​របស់​នាង​ចោល បន្ទាប់​ពី​នាង​បាន​សម្រេច​ចូល​រោងការ​កសាង​គ្រួសារដែល​គិត​មក​ទល់​នា​ពេល​នេះ ​មានរយៈ​ពេល​ប្រមាណ​ជិត​១០​ឆ្នាំ​មក​ហើយ ។

តារាចម្រៀង​រូប​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ក្រោយ​រៀប​ការ​នាង​បាន​ចំណាយពេល​ជា​ច្រើន​សម្រាប់​គ្រួសារ ព្រមទាំង​មុខរបរ​បើកហាង​សាឡ​ន​ផ្ទាល់ខ្លួន និង​ការ​លក់​ឥ​វ៉ា​ន់​តាម​អន​ឡាញ ដោយ​នាង​មិន​បាន​នឹកនា​ច្រើន​នៅ​ក្នុង​ការ​វិល​មក​កាន់​អាជីព​សិ​ល្បៈ​នេះ​ជា​ថ្មី​ឡើង​វិញ​នោះ​ឡើយ ។

ទោះជា​យ៉ាងណា​ សម្រាប់​ជីវភាព​បច្ចុប្បន្ន យ៉ុ​ង ច័ន្ទ​កន្និកា ត្រូ​បាន​គេ​ដឹង​ថា នាង​កំពុង​រស់នៅ​ក្នុង​ជីវភាព​មួយ​ហ៊ឺហារ និង​មាន​សុភមង្គល ដោយសារ​តែ​នាង​កាប់​កប​លើ​មុខ​បរ​រកស៊ី ខណៈពេល​ដែល​ស្វាមី​របស់​នាង​ក៏​ជា​មន្ត្រីរាជការ​មួយ​រូប​ដែល​មានបុណ្យ​ស័ក្តិធំ​ម្នាក់​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ