ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ឆែកឆេរ​ពិនិត្យ​អាវុ.ធ​ជាតិ​ផ្ទុះក៏បាន​រក​ឃើញ​គ្រឿង​ញៀ​.​ន និងឃាត់ខ្លួន​ក្មេង​ទំនើងបាន៥​នាក់

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កងរាជអាវុធហត្ថ មូលដ្ឋាន​ក្រុង​សៀមរាប បាន​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ខណៈ​ពេល​នោះ បាន​រក​ឃើញ​គ្រឿង​ញៀ​.​ន និង​ក្មេង​ទំនើង​ចំនួន​៥​នាក់ រួច​នាំ​យក​មក​សួរ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កងរាជអាវុធហត្ថ មូលដ្ឋាន​ក្រុង​សៀមរាប បាន​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ខណៈ​ពេល​នោះ បាន​រក​ឃើញ​គ្រឿង​ញៀ​.​ន និង​ក្មេង​ទំនើង​ចំនួន​៥​នាក់ រួច​នាំ​យក​មក​សួរ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​ធ្វើតេស្ត​រក​សារធាតុ​ញៀ​.​ន លទ្ធផល​វិជ្ជមាន​ទាំង​៥​នាក់ ហើយ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

ហេតុការណ៍​ចុះ​ប្រ​ត្តិ​បត្ត​ការ​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២២​និង​០០​នាទី​យប់ ថ្ងៃ​សៅរ៍ ថ្ងៃ​០២ ខែ មីនា ឆ្នាំ​២០២៤ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្ដសៀមរាប ។

បើ​តាម​ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​បាន​ប្រាប់​នូវ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​មិ​នា ឆ្នាំ​២០២៤ នេះ​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កងរាជអាវុធហត្ថ​មូលដ្ឋាន ក្រុង​សៀមរាប​បាន​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ខណៈ​ពេល​នោះ​បាន​រក​ឃើញ​គ្រឿង​ញៀ​.​ន និង​ក្មេង​ទំនើង​ចំនួន​៥​នាក់ រួច​នាំ​យក​មក​សួរ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​ធ្វើតេស្ត​រក​សារធាតុ​ញៀ​.​ន​លទ្ធផល​វិជ្ជមាន​ទាំង​៥​នាក់ ហើយ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

ប្រភព​បាន​បន្ត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ (​ប្រុស​) នោះ​មានះ ១.​ឈ្មោះ ហេង ហៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ ជាងដែក ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្ដសៀមរាប​(​ធ្វើតេស្ត​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។ ២.​ឈ្មោះ ប្រាក់ សុធា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​អ្នកលក់​ទឹក ទីលំនៅ​បច្ចុប្បន្ន ភូមិ​រការ សង្កាត់​ក្របី​រៀល ក្រុង ខេត្ដសៀមរាប (​រក​ឃើញ​មាន​គ្រឿង​ញៀ​.​ន​ក្នុង​ខ្លួន​០១​កញ្ចប់​) ។ ៣.​ឈ្មោះ កន សំ​និ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាងដែក​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​ខេត្ដសៀមរាប (​ធ្វើតេស្ត​រក​ឃើញ​មាន​សារធាតុ​ញៀ​.​ន​ក្នុង​ខ្លួន​) ។ ៤.​ឈ្មោះ ពេជ្រ រាជ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជាងដែក​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​ខេត្ដសៀមរាប (​ធ្វើតេស្ត​រក​ឃើញ​មាន​សារធាតុ​ញៀ​.​ន​ក្នុង​ខ្លួន​) ។

៥.​ឈ្មោះ សេរី វិ​ច្ឆ័​យ ភេទ​ប្រុស អាយុ​២៥ មុខរបរ​បុគ្គលិក​ធនាគា រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​ខេត្តសៀមរាប (​មាន​សម្ភារ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​នៅ​ក្នុង​កែបម៉ូតូ​) ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ ក្នុង​នោះ​ដកហូត​វត្ថុ​តាង​រួម​មាន ៖ -​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​០២​កញ្ចប់ ។ -​ម៉ូតូ​ចំនួន​០៣​គ្រឿង ។
ចំពោះ​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត នៅ ថ្ងៃ​ទី​៤ ខែ​មិ​នា ឆ្នាំ​២០២៤ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ