ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​០៦​នាក់ ករណី​ប្លន់​ម៉ូតូ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង ទទួល​ដឹកនាំ​ការិយាល័យ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បន្តបន្ទាប់ ចំនួន​០៦​នាក់ ពាក់ព័ន្ធ​ករណី ប្លន់​យក​ម៉ូតូ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ចំនួន​០៣​ករណី ។

លោក​វរសេនីយ៍ទោ ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ធ្វើ​សកម្មភាព ប្លន់​យក​ម៉ូតូ ចំនួន​០៣​ករណី ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន ចំនួន​០៦​នាក់ រួម​មាន ៖
១-​ឈ្មោះ ផល ពិសាល ហៅ ជ្រូក ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។
២-​ឈ្មោះ ដួង រស្មី ហៅ ហ្វី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រត់​តុ​ការ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​១ ភូមិ​កណ្តាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។
៣-​ឈ្មោះ ផាត សុភ​ក្ត្រា ហៅ វី​ន ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រត់​តុ​ការ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​១ ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។
៤-​ឈ្មោះ សៅ រតនា ហៅ ឃ្មុំ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ តុបតែង​រោងការ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​១ ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ​។
៥-​ឈ្មោះ ផា​ន រតនៈ​ពិសាល ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ​។
និង​៦-​ឈ្មោះ ហុង សុធារស ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​មិន​ចាំ​លេខ ភូមិ​១២ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​។

ករណី​ទី​១៖ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​៥០​ម៉ែត្រ ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤​។ សម្ភារៈ​បាត់បង់​៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ តាកែវ 1Z-6282 ។

ករណី​ទី​២៖ ប្រព្រឹត្ត​នៅ​ចំណុច​ខាងជើង​ច្រកចូល​បុរី​វី​អាយ​ភី​ចម្ងាយ​១០​ម៉ែត្រ ផ្លូវ​លេខ​២១៧ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤​។ សម្ភារៈ​បាត់បង់​៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០២៣ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1KG-7339 ។

ករណី​ទី​៣៖ ប្រព្រឹត្ត​នៅ​ចំណុច​លើ​ស្ពាន​ព្រែក​សំរោង ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៤​។ សម្ភារៈ​បាត់បង់​៖ ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌ ស សេរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1JH-9723 ។

វត្ថុ​តាង (​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​) ដែល​ចាប់​យក​បាន​៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ឈាម​ជ្រូក សេរី​ឆ្នាំ​២០២៤ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1AS-0651, ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌ ស សេរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1JT-9532​។ ភស្តុ​តាង (​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ ជា ឈួ​យ​) ដែល​ចាប់​យក​បាន​ម៉ូតូ​ដែល​ប្លន់​បាន​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ​តាកែវ 1Z-6282 ។

បច្ចុប្បន្ន ជនសង្ស័យ វត្ថុ​តាង​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព និង​ម៉ូតូ​ជា​របស់​ជន​រង​គ្រោះ ដែល​ចាប់​យក​បាន​ខាងលើ កម្លាំង​ការិយាល័យ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ