ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ម៉ែ​ល​ប៊​ន

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់ ឯកឧត្តម អេ​ន​ថូ​នី អាល់​បា​នី​ស៊ី នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត…

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់ ឯកឧត្តម អេ​ន​ថូ​នី អាល់​បា​នី​ស៊ី នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៥០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​អូស្ត្រាលី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ៤-៦ ខែមីនា ២០២៤ នៅ​ទីក្រុង ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ។

អញ្ជើញ​អមដំណើរ​សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត រួម​មាន ៖ ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម​បណ្ឌិត សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម សុខ ចិ​ន្ត​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​មន្ត្រី សំខាន់​ៗ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។

កិច្ចប្រជុំ​កំពូល​ពិសេស នឹង​ផ្តល់​ឱកាស​ដល់​ថ្នាក់ដឹកនាំ កំណត់​ទិស​ដៅ​អនាគត​រួម និង​ធ្វើ​ឱ្យ​ទំនាក់ ទំនង​កាន់តែ​ស៊ីជម្រៅ តាម​រយៈ​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​អាទិភាព​សំខាន់​ៗ នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​អូស្ត្រាលី​។ ថ្នាក់ដឹកនាំ គ្រោង​នឹង​អនុម័ត​សេចក្តី​ថ្លែង ការណ៍​ទីក្រុង​ម៉ែ​ល​ប៊​ន និង​សេចក្តី​ប្រកាស​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​-​អូស្ត្រាលី ។

ស្រប​ពេល នៃ​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ខាងលើ សម្តេច​ធិ​បតី ក៏​នឹង​មាន​ជំនួប​ទ្វេភាគី ជាមួយ ឯកឧត្ដម អេ​ន​ថូ​នី អាល់​បា​នី​ស៊ី និង​សម​ភាគី​អាស៊ាន​មួយ​ចំនួន ដើម្បី​ពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង ទ្វេភាគី​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ