ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បា​.​ញ់​មនុស្ស​ក្នុង​វង់​ផឹកស៊ី​ ត្រូវ​​​រក​​មុខ​ឱ្យ​ឃើញ បើ​ទោះ​គ្រួសារ​ព្យាយាម​សុំ​សម្រួល​​ក្តី

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ករណី​ផឹកស៊ី​ទាស់​ពាក្យ​សម្តី​គ្នា​រហូត​ទាញ​កាំភ្លើង​បាញ់​ទៅ​លើ​ជន​រង​គ្រោះចំ​បំពង់​.​ករង​របួសធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ខណៈ​ជន​ដៃដល់​កំពុង​រត់គេច​ខ្លួន​នៅ​មិន​ទាន់​ចាប់​បាន​នៅឡើយ គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ស្ថិត​នៅ​ភូមិ​គោក​ទន្ទាប់ ឃុំ​បន្ទាយ​នាង…

ខេត្តបន្ទាយមានជ័យ ៖ ករណី​ផឹកស៊ី​ទាស់​ពាក្យ​សម្តី​គ្នា​រហូត​ទាញ​កាំភ្លើង​បាញ់​ទៅ​លើ​ជន​រង​គ្រោះ
ចំ​បំពង់​.​ករង​របួសធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ខណៈ​ជន​ដៃដល់​កំពុង​រត់គេច​ខ្លួន​នៅ​មិន​ទាន់​ចាប់​បាន​នៅឡើយ គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ស្ថិត​នៅ​ភូមិ​គោក​ទន្ទាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ប៉ុន្តែ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជន​ដៃដល់ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។

លោក​វរសេនីយ៍ឯក ស៊ី​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា ជន​ដៃដល់​ត្រូវ​បាន​ស្គាល់ឈ្មោះ ខន សៀវ​ឃិ​ញ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ជា សុ​ជាតិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ដែល​រស់នៅ​ភូមិ​ជាមួយ​គ្នា ភូមិ​គោក​ទម្លាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី​។

លោក​បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១២​យប់​ចូល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ប្រឡាយ​វាលស្រែ ក្បែរ​ភូមិ​គោក​ទម្លាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី មានកម្ម​វិធី​ជួបជុំ​ផឹកស៊ី ក្នុង​ចំណោម​៤​ទៅ​៥​នាក់​ក៏​មាន​ទំនាស់​ពាក្យ​សំដី ហើយ​ជន​ដៃដល់​ឈ្មោះ ខន សៀវ​ឃិ​ញ បាន​យក​អាវុធ​ខ្លី​ម៉ា​កឡុក​អូ​ទ្រី​ស​ដែល​មាន​ជាប់​ខ្លួន​បាញ់​ទៅ​ឡើង​លើ​១​គ្រាប់ ដើម្បី​គំរាម ។

​បន្ទាប់​មក បាញ់​ទៅ​ជន​រង​គ្រោះ​ឈ្មោះ​ជា សុ​ជាតិ ១​គ្រាប់​ចំ​បំពង់​.​ក​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​មង្គល​បូ​រី តែ​ដោយ​ស្ថានភាព​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​ខេត្តបាត់ដំបង ។ លោក​វរសេនីយ៍ឯក ស៊ី​ន ណា​រ៉ា​ក់ បាន​បញ្ជាក់​ថា ក្រោយ​ជនសង្ស័យ​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ហើយ​ក៏​បាន​រត់គេច​ខ្លួន​បាត់ ។

កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ពិនិត្យ ត្រូវ​បាន​ឈ្មោះ កាន់ សុ​ខន (​ជា​ឪពុក​ជន​ដៃដល់​)​បាន​យក​កាំភ្លើងខ្លី​ម៉ា​កឡុក​អូ​ទ្រី​ស​ដែល​ជន​បង្ក​យក​ទៅ​លាក់​ទុក​ក្នុង​លូ បាន​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច ដោយ​មាន​អាវុធ​ខ្លី​១​ដើម​មាន​ចំនួន​២​គ្រាប់ កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៤ ហើយ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជន​ដៃដល់​ដើម្បី​ចាត់ការ​តាម​ច្បាប់​។

តាម​ព័ត៌មាន​ទទួល​ថា ក្រោយ​ករណី​ជន​ដៃដល់​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ហើយ សាច់ញាតិ​ជន​ដៃដល់​បាន​ជួប​ដោះស្រាយ​គ្នា​ជាមួយ​សាច់ញាតិ​ជន​រង​គ្រោះ តែ​ករណី​ប្រើប្រាស់​អាវុធ​ខ្លី​ខុសច្បាប់ និង​បាញ់ប្រហារ​ទៅ​លើ​ជន​រង​គ្រោះជា​ករណី​ឃាតកម្ម​ប៉ុនប៉ង​សម្លាប់​មនុស្ស ដូច្នេះ ត្រូវ​មានទោស​មិន​អាច​រួច​ពី​សំណាញ់​ច្បាប់​ឡើយ ។

អត្ថបទសរសេរ ដោយ