មិនទុកទេខូចសុខភាព ! ឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ២តោន៣៥២ គីឡូក្រាមត្រូវបានដុតកម្ទេ.ចចោល
- បាត់ដំបង
ខេត្តបាត់ដំបង ៖ មិនទុកទេ ខូចសុខភាពណាស់បើអ្នកបរិភោគទៅ លើកនេះ ឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន៣៥២ គីឡូក្រាម…
ខេត្តបាត់ដំបង ៖ មិនទុកទេ ខូចសុខភាពណាស់បើអ្នកបរិភោគទៅ លើកនេះ ឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន៣៥២ គីឡូក្រាម…
ខេត្តបាត់ដំបង ៖ មិនទុកទេ ខូចសុខភាពណាស់បើអ្នកបរិភោគទៅ លើកនេះ ឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន៣៥២ គីឡូក្រាម ត្រូវបានដុតកម្ទេចចោល ។

នាព្រឹកនៅថ្ងៃសុក្រ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. ខេត្តបាត់ដំបង សហការជាមន្ត្រីជំនាញគយចល័តតំបន់៤ ស្ថិតនៅតំបន់អូរតាគី បានធ្វើការត្រួតពិនិត្យលើឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ដែលបាននាំចូល ហើយមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង ពិនិត្យរួចឃើញថា សាច់បង្កកនេះ មានលក្ខណៈមិនសមស្របតាមស្តង់ដាសាច់បង្កកឡើយ ។

បន្ទាប់ពីបានធ្វើការពិនិត្យរួចឃើញថា មិនមានលក្ខណៈសមស្រប មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង និងមន្ត្រីជំនាញគយចល័តតំបន់៤ បានធ្វើការដុតកម្ទេចចោលនូវឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន៣៥២ គីឡូក្រាម តាមនីតិវិធី ។
ការដុតកម្ទេចនេះ ស្ថិតក្រោមការសម្របសម្រួលពីលោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តនិងមានការចូលរួមពីមន្ត្រីជំនាញគយចល័តតំបន់៤ និងអាជ្ញាធរដែនដីផងដែរ ៕



ចែករំលែកព័តមាននេះ