ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំខ្លួនម្ចាស់សិប្បកម្ម​ផលិត​ឧបករណ៍នេសាទ​​ដាក់ពន្ធនាគារ​​ជាប​ណ្តោះ​អាសន្ន​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​លិ ស៊ី​ទាន ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ឱ្យ​មន្ត្រី​ជលផល​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​លួច​បើក​សិប្បកម្ម​ផលិត​ឧបករណ៍​នេសាទ​ខុស​ច្បាប់​យក​ទៅ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។ គួរ​រំលឹក​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​បទល្មើស​ជលផល​នេះ…

ខេត្តសៀមរាប ៖ លោក​លិ ស៊ី​ទាន ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ឱ្យ​មន្ត្រី​ជលផល​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​លួច​បើក​សិប្បកម្ម​ផលិត​ឧបករណ៍​នេសាទ​ខុស​ច្បាប់​យក​ទៅ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

គួរ​រំលឹក​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​បទល្មើស​ជលផល​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៤ ស្ថិត​នៅ​ទីតាំង​រោង​សិប្បកម្ម​កែ​ច្នៃ ផលិត ទិញ លក់ ដឹក​ជញ្ជូន និង​រក្សា​ទុក​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់ ស្ថិត​នៅ​ភូមិ​គោក​មន ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​បាន​ប្រាប់​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២៤ នេះ​ថា មន្ត្រី​ជំនាញ​ជលផល​បាន​បញ្ជាក់​ថា ក្រោយ​ពី​ការ​ឆែកឆេរ​ត្រួតពិនិត្យ​រួច ក្រុម​ការងារ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ​ម៉ុ​ត វ៉ា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​មន ឃុំ​ដំ​ដែក ស្រុក​សូទ្រ និគម ខេត្តសៀមរាប ដែល​ជា​ម្ចាស់​ទីតាំង​ខាងលើ ។ក្រោយ​ធ្វើការ​ឃាត់ខ្លួន​សួរ​និង​សួរ​ចម្លើយ​រួច ក្រុមការងារ​បាន​សម្រេច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​អនុវត្ត​ទៅ​តាម​និ​តិ​វិធី​ច្បាប់​ស្តី​ពី​ជលផល ។

​ជា​លទ្ធផល​ដែល​ក្រុមការងារ​បាន​រក​ឃើញ​វត្ថុ​តាង​ពាក់ព័ន្ធ​ក្នុង​ការ​ផលិត​នឹង​ទិញ​លក់​ឧបករណ៍​ឆក់​ត្រី​មាន​ដូច​ជា​៖ ត្រង់​ស៊ី​ស​ស្ទឺ​ចំនួន​៥៩​គ្រាប់ ។ ក្រោយ​ពី​បាន​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ផលិត​ឧបករណ៍​នេសាទ​ខុសច្បាប់ រួច​មក កម្លាំង​យើង​បាន​ធ្វើការ​ដកហូត រួម​មាន​៖ ដុំ​អេកូ​បំ​លែង​ភ្លើង​ចំនួន​០៣​គ្រាប់ ។ កង់​ដង់​ចំនួន​៤៦​គ្រឿង ។ ដុំ​ភ្លើង​ចំនួន​០៥​គ្រឿង​។ គ្រឿង​បង្គុំ​ចំនួន​០៥​គ្រឿង ។ ខ្សែលួស​សម្រាប់​រុំ​ដុំ​ភ្លើង​ចំនួន ០៥ ។ ប្រអប់​ផ្គុំ​(​ដុំ​ស្នូក​)​ចំនួន​០១​ដុំ និង​ទូរស័ព្ទ​ដៃ​ម៉ាក OPPO ចំនួន​០២​គ្រឿង ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​បាន​ផលិត​លក់​ចែកចាយ​ទៅ​តាម​បណ្តា​ខេត្ត មាន​ខេត្តកំពង់ធំ ពោធិ៍​សាត់ បាត់ដំបង ក្រចេះ ព្រៃវែង ត្បូងឃ្មុំ សរុប​៦​ខេត្ត ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​លោក​លិ ស៊ី​ទាន ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ឱ្យ​មន្ត្រី​ជលផល​កំពង់​ឃ្លាំង នៃ​ស្រុក​សូទ្រនិគម យក​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ