ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទុកទៀតទេ ! ឆ្មក់​ទីតាំង​ផលិត​ទិញ​-​លក់ និង​រក្សា​ទុក​ឧបករណ៍​ឆ​.​ក់​​ក្នុងស្រុក​ស្នួល

1 ខែ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាប​ទីតាំង​កែ​ច្នៃ​ក្បាល​ឆក់​មួយ​កន្លែង និង​រឹបអូស​បាន​សម្ភារ​ជា​វត្ថុ​តាង​ជា​ច្រើន​មុខ​ផង​ដែរ ។ ការ​ចុះ​បង្ក្រាប​ទីតាំង​កែ​ច្នៃ​ក្បាល​ឆក់​ផលិត​ទិញ​-​លក់ និង​រក្សា​ទុក​ឧបករណ៍​ឆក់​(​ត្រី​)​មួយ​កន្លែង​នោះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤…

ខេត្តក្រចេះ ៖ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បង្ក្រាប​ទីតាំង​កែ​ច្នៃ​ក្បាល​ឆក់​មួយ​កន្លែង និង​រឹបអូស​បាន​សម្ភារ​ជា​វត្ថុ​តាង​ជា​ច្រើន​មុខ​ផង​ដែរ ។ ការ​ចុះ​បង្ក្រាប​ទីតាំង​កែ​ច្នៃ​ក្បាល​ឆក់​ផលិត​ទិញ​-​លក់ និង​រក្សា​ទុក​ឧបករណ៍​ឆក់​(​ត្រី​)​មួយ​កន្លែង​នោះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ស្ថិត​នៅ​ភូមិ​ផ្សារ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។

ក្នុង​ការ​បង្ក្រាប​នេះ មានការ​ដឹកនាំ​សម្របសម្រួល​ដោយ​លោក រ៉ា បូ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត និង​មាន​ការ​ចូលរួម​ពី​លោក​អភិបាលស្រុក​ស្នួល​, កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​, លោក​មេឃុំ​, នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្នួល និង​លោក​មេ​ភូមិ​ផង​ដែរ ។ ឃាត់ខ្លួន​ម្ចាស់​ទីតាំង​មានឈ្មោះ សៀង សៀ​ក​ត្រាយ ជាតិខ្មែរ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​រួម​មាន ៖1-​អាំង​វែក​ទ័​រ​ឆក់​ត្រី​ប្រភេទ​ស្រូប និង​ក្តៅ​នាំ​ចូល​ពី​ប្រទេស​ចិន​ចំនួន​២២​គ្រឿង ។ 2-​អាំង​វែក​ទ័​រ​កែ​ច្នៃ​(​ឆក់​ក្តៅ​)​ចំនួន​១៥​គ្រឿង ។ 3-​ប្រអប់​ឈើ​សម្រាប់​កែ​ច្នៃ​អាំង​វែក​ទ័​រ​ឆក់​ត្រី​ចំនួន​២៨០​ប្រអប់​។

លោក​ម៉ុ​ក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​, រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្តក្រចេះ បាន​មាន​ប្រសាសន៍​ថា ការ​លក់​ឬ​រក្សា​ទុក​ឧបករណ៍​ឆក់ និង​សម្ភារៈ​ផ្សេង​ទៀត​ដើម្បី​បម្រើ​ឲ្យ​ការ​នេសាទ​ល្មើសច្បាប់ គឺជា​អំពើ​ខុសច្បាប់ ។ ជា​ពិសេស អ្នក​ផលិត​សម្ភារ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច បម្រើ​ឲ្យ​ការ​ឆក់​ឬ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ត្រូវ​តែ​បញ្ឈប់ ។

លោកនាយ​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​និង​បុរស​ជា​ម្ចាស់ផ្ទះ ដែល​ជា​អ្នក​លក់ដុំ​ឆក់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ​រួច​ហើយ ។ លោក​បាន​បញ្ជាក់​ថា វត្ថុ​តាង​ទាំងអស់ និង​ម្ចាស់​ទីតាំង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ កសាង​សំណុំ​ឯកសារ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​រួចរាល់​ហើយ ។

លោក ម៉ុ​ក ពន្លក អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ កុំ​រក្សា​ទុក​ឬ​លក់ដូរ​ដុំ​ម៉ូ​ទ័​រ​ឆក់​ត្រី​ដែល​ជា​ឧបករណ៍​នេសាទ​ល្មើសច្បាប់​នេះ ហើយ​លោក​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ធនធាន​មច្ឆជាតិ​ឲ្យ​បាន​គង់វង្ស ដើម្បី​ជា​មរតក​សម្រាប់​ប្រជាជាតិ​យើង​ទៅ​អនាគត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ