ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទំនា.ស់ក្នុងគ្រួសារ​! បុរសម្នាក់លើកដៃប្រល័.យជីវិត​ទាំង​បងបង្កើត និងបង​ថ្លៃ

1 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ​មាន​ករណីឃា.តកម្មបង្កឡើងដោយបុរសម្នាក់បាន​ប្រើពូថៅ​កា.ប់បងស្រីបង្កើត

ខេត្តរតនគិរី ៖ តាម​សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា ​កាលពីវេលា​ម៉ោង​៩​និង​៣០នាទី​យប់ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៤ មាន​​ករណីឃា.ត​កម្ម​មួយ បាន​កើតឡើង​ស្ថិត​នៅ​ភូមិ​តឺ​ន ឃុំ​តឺ​ន ស្រុក​កូ​ម​មុំ ខេត្ត រតនគិរី បណ្ដាល​ឱ្យ​ប្ដី​ប្រពន្ធ​២​នាក់​ស្លាប់​ក្នុង​ថ្លុ.កឈា.ម បង្ក​ដោយ​ជនសង្ស័យ​ជា​ប្អូនប្រុស​បង្កើត តែ​ឈាម​ស្រែក​ស្បែក​ហៅ​ ជន​ប្រើ​ពូថៅ​កា.ប់សម្លា.ប់​បង និង​ថ្លៃ​ហើយ​ព្យាយាម​រត់គេច​ខ្លួន​នោះ មិន​អាច​គេច​ផុត​ពី​កណ្ដាប់ដៃ​សមត្ថកិច្ច និង​សំណាញ់​ច្បាប់​បាន​ឡើយ ។

ជន​រង​គ្រោះ​​​ក្នុង​អំពើ​ឃា.តកម្ម​នោះ ម្នាក់ឈ្មោះ ហាន ហន ភេទ​ប្រុស អាយុ​៦១ឆ្នាំ ជា​​ប្ដី និង​ម្នាក់​ឈ្មោះ ណែម សុខ​ជា ភេទ​ស្រី អាយុ​៥៧ឆ្នាំ ​ប្រពន្ធ​ មុខរបរជា​កសិករ រស់នៅ​ភូមិ​តឺ​ន ឃុំ​តឺ​ន ស្រុក​កូន​មុំ ខេត្តរតនគិរី ។

សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​ខាងលើ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ដោយ​ប្រើ​ពូថៅ កា.ប់សម្លា.ប់​បងស្រី​បង្កើត និង​បងថ្លៃ ព្រោះតែ​គំនុំ​ក្នុង​គ្រួសារ ហើយ​បាន​ព្យាយាម​រត់គេច​ខ្លួន ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នោះ​ភ្លាម ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​លោក​ឧត្តម​សេនី យ៍​ទោ​ស្នងការ​នគរបាល​ខេត្តរតនគិរី និង​លោក​ឧត្តមសេនីយ៍ត្រី ស្នងការ​រង ទទួល​ផែន​ព្រហ្មទណ្ឌ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ សហការ​ជាមួយ​នគរបាល​ស្រុក​កូន​មុំ និង​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន ពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សាកសព និង​ដោយ​មានការ​បំភ្លឺ​ពី​សាក្សី​ជុំវិញ​កន្លែង​កើតហេតុ ទើប​សមត្ថកិច្ច​ជំនាញ​ឈាន​ដល់​ការ​កំណត់​បាន​មុខសញ្ញា ដែល​ជា​ជន​ដៃដល់​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ យិ​ន សុធា​រិ​ទ្ធ (​ហៅ ពៅ​) ភេទ​ប្រុស អាយុ​៤២ ឆ្នាំ មុខរបរ កសិករ មានស្រុក​កំណើត​ភូមិ​ចាន់​និ​មិត្រ ឃុំ​តា​ប៉ាវ ស្រុក​ត្បូងឃ្មុំ ​ខេត្ត​ត្បូងឃ្មុំ តែ​មក​រស់នៅ​ជាមួយ​បងស្រី​ដែល​ជា​ជន​រង​គ្រោះ ។

បន្ទាប់​ពី​កម្លាំង​ជំនាញ​កំណត់​បាន​មុខសញ្ញា​ជន​ដៃដល់​ហើយ ក៏​បើក​ការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​១និង​៣០នាទី​យប់​ឈាប​ចូល​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ទើប​ចាប់ខ្លួន​ជនសង្ស័យ​បាន នៅ​ចំណុច​អូរ​កញ្ជាន់ ឃុំ​តឺ​ន ស្រុក​កូន​មុំ ខេត្តរតនគិរី ដែល​ជន​នេះ​កំពុង​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​១​គ្រឿង ។

ពេល​ឃាត់ខ្លួន​ហើយ​ សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​យក​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ