ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ប្រារ​ព្ឋ​ខួប​លើក​ទី​ ១១៣ ​នៃ​ទិវា​អន្តរជាតិ​នារី ក្រោមប្រធានបទ​ស្ត្រី និង​ក្មេង​ស្រី ក្នុង​បរិវត្ត​កម្ម​ឌី​ជី​ថ​ល

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និ​បណ្តុះ​បណ្ត​ល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៩…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និ​បណ្តុះ​បណ្ត​ល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៩ ខែកុម្ភៈ​ឆ្នាំ​ ២០២៤​ នេះ បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​ ១១៣ នៃ​ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​ ២០២៤ ​ក្រោម​ប្រធានបទ “​ស្ត្រី និង​ក្មេង​ស្រី ក្នុង​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​” ដែល​ធ្វើ​ប្រារ​ព្ឋ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

ក្នុង​ពិធី​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​ ៣០០​ នាក់ ដែល​ក្នុង​នោះ​ក៏​មាន​តំណាង​សហជីព​ស្ត្រី​ផង​ដែរឯកឧត្តម​រដ្ឋ​ន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ជ្រើសរើស​យក​ប្រធានបទ​ស្តី​ពី​ស្ត្រី និង​ក្មេង​ស្រី ក្នុង​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ថា ជា​ការ​ដាក់​ប្រធានបទ​ដ៏​សំខាន់ និង​ត្រឹមត្រូវ​ដែល​ស្រប​ទៅ​នឹង​កា​រវិ​វ​ឌ្ឍ​នៃ​សង្គម​ជាតិ និង​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​ដែល​បាន​សម្រេច​ផ្តោត​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ ។ សម្រាប់​ឯកឧត្តម​រដ្ឋមន្ត្រី ការ​ជំរុញ​ឱ្យ​ស្ត្រី​និង​យុវតី​កម្ពុជា​ផ្សា​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ឌី​ជី​ល​នេះ គឺ​នឹង​ផ្តល់​អត្ថប្រយោជន៍ និង​ផល​ភាគ​ចេញពី​ការ​អភិវឌ្ឍ​ដែល​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ជា​ស្នូល​ ។

សម្រាប់​កម្ពុជា សិទ្ធិ​នារី ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​តាំងពី​ក្រោយ​ការ​រំដោះ ៧ ​មក​រា ឆ្នា ​១៩៧៩​ មក
បាន​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ជា​បន្តបន្ទាប់​រហូត​ដល់​អាណត្តិ​ទី​ ៧ ​នេះ ខណៈ​ដែល​ស្ត្រី​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​សង្គម​ដែល​ធ្វើ​ឱ្យ​កម្ពុជា​រីក​ចម្រើន​ដូច​សព្វថ្ងៃ​ ។ លើស​ពី​នេះ កម្ពុជា​បាន​ផ្តល់​ភាព​ស្របច្បាប់ និង​ភាព​ស្មើគ្នា​ដោយ​គ្មាន​ការ​រើសអើង​ចំពោះ​មុខរបរ​ដែល​ស្ត្រី​ប្រកប​ទោះបី​ក្រៅ​ម៉ោង​ការងារ និង​ក្នុង​ម៉ោង​ការងារ​ក៏​ដោយ ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ដដែល ​។

ក្នុង​នាម​ជា​រដ្ឋមន្ត្រី ឯកឧត្តម ហេង សួរ បាន​សង្កត់ធ្ងន់​ថា ការ​ប្រារ​ព្ឋ​ទិវា​សិទ្ធិ​នារី​នេះ មិនមែន​ជា​ការ​ប្រារ​ព្ឋ​សម្រាប់​និមិត្តរូប​នោះ​ទេ តែ​ជា​ការ​បង្ហាញ​ការ​គោរព និង​ការ​យកចិត្តទុកដាក់​ទៅ​ដល់​ស្ត្រី​ដែល​កំពុង​មាន​វត្តមាន​ភាគច្រើន​ជាង​បុរស​នៅ​កម្ពុជា​ ។ ដូចនេះ រាល់​សកម្មភាព កិច្ចការ​អាទិភាព​ត្រូវ​គិតគូរ​ដល់​ស្ត្រី​បើ​មិន​ដូច្នេះ​ទេ​ផែនការ​សកម្មភាព ឬ​កម្មវិធី​នយោបាយ​ណាមួយ​មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្តែង​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​សង្គម​ជាតិ​កម្ពុជា​នោះ​ឡើយ​ ។

សូម​បញ្ជាក់​ថា ក្នុង​ឆ្នាំ ​២០២៤ ​នេះ កម្ពុជា​ដែល​មាន​ក្រសួង​កិច្ចការ​នារី​ជា​សេនាធិការ បាន​ជ្រើសរើស​មូលបទ «​ស្ត្រី និង​ក្មេង​ស្រី ក្នុង​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​» សម្រាប់​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​ទី​ ១១៣ ក្នុង​គោលបំណង​រំលេច​អំពី​សក្តានុពល និង​ភាព​ចាំបាច់​នៃ​ការ​លើកកម្ពស់​ការ​ចូលរួម​និង​ភាព​ជា​តំណាង​របស់​ស្ត្រី និង​ក្មេង​ស្រី ក្នុង​វិស័យ​ឌី​ជី​ថ​ល ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ ។ ការ​កំណត់​មូលបទ​សម្រាប់​យុទ្ធនាការ​ឆ្នាំ​នេះ​របស់​កម្ពុជា បាន​រៀបចំ​ឡើង​ឆ្លើយ​តប​នឹង​បរិបទ នៃ​កា​រវិ​វត្ត​របស់​សង្គម​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល និង​ស្រប​តាម​ចក្ខុវិស័យ ដែល​បាន​ចង្អុលបង្ហាញ​នៅ​ក្នុង​យុទ្ធ​សា​ស្ត​បញ្ច​កោណ ដំណាក់កាល​ទី​ ១ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រប​ខណ្ឌ​គោលនយោបាយ ក្នុង​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​ និង​ក្មេង​ស្រី​ ៕ អត្ថបទសហការ