ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​បំភ្លឺ ករណី​បុរស​ម្នាក់​កើត​ទុក​មិន​សុខចិត្ត​ថា ខ្លួន​មិន​ផឹក​គ្រឿង​ស្រវឹង​សោះ បែរជា​មន្ត្រី​ជំនាញ​ចរាចរណ៍ វាស់​ឃើញ​ជាតិ​អាល់កុល (​កម្រិត​០.៣៣mg/L) ផាកពិន័យ ៤០​ម៉ឺន​រៀល នៅ​ខណ្ឌ​ព្រែក​ព្នៅ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ កោះសន្តិភាព​សូម​លើកយក​មក​ផ្សាយទាំងស្រុង សុំមិនអត្ថាធិប្បាយបន្ថែមឡើយ ៖ សេចក្តី​បំភ្លឺ ​ករណី​បុរស​ម្នាក់​កើត​ទុក​មិន​សុខចិត្ត​ថា ខ្លួន​មិន​បាន​ទទួលទាន​គ្រឿង​ស្រវឹង បែរជា​មន្ត្រី​ជំនាញ​ចរាចរណ៍​ធ្វើតេស្ត​លទ្ធផល​ជាតិ​ស្រវឹង ០.៣៣mg/L…

រាជធានី​ភ្នំពេញ ៖ កោះសន្តិភាព​សូម​លើកយក​មក​ផ្សាយទាំងស្រុង សុំមិនអត្ថាធិប្បាយបន្ថែមឡើយ ៖ សេចក្តី​បំភ្លឺ ​ករណី​បុរស​ម្នាក់​កើត​ទុក​មិន​សុខចិត្ត​ថា ខ្លួន​មិន​បាន​ទទួលទាន​គ្រឿង​ស្រវឹង បែរជា​មន្ត្រី​ជំនាញ​ចរាចរណ៍​ធ្វើតេស្ត​លទ្ធផល​ជាតិ​ស្រវឹង ០.៣៣mg/L ផាកពិន័យ​ប្រាក់​៤០​ម៉ឺន​រៀល នៅ​ខណ្ឌ​ព្រែក​ព្នៅ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ​ឆ្នាំ​២០២៤ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​បំភ្លឺ​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា ៖ ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយ​បុរស​ម្នាក់ កើត​ទុក​មិន​សុខចិត្ត​ថា ខ្លួន​មិន​បាន​ទទួលទាន​គ្រឿង​ស្រវឹង បែរជា​មន្ត្រី​ជំនាញ​ចរាចរណ៍ ធ្វើតេស្ត​ឃើញ​លទ្ធផល​ជាតិ​ស្រវឹង ០.៣៣mg/L ផាកពិន័យ​ប្រាក់ ៤០​ម៉ឺន​រៀល នៅ​ខណ្ឌ​ព្រែក​ព្នៅ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ នឹង​ថែម​ទាំង​ចោទប្រកាន់​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់​បាន​កែ​ច្នៃ​ម៉ាស៊ីន​តេស្ត​ជាតិ​ស្រវឹង ដើម្បី​ផាកពិន័យ​យក​ប្រាក់​គាត់ ។

បន្ទាប់​ពី​ឃើញ​មានការ​ចុះ​ផ្សាយ​ព័ត៌មាន​បែប​នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជា​ទៅ​លោក​ឧត្តមសេនីយ៍ទោ ហម វ៉ា​ន់​ថា ស្នងការ​រង ទទួល​ដឹកនាំ​ពង្រឹង​ការងារ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ និង​លោក​វរសេនីយ៍ឯក សុខ ហេង អធិការ​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ធ្វើ​ស្រាវជ្រាវ​លើ​ករណី​នេះ​ជា​បន្ទាន់ ។

នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៤ សមត្ថកិច្ច ក៏​បាន​កោះហៅ​អ្នក​បើករថយន្ត​ម៉ាក LEXUS RX330 ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AY-9617 ឈ្មោះ ខេ​ង សុ​ជាតិ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ចូល​មក​សួរនាំ​នៅ​កន្លែងធ្វើការ​របស់​សមត្ថកិច្ច​ខណ្ឌ​ព្រែក​ព្នៅ​។ នៅ​ពេល​នោះ​សមត្ថកិច្ច ក៏​បាន​ពន្យល់​ពី​ការ​ប្រើប្រាស់​ម៉ាស៊ីន​ធ្វើតេស្ត​ជាតិ​ស្រវឹង ដោយ​ម៉ាស៊ីន​នោះ​ផលិត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​តាម​ផ្លូវច្បាប់ និង​មានការ​ត្រួតពិនិត្យ​បច្ចេកទេស​ស្តង់ដា​ត្រឹមត្រូវ ដោយ​ទទួលស្គាល់​តាម​របៀបរបប​ស្តង់ដា​ប្រតិបត្តិ (standard operation procedure) ហៅ​កាត់ (SOP) ដោយ​មន្ត្រី​អ្នក​អនុវត្ត​ច្បាប់​នៅ​គោលដៅ មិន​អាច​កែ​ច្នៃ​ម៉ាស៊ីន​ធ្វើតេស្ត​ជាតិ​ស្រវឹង​នេះ​បាន​ឡើយ​។ ម៉ាស៊ីន​នេះ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ទូ​ទាំង​ប្រទេស សម្រាប់​ធ្វើតេស្ត​ជាតិ​ស្រវឹង ហើយ​ជា​ទូទៅ​ម៉ាស៊ីន​នេះ បើ​ធ្វើតេស្ត​ឃើញ​លទ្ធផល​ជាតិ​ស្រវឹង គឺ​ឃើញ​ហើយ​បើ​គ្មាន​ជាតិ​ស្រវឹង​គឺ​គ្មាន​។ មិនតែប៉ុណ្ណោះ​បណ្តា​ប្រទេស​មួយ​ចំនួន នៅ​លើ​ពិភពលោក​ក៏​គេ​ប្រើប្រាស់​ម៉ាស៊ីន​នេះ​ផង​ដែរ​។ អ្វី​ដែល​ជា​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ពិនិត្យ​ជាតិ​ស្រវឹង​នៅ​រយៈពេល​ជាង​០១​ខែ​មកនេះ ដែល​សមត្ថកិច្ច​ចុះ​អនុវត្ត​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​យុទ្ធនាការ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ពិនិត្យ​ជាតិ​ស្រវឹង គឺ​មិន​មាន​បាតុភាព​តវ៉ា​របស់​ប្រជាពលរដ្ឋ​អ្នក​ធ្វើតេស្ត​រក​ឃើញ​ជាតិ​ស្រវឹង​ទៅ​លើ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ធ្វើតេស្ត​ជាតិ​ស្រវឹង​នេះ​ទេ ។

ប៉ុន្តែ​ក្នុង​ករណី​ដែល​ឈ្មោះ ខេ​ង សុ​ជាតិ អ្នក​បើករថយន្ត LEXUS RX330 កើត​ទុក​មិន​សុខចិត្ត​លើ​ការ​អុ​វត្ត​ច្បាប់​ចំពោះ​ខ្លួន សូម​ធ្វើការ​ប្តឹង​រក​យុត្តិធម៌​មក​ប្រធាន​អង្គភាព ឬ​ទៅ​តុលាការ ពីព្រោះ​សមត្ថកិច្ច​អនុវត្ត​ទៅ​តាម​ជំនាញ​លទ្ធផល​ម៉ាស៊ីន​ធ្វើតេស្ត​ស្តង់ដា​ហើយ​រក​ឃើញ​ជាតិ​ស្រវឹង 0.33mg/L ដែល​ត្រូវ​ផាកពិន័យ ៤០​ម៉ឺន​រៀល តាម​ច្បាប់ និង​ក៏​បាន​ណែនាំ​ដោយ​មិន​ត្រូវ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ចោទប្រកាន់​គ្មាន​មូលដ្ឋាន បង្ក​ប៉ះពាល់ កិត្តិយស​អង្គភាព និង​មន្ត្រី​សមត្ថកិច្ច​អនុវត្ត​ច្បាប់ និង​ថែម​ទាំង​ធ្វើ​ឱ្យ​បាត់បង់​ជំនឿ​របស់​ប្រជាពលរដ្ឋ​មក​លើ​សមត្ថកិច្ច​ដែល​កំពុង​បំពេញភារកិច្ច​អនុវត្ត​ច្បាប់​ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជាក់ស្តែង​ក្នុង​រយៈពេល​០១​ខែ​ក្នុង​យុទ្ធនាការ អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ពិនិត្យ​ជាតិ​ស្រវឹង​នៅ​ពេល​យប់​គឺ​សង្កេត​ឃើញ​ថា​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ។

សូម​បញ្ជាក់​ថា ៖ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ សមត្ថកិច្ច​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ពិនិត្យ​ជាតិ​ស្រវឹង នៅ​គោលដៅ​ខាង​មុខ​ផ្សារ​ព្រែក​ព្នៅ សមត្ថកិច្ច​ពិនិត្យ​យានយន្ត​សរុប​៦៦​គ្រឿង (​រថយន្ត ចំនួន​៤៥​គ្រឿង​, ម៉ូតូ ចំនួន​២១​គ្រឿង​) ក្នុង​ចំណោម​យានយន្ត​ទាំងនេះ សមត្ថកិច្ច​ពិនិត្យ​ធ្វើតេស្ត​ចំពោះ​អ្នកបើកបរ​យានយន្ត គឺ​មាន​អ្នក​បើក​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​សរុប ០៦​គ្រឿង ប៉ុណ្ណោះ (​រថយន្ត ចំនួន​០១​គ្រឿង​, ម៉ូតូ ចំនួន​០៥​គ្រឿង​)​។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខ្លឹមសារ​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ