ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​វៀតណាម ៤​នាក់ ករណី​គ្រឿងញៀ.ន និង​កាន់កា.ប់​អាវុធ​ខុសច្បាប់ នៅ​ក្រុង​បា​វិត

1 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន ជា​ជនជាតិ​វៀតណាម ចំនួន​០៤​នាក់ (​ស្រី​០១​នាក់​) និង​រឹបអូស​វត្ថុ​តាង រួម​មាន​អាវុធ​ខ្លី​ចំនួន​០៣​ដើម និង​គ្រឿងញៀន​មួយ​ចំនួន​ធំ នៅ​ក្រុង​បា​វិត…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន ជា​ជនជាតិ​វៀតណាម ចំនួន​០៤​នាក់ (​ស្រី​០១​នាក់​) និង​រឹបអូស​វត្ថុ​តាង រួម​មាន​អាវុធ​ខ្លី​ចំនួន​០៣​ដើម និង​គ្រឿងញៀន​មួយ​ចំនួន​ធំ នៅ​ក្រុង​បា​វិត ។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន ដោយ​មានការ​សម្របសម្រួល​ផ្ទាល់​ពី​លោក ឈី​វ អ៊ិ​ច​គង់ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២៣-២៦ ខែកុម្ភ​: ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាន កេ​ន នាយការិយាល័យ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អែម សុ​វ​ណ្ណា​រិ​ទ្ធិ អធិការ​នគរបាល​ក្រុង​បា​វិត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​កាន់កាប់​រក្សា​ទុក​អាវុធ​គ្រាប់រំសេវ ដោយ​គ្មាន​ការ​អនុញ្ញាត នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

ជនសង្ស័យ​ចំនួន​០៤ រួម​មាន ៖
១.​ឈ្មោះ ដង អាន់​តង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​ជួល ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត
២.​ឈ្មោះ ហ្វា​ម មិន​ថាំង ភេទ​ប្រុស ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត
៣.​ឈ្មោះ ឡេ ឌឹ​ក​ជី ភេទ​ប្រុស ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត
៤.​ឈ្មោះ ហ្វា​ម ជូ​ង៉ុ​ក ភេទ​ស្រី ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​ជួល ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។

ចាប់​យក​វត្ថុ​តាង និង​សម្ភារៈ រួម​មាន ៖
-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ជា​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន ៤៤​កញ្ចប់ ទម្ងន់ ៦៥,១៣ ក្រាម
-​ប្រភេទ​កេ​តា​មីន ចំនួន​០៧​កញ្ចប់ ទម្ងន់ ៤៤៩,៣៨ ក្រាម
-​ថ្នាំ​គ្រាប់ ពណ៌​ក្រហម ប្រភេទ MDMA ចំនួន​៣៤ គ្រាន់​ទម្ងន់ ១៦,០២ ក្រាម
-​ថ្នាំ​ញៀន កញ្ចប់​ពណ៌​ក្រហម ប្រភេទ MDMA ចំនួន​១៤២ គ្រាប់​ទម្ងន់ ២០,៤២​ក្រាម
-​ថ្នាំ​គ្រាប់ ពណ៌​លឿង ប្រភេទ MDMA ចំនួន​១៥៤ គ្រាប់​ទម្ងន់ ៥០,៩៧ ក្រាម
-​ថ្នាំ​ញៀន កញ្ចប់​ពណ៌​ក្រហម សញ្ញា​ទំពាំងបាយជូរ ប្រភេទ MDMA ចំនួន​០៥ កញ្ចប់​ទម្ងន់ ៨១,២១ ក្រាម
-​អ៊ិ​ច​ស្តា​ស៊ី​គ្រាប់ ទម្ងន់ ០,២៨ ក្រាម (​សរុប​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់ ១៤០៧,៣៦ ក្រាម (០១​គីឡូ​៤០៧,៣៦​ក្រាម​)
-​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន ចំនួន ០២ គ្រឿង
-​អាវុធ​ខ្លី​០៣ ដើម បង់​០១ គ្រាប់ ២១​គ្រាប់
-​ទូរ​សព្ទ ០៤ គ្រឿង
-​ម៉ូតូ ៨​គ្រឿង
-​ប្រាក់​ដូ​ល្លារ ១,៨៤០$
-​កាត​ធនាគារ ០៥ លិខិតឆ្លងដែន ០២​ក្បាល អត្ត​សញ្ញា​បណ្ណ សញ្ជាតិ​វៀតណាម ០៧​សន្លឹក
ព្រមទាំង​គ្រឿងអលង្ការ ឧបករណ៍ សម្ភារៈ ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ