ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បះបោរ ក្នុង​សកម្មភាព​កា.ប់​រាន​ព្រៃទន្ទ្រាន​យក​ដី កែន​គ្នា​ទៅ​រំដោះ​ជនសង្ស័យ​២​នាក់ ពី​រង្វង់​ដៃ​សមត្ថកិច្ច

2 ខែ មុន

ខេត្តស្ទឹងត្រែង ៖ ក្រុម​បះបោរ នៃ​សកម្មភាព​កាប់​រាន​ព្រៃ ទន្ទ្រាន​យក​ដី​របស់​រដ្ឋ ធ្វើ​ជា​កម្មសិទ្ធិ បាន​កែន​កម្លាំង​បក្ខពួក​ទៅ​រំដោះ​ជនសង្ស័យ ២​នាក់ ពី​រង្វង់​ដៃ​សមត្ថកិច្ច ខណៈ​ដែល​ចុះ​ទៅ​បង្ក្រាប​មុខសញ្ញា​ពាក់ព័ន្ធ…

ខេត្តស្ទឹងត្រែង ៖ ក្រុម​បះបោរ នៃ​សកម្មភាព​កាប់​រាន​ព្រៃ ទន្ទ្រាន​យក​ដី​របស់​រដ្ឋ ធ្វើ​ជា​កម្មសិទ្ធិ បាន​កែន​កម្លាំង​បក្ខពួក​ទៅ​រំដោះ​ជនសង្ស័យ ២​នាក់ ពី​រង្វង់​ដៃ​សមត្ថកិច្ច ខណៈ​ដែល​ចុះ​ទៅ​បង្ក្រាប​មុខសញ្ញា​ពាក់ព័ន្ធ ក្នុង​ការ​កាប់​រាន​ព្រៃ ក្នុង​តំបន់​ឧទ្យាន​ជាតិ​វ៉ើ​ន​សៃ​-​សៀម​ប៉ា​ង (​អតីត​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រ​ព​ន្ធ័​តំបន់ការពារធម្មជាតិ​) ស្ថិត​ក្នុង​ឃុំ​តា​ឡា​ត ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង លោក ស្រេង ជា​ហេង បាន​ប្រាប់​សារព័ត៌មាន​អោយ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ​ថា ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង ចុះ​ដល់​ចំណុច​ទីតាំង​កាប់​រាន​ព្រៃ ទន្ទ្រាន​យក​ដី​ខាងលើ ប្រទះ​ឃើញ​ជនជាតិ​ឥ​ស្លា​ម ជាង​២០​នាក់ ព្រមទាំង​បាន​សាកសួរ ព័ត៌មាន​បន្ថែម​ទៀត ដោយ​ប្រជាពលរដ្ឋ​ទាំងនោះ បាន​ឆ្លើយ​ថា ពួក​គាត់​មក​រស់នៅ​ទី​នេះ តាម​រយៈ​មេខ្យល់ លក់​ទិញ​ដី តាំងពី​ឆ្នាំ​២០១៧ ដែល​មាន​ប្រជាពលរដ្ឋ ១២៣​គ្រួសារ ស្នើ​១២៣​ខ្នង​ផ្ទះ សុទ្ធ​សឹង​ជា​ខ្មែរឥស្លាម​ទាំងអស់ ។

ប្រជាពលរដ្ឋ​ទាំងនោះ បាន​ប្រាប់​បន្ត​ថា ពួក​គាត់​មក​កាប់​ទន្ទ្រាន​ដី​ព្រៃ នៅ​ទី​នេះ មាន​អ្នក​មក​ពី​ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​ខេត្តក្រចេះ ក្នុង​១​គ្រួសារ មាន​ដី​ចាប់ពី​៥ ហិ​កតា ឡើង​ទៅ ។

ប្រជាជន​ខ្មែរឥស្លាម​ទាំងនោះ ប្រាប់​បន្ត​ទៀត​ថា ដី​ព្រៃ​ខាងលើ​នេះ ពួក​គាត់​បាន​ទិញ​ពី​ឈ្មោះ សុ​ល្យ សា​ម៉ា (​ហៅ​យាយ​ម៉ា​) ឈ្មោះ ស្លះ វ៉ឺ​ត និង​ឈ្មោះ ម៉ា​ន សរ​លី​ហ៊ី​ន ជា​ខ្មែរឥស្លាម ។

ប្រភព​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​បន្ថែម​ថា ក្រៅពី​ប្រជាជន​ខ្មែរឥស្លាម ចំនួន​១២៣​គ្រួសារ​ខាងលើ ក្រុមការងារ​បាន​បន្ត​រក​ឃើញ​ចំនួន ៩០​ផ្ទះ​បន្ថែម​ទៀត នៅ​តំបន់​ក្បែរ​ៗ​នោះ ដែល​សង់ផ្ទះ​លើ​ដីកា​ប់រាន ទុក​ចោល ពុំ​មាន​មនុស្ស​រស់នៅ យ៉ាង​អនាធិបតេយ្យ ។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន អោយ​ដឹង​ទៀត​ថា កំឡុង​ពេល​ចុះ​ប្រតិបត្តិការ​ខាងលើ​នោះ កម្លាំង​បរិស្ថាន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ បន្ទាប់​មក បាន​មួយសន្ទុះ មានឈ្មោះ សល់ ថុ​ល បាន​កែន​ដឹកនាំ​មនុស្ស​ជា​ច្រើន​នាក់ ទៅ​រំដោះ​យក​ជនសង្ស័យ ពី​រង្វង់​ដៃ​សមត្ថកិច្ច ស្ថិត​ក្នុង​ស្ថានភាព​នោះ ដោយ​ខ្លាច​មាន​ហិង្សា​កើតឡើង ព្រះរាជអាជ្ញា​រង ដឹកនាំ​ផ្ទាល់ ក៏​បាន​បញ្ជា​ឲ្យ​កម្លាំង​បរិស្ថាន​ដោះ​លែង​ជ​សង្ស័យ​ទាំង​២​នាក់​នោះ​សិន រួច​ចាំ​បន្ត​នី​តី​វិធី​តាម​ក្រោយ ។

លោក ស្រេង ជា​ហេង ក៏​បាន​ស្នើ​សុំ​ឲ្យ​ក្រុម​សារព័ត៌មាន​ចុះ​ផ្សាយ​ពី​ការ​ពិត​របស់​អាជ្ញាធរ ដែល​បាន​ខិតខំ​ចុះ​បំពេញការងារ​កន្លង​មក ជៀស​សវាង​ការផ្សាយ​ខុស​ពី​ការ​ពិត ខណៈ​កម្លាំង​ជំនាញ រួម​ទាំង​ស្ថាប័ន​អនុវត្ត​ច្បាប់ ដុតដៃដុតជើង បង្ក្រាប់ និង​កសាង​សំណុំរឿង​ជា​ហូរហែ រហូត​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ