ប្រភពAFP ផ្សាយថា ប្រទេសឡេតូនី បានរៀបចំមហោស្រពដង្ហែក្បួនស្ត្រីដែលមានម៉ូដសក់ពណ៌ស៊ីជម្ពូនៅតាមមាត់ទន្លេដួហ្គាវ៉ា នៅទីក្រុងរីហ្គា កាលពីថ្ងៃទី២៨ ឧសភា កន្លងមក សម្រាប់ជាការប្រគល់សេចក្តីសុខនិងស្នាមញញឹមដល់ជនជាតិឡេតូនី ក្រោយពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសអតីតសហភាពសូវៀត មួយនេះជួបវិបត្តិធ្ងន់ធ្ងរ ។
ពិធីបុណ្យដង្ហែក្បួនម៉ូដសក់ពណ៌ស៊ីជម្ពូលើកនេះ បានរៀបចំឡើងក្នុងឆ្នាំទី៣ដោយមានបេក្ខនារីចុះឈ្មោះចូលរួមច្រើនជាង៥០០នាក់ ខណៈពេលក្នុងពិធីក៏មានការប្រកួតយកតម្រាប់តាមនាងម៉ារីលីនម៉ុនរ៉ូ ក្នុងការប្រគំតន្ត្រីរបស់អ្នកចម្រៀងសក់ពណ៌ស៊ីជម្ពូផងដែរ។
គួរបញ្ជាក់ថា ប្រាក់ដែលបានទទួលនៅក្នុងពិធីខាងលើអ្នករៀបចំការប្រកួតនឹងប្រគល់ជូនមូលនិធិសប្បុរសធម៌នៅក្នុងប្រទេសឡេតូនី ដើម្បីជួយលើកស្ទួយប្រទេសឱ្យមានភាពសម្បូររុងរឿង ៕
ចែករំលែកព័តមាននេះ