ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចាប់​អ្នក​ឆ.ក់​ត្រី​០២​នាក់​ប្រគល់ឱ្យមន្ត្រី​ជលផល​ចាត់ចែង​តាម​នីតិវិធី

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៧ កុម្ភៈ ពេល​កំពុង​នាំ​គ្នា​ប្រើ​ឧបករណ៍​លួច​ឆក់​ត្រី​ដោយ​ខុសច្បាប់ នៅ​ក្នុង​អាង​អភិរក្ស​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៧ កុម្ភៈ ពេល​កំពុង​នាំ​គ្នា​ប្រើ​ឧបករណ៍​លួច​ឆក់​ត្រី​ដោយ​ខុសច្បាប់ នៅ​ក្នុង​អាង​អភិរក្ស​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ហើយ​បាន​បញ្ជូន​ទៅ​ឲ្យ​មន្ត្រី​ជលផល​ចាត់ការ​បន្ត​តាម​នីតិវិធី ក្រោយ​បញ្ចប់​ការ​សួរនាំ ។

លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹង​ថា ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ទាំង​ពីរ​នាក់​នោះ ម្នាក់​ឈ្មោះ ណ​ម យ៉ាវ ប្រុស​អាយុ​៥០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ មា​វ ចាន់​ថន ប្រុស​អាយុ​២៦​ឆ្នាំ ពួក​គេ​រស់នៅ​ភូមិ ឃុំ​ខាងលើ ។

លោក​អធិការ​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការ​ស្រុក និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​បង្ក្រាប​បាន​ពេល​កំពុង​នាំ​គ្នា​ប្រព្រឹត្ត​បទល្មើស ។ ជនសង្ស័យ​បាន​ប្រើប្រាស់ឧបករណ៍​«​ឆក់​ត្រី​» នៅ​ចំណុច​អាង​ស្ដុក​ទឹក​មួយ​កន្លែង ដែល​ពួក​គេ​តែង​នាំ​គ្នា​ទៅ​ធ្វើ​សកម្មភាព​ស្ទើរ​រាល់​យប់ ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ខាងលើ​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ល្មើសច្បាប់​មួយ​ចំនួន​ដូច​ជា «​អាំង​វិច​ទ័​រ​ឆក់​ត្រី​ចំនួន​០២​គ្រឿង អា​គុយ​កម្លាំង​៤០​អំពែ​ចំនួន​០២​គ្រាប់ និង​ដង​ឈើ​សម្រាប់​ឆក់​ត្រី​ចំនួន​០២​គួរ​» ។

គេ​មិន​បាន​ស្រង់​ចម្លើយ​ជនសង្ស័យ​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ឧ​បករ​ណ៏​ឆក់​ត្រី​ខុសច្បាប់​ខាងលើ​នេះ ។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ដែរ​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​នេះ តែង​នាំ​គ្នា​ទៅ​លួច​ឆក់​ត្រី​ពេល​យប់​នៅ​ក្នុង​អាង​ស្ដុក​ទឹក​ខាងលើ​។ ហើយ​បើ​តាម​សមត្ថកិច្ច​ថា មិនមែន​មាន​តែ​ជន​ពីរ​នាក់​ខាងលើ​នេះ​ទេ ដែល​តែង​នាំ​គ្នា​ទៅ​លួច​ឆក់​ត្រី​នៅ​ទីនោះ គឺ​នៅ​មាន​ជនខិលខូច​ជា​ច្រើន​ទៀត ដែល​ប្រើប្រាស់​ឧ​បករ​ណ៏​ខុសច្បាប់​ទៅ​ប្រព្រឹត្ត​បទល្មើស​នៅ​ទីនោះ ។

យ៉ាងណា​ក្ដី បើ​តាម​លោក​សេង លុ​ច អធិការ​ស្រុក​ថ្មគោល​បាន​ប្រាប់​ថា ក្រោយ​ត្រូវ​ឃាត់ខ្លួន​មន្ត្រី​ជំនាញ​របស់​លោក​បាន​ធ្វើការ​សួរនាំ​ជនសង្ស័យ​ទាំង​ពីរ​នាក់ ដើម្បី​ធ្វើ​កំណត់ហេតុ ហើយ​ពេល​នេះ​លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​លោក​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ប្រគល់​ឲ្យ​ខាង​មន្ត្រី​ជលផល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ហើយ ៕

អត្ថបទសរសេរ ដោយ