ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tiktokerម្នាក់បង្ហោះវីដេអូទាំងទឹកភ្នែករៀបរាប់ថា រៀនចប់២សាលាហើយចេះ៣ភាសាទៀត នៅតែមិនអាចរកការងារធ្វើបាន

4 ខែ មុន

(អាម៉េរិក)៖ នារីវ័យ២៧ឆ្នាំនៅទីក្រុងញូវយ៉កម្នាក់ ដែលជា TikToker កំពុងតែបង្ហាញពីភាពលំបាកក្នុងការស្វែងរកការងារនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចបច្ចុប្បន្នដោយនាងបាននិយាយទាំងស្រក់ទឹកភ្នែកថា ទោះបីជាមានសញ្ញាបត្រច្រើន និងអាចនិយាយបានបីភាសាក៏ដោយ ក៏នាងមិនអាចស្វែងរកការងារបានទេ ។ នៅក្នុងវីដេអូឃ្លីបដែលទាក់ទាញអ្នកចូលមើលច្រើនជាង…

(អាម៉េរិក)៖ នារីវ័យ២៧ឆ្នាំនៅទីក្រុងញូវយ៉កម្នាក់ ដែលជា TikToker កំពុងតែបង្ហាញពីភាពលំបាកក្នុងការស្វែងរកការងារនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចបច្ចុប្បន្នដោយនាងបាននិយាយទាំងស្រក់ទឹកភ្នែកថា ទោះបីជាមានសញ្ញាបត្រច្រើន និងអាចនិយាយបានបីភាសាក៏ដោយ ក៏នាងមិនអាចស្វែងរកការងារបានទេ ។

នៅក្នុងវីដេអូឃ្លីបដែលទាក់ទាញអ្នកចូលមើលច្រើនជាង ២៥លានដង កញ្ញា Lohanny Santos បានស្រក់ទឹកភ្នែក និងចែករំលែករឿងរ៉ាវដែលអាណិតដល់មនុស្សជាច្រើនថា នាង​ជា​មនុស្ស​ដំបូង​គេ​ដែល​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ក្នុង​គ្រួសារ​ទាំង​មូល ហើយនេះគឺជាថ្ងៃដែលបរាជ័យដ៏ធំបំផុតរបស់នាង ដែលធ្លាប់មានអារម្មណ៍ក្នុងជីវិត។

@lohannysant

I got tear stains on my resume 😔😔😔 #nyc #unemployed

♬ original sound – Lohanny

ដោយកាន់ប្រវត្តិរូបសង្ខេបនៅក្នុងដៃរបស់នាងបន្ទាប់ពីការដាក់ពាក្យសុំការងារដ៏ខកចិត្តអស់រយៈពេលជាច្រើនថ្ងៃ Santos បានបន្តទៀតថា «និយាយតាមត្រង់ទៅ ខ្ញុំមានការខ្មាសអៀនបន្តិច ព្រោះខ្ញុំពិតជាដាក់ពាក្យសុំការងារដែលមានប្រាក់ឈ្នួលសមរម្យ ប៉ុន្តែក៏គ្មាននរណាម្នាក់ទទួលយកដែរ»។

កញ្ញា Lohanny Santos មិនត្រឹមតែបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យជាមួយនឹងមុខជំនាញពីរប៉ុណ្ណោះទេ ថែមទាំងអាចនិយាយបាន ៣ភាសា អង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់។

ក្រោយពីបានបង្ហោះវីដេអូនេះក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បង្ហាញមតិអវិជ្ជមានថា នាងប្រឌិតបង្កើតរឿងដើម្បីតែទទួលការចាប់អារម្មណ៍តែប៉ុណ្ណោះ ក៏មានអ្នកលេងបណ្តាញសង្គមវ័យក្មេងជាច្រើនលើកឡើងថា  ពួកគេក៏ជួបប្រទះរឿងរ៉ាវបែបនេះ និងលើកទឹកចិត្តឱ្យនាងខិតខំរកការងារពិតប្រាកដ។

ទោះយ៉ាងណាក៏ដោយ វាហាក់បីដូចជាការខិតខំប្រឹងប្រែងរបស់ Santos ក្នុងការស្វែងរកការងារជាសាធារណៈហាក់ដូចជាបានផល។ បន្ទាប់ពីឃ្លីបនេះនោះមានការចែកចាយល្បីល្បាញ Santos បានទទួលការ ជាមួយក្រុមហ៊ុនពន្យារកំណើត។ គណនី LinkedIn របស់នាងបច្ចុប្បន្នរាយឈ្មោះការងាររបស់នាងជា “តារាសម្តែង អ្នកបង្កើតខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយសង្គម”៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ