ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត RAV4 កៀរ​គាប​ជាប់​គ្នា​ជាមួយ​រថយន្ត​ទ្រុង ត្រង់​ផ្លូវបែក​ជា​៤ របួស​ជនជាតិ​ចិន​ម្នាក់

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក TOYOTA RAV4 មួយ​គ្រឿង ទាំង​អ្នកបើកបរ រួម​ទាំង​អ្នក​ជិះ​ជាមួយ​សុទ្ធតែ​ជា​ជនជាតិ​ចិន​ទាំងអស់ បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​៤…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក TOYOTA RAV4 មួយ​គ្រឿង ទាំង​អ្នកបើកបរ រួម​ទាំង​អ្នក​ជិះ​ជាមួយ​សុទ្ធតែ​ជា​ជនជាតិ​ចិន​ទាំងអស់ បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​៤ ក៏​បាន​បុក​គ្នា ជាមួយ​រថយន្ត​ទ្រុង ១​គ្រឿង​ទៀត ដែល​កំពុង​បើក​លឿន​ដូច​គ្នា បណ្តាល​ឲ្យ​គាប​ជាប់​គ្នា ហើយ​បុរស​ជនជាតិ​ចិន​ម្នាក់​រង​របួស រីឯ​រថយន្ត​ទាំង​២​គ្រឿង បាន​រង​ការ​ខូចខាត​ដូច​គ្នា​ផង​ដែរ ។

ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​ផ្លូវ​បេតុង​បំបែក​ជា​៤ ស្ថិត​នៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន ដែល​រង​របួស​នោះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ នៅ​មុន​ពេល​កើតហេតុ មាន​ជនជាតិ​ចិន ១​ក្រុម បើកបរ និង​ជិះ​រថយន្ត​ម៉ាក TOYOTA RAV4 ១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2O-4503 ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន និង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ដែល​ជា​ចំណុច​ផ្លូវបំបែក​ជា​៤ អត់​បន្ថយល្បឿន​នោះ​ឡើយ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ស្រប​ពេល​នោះ ក៏​មាន​រថយន្ត​ទ្រុង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ១​គ្រឿង​ទៀត ពាក់​ស្លាក​លេខ ភ្នំពេញ 2D-7082 ក៏​បើក​លឿន​ដែរ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​អត់​បន្ថយល្បឿន​នោះ​ដែរ​។ ដោយ​ភាគី​ទាំង​២ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដូច​គ្នា ទើប​កៀរ​បោក​ផ្ទប់​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​គាប​ជាប់​គ្នា ហើយ​រថយន្ត RAV4 រង​ខូចខាត​ខ្ទេច​ចំហៀង​ខ្លួន​ស្ដាំ រីឯ​រថយន្ត​ទ្រុង ហ៊ី​យ៉ា​ន់​ដា​ខូចខាត​ចំហៀង​ខាងឆ្វេង និង​បណ្ដាល​ឲ្យ​បុរស​ជនជាតិ​ចិន​ម្នាក់ រង​របួស ។

ក្រោយ​ពេល​កើតហេតុ បុរស​ជនជាតិ​ចិន ដែល​រង​របួស​រូប​នោះ ត្រូវ​បាន​ជនជាតិ​ចិន​ដូច​គ្នា ដឹក​តាម​រថយន្ត​ផ្ទាល់ខ្លួន យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ