ឪពុកម្ដាយរវល់លក់ដូរភ្លេចខ្លួន កូនតូចៗ២នាក់ចុះលេងទឹកស្រះ ជួបគ្រោះអកុសលយ៉ាងរន្ធ.ត់
- តាកែវ
ខេត្តស្វាយរៀង ៖ ឪពុកម្ដាយរវល់លក់ដូរភ្លេចខ្លួន បាត់កូនៗ ពេលរកឃើញគួរឱ្យរន្ធត់ គឺកូនតូចៗ
ខេត្តស្វាយរៀង ៖ ឪពុកម្ដាយរវល់លក់ដូរភ្លេចខ្លួន បាត់កូនៗ ពេលរកឃើញគួរឱ្យរន្ធត់ គឺកូនតូចៗ
ខេត្តស្វាយរៀង ៖ ឪពុកម្ដាយរវល់លក់ដូរភ្លេចខ្លួន បាត់កូនៗ ពេលរកឃើញគួរឱ្យរន្ធត់ គឺកូនតូចៗទាំង២នាក់បានលង់ទឹកស្លាប់បាត់ទៅហើយ ម្ដាយនិងជីដូនបានស្រែកទ្រហោយំស្ទើរសន្លប់បាត់ស្មារតី មូលហេតុ ដោយសារកូនតូចៗរបស់ពួកគាត់បានលូនតាមរបងសំណាញ់ ចេញទៅលេងនៅស្រះទឹកខាងក្រោយផ្ទះ ទំនងរអិលជើងធ្លាក់ចូលក្នុងទឹកស្រះ បណ្ដាលឱ្យលង់ស្លាប់ទាំង២នាក់បងប្អូនជីដូនមួយយ៉ាងអាណោចអាធ័ម។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ករណីក្មេងតូចៗធ្លាក់ចូលស្រះទឹក បណ្តាលឱ្យល.ង់ទឹកស្លា.ប់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ ស្ថិតនៅភូមិអង្គសាលាសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ឪពុកម្ដាយទុកកូនតូចៗឱ្យលេងនៅខាងក្រោយផ្ទះដែលមានស្រះទឹក និងមានរបងសំណាញ់ហ៊ុមព័ទ្ធជុំវិញ ។ ខណៈឪពុកម្ដាយរបស់ក្មេងរងគ្រោះទាំង២រវល់លក់ដូរនៅខាងមុខផ្ទះនោះមិនបានមើលនោះទេ ដោយបាត់កូនយូរពេកមិនឮសំឡេងកូនលេង ក៏មករកមើលអត់ឃើញ ខំស្រែកហៅក៏អត់លឺឆ្លើយ ទើបសង្ស័យនាំគ្នាចុះស្រះទឹករាវរក ស្រាប់តែឃើញស.ពក្មេងប្រុសទាំង២នាក់មិនដឹងលង់ទឹកស្លា.ប់ពីពេលណា និងស្រែកយំផ្អើលដល់អ្នកភូមិចោមរោមមើលទាំងក្ដីអាណិត ហើយបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលជំនាញចុះមកពិនិត្យសពក្មេងរងគ្រោះទាំង២នាក់ និងបានបញ្ជាក់ថា ក្មេងរងគ្រោះទាំង២នាក់ពិតជាល.ង់ទឹកស្លា.ប់ប្រាកដមែន។
សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លា.ប់២នាក់ខាងលើនោះ ម្នាក់ឈ្មោះរ៉េត គុណារាជ អាយុ៣ឆ្នាំ មានឪពុកឈ្មោះផាន់ សារឿន អាយុ៣៥ឆ្នាំ មុខរបរកសិករ និងម្ដាយឈ្មោះ ហេង ស៊ីវហុង អាយុ២២ឆ្នាំ មានមុខរបរលក់ដូរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង ។ ចំណែកក្មេងរងគ្រោះម្នាក់ទៀតឈ្មោះ សោ ហូលីហៀរ អាយុ២ ឆ្នាំ មានឪពុកឈ្មោះហេង ហួរ អាយុ២៦ឆ្នាំ មុខរបរកសិករ ម្ដាយឈ្មោះ សេក ចន្ថា អាយុ២៣ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាមូលហេតុដោយសារក្មេងទាំង២នាក់ខាងលើ បានលូនតាមរបងសំណាញ់ទៅលេងនៅមាត់ស្រះ ក៏រអិលជើងធ្លាក់ចូលទឹកស្រះ ដោយសារទឹកស្រះមានជម្រៅជាង១ម៉ែត្រ ច្រាំងចោទ ទើបធ្លាក់ចូលក្នុងទឹក បណ្ដាលឱ្យល.ង់ទឹកស្លា.ប់បែបនេះ ។
ក្រោយពីសមត្ថកិច្ចពិនិត្យធ្វើកោសលវិច្ចយ័រួច ស.ពក្មេងទាំង២នាក់ត្រូវបានប្រគល់ឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ