ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សឹងមិនជឿ! បុរសម្នាក់ប្រើប៊ិចប៉.ង.ស.ម្លា.ប់មនុស្សនៅលើយន្តហោះ

2 ខែ មុន

បរទេស ៖ បុរសអ្នកដំណើរម្នាក់ដែលជិះយន្តហោះពីទីក្រុង Seattle ទៅកាន់ទីក្រុងLas Vegas តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ត្រូវបានចោទប្រកាន់ពីបទវាយដំដោយអាវុធដ៏គ្រោះថ្នាក់…

បរទេស ៖ បុរសអ្នកដំណើរម្នាក់ដែលជិះយន្តហោះពីទីក្រុង Seattle ទៅកាន់ទីក្រុងLas Vegas តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ត្រូវបានចោទប្រកាន់ពីបទវាយដំដោយអាវុធដ៏គ្រោះថ្នាក់ ហើយគ្រោងនឹងត្រូវកាត់ទោសនៅតុលាការសហព័ន្ធក្នុងទីក្រុង Las Vegas នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ខាងមុខ ។

យោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃទី២៤ ខែកុម្ភៈ បានឱ្យដឹងថា លោក Julio Alvarez Lopez បានរួមដំណើរជាមួយអ្នកដំណើរចំនួន១០៥នាក់ផ្សេងទៀត នាពេលព្រឹកព្រលឹមថ្ងៃទី២៤ ខែមករា តាមជើងយន្តហោះពីអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma ឆ្អោះទៅកាន់ទីក្រុង Las Vegas ។
ក្រោយមក ប្រហែលកន្លះម៉ោងមុនពេលដែលយន្តហោះទៅដល់គោលដៅ លោក Julio ស្រាប់តែក្រោកឈរហើយដើរទៅបន្ទប់ទឹក ហើយនៅពេលគាត់ត្រឡប់មកវិញគាត់ក៏ចាប់ផ្តើមដាល់និងវាយយ៉ាងសន្ធប់ទៅលើជនរងគ្រោះ ដែលជាអ្នកដំណើរម្នាក់អង្គុយនៅកៅអីកាត់ផ្លូវដែលគាត់ដើរ ក្នុងគោលបំណងសម្លាប់តែម្ដង ។

គាត់បានប្រើប៊ិកដ៏មុតស្រួច ចាក់សំដៅមុខនិងភ្នែកអ្នកដំណើរម្នាក់នោះ ធ្វើឱ្យប្រពន្ធ និងកូនប្រុសទាំងពីររបស់ជនរងគ្រោះស្រែកឆោឡោ ដើម្បីហាមឃាត់ឱ្យគាត់បញ្ឈប់សកម្មភាពហិង្សា ។ ក្រោយផ្ទុះហិង្សាទើបមានអន្តរាគមន៍ពីបុគ្គលិកនិងអ្នកដំណើរលើយន្តហោះ ចេញមកទប់ស្កាត់ហើយនាំគ្នាឃាត់ខ្លួនអ្នកដំណើរដែលបង្កហិង្សា ។

បន្ទាប់ពីជើងហោះហើរបានចុះចត ប៉ូលិសទីក្រុង Las Vegas បានចាប់ជនដៃដល់បញ្ជូនទៅកាន់ស្ថានីយក្រោមដីមួយនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Harry Reid ។ មន្ត្រី FBI បានមកដល់ ហើយព្យាយាមសួរចម្លើយ ទើបដឹងថា បុរសរូបនេះកំពុងស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋ​អាម៉េរិក ។

មន្ត្រី FBI បញ្ជាក់ថា «ជនជាប់ចោទមានអារម្មណ៍ថា ក្រុមម៉ាហ្វីយ៉ាកំពុងតាមចាប់ខ្លួនគាត់ក្នុងរយៈពេលថ្មីៗចុងក្រោយនេះ» ហើយ ។ Julio បានប្រាប់មន្ត្រីថា គាត់មិនដែលឃើញជនរងគ្រោះពីមុនមកទេ ប៉ុន្តែជឿថាម្នាក់នេះគឺជាសមាជិកក្រុមឧក្រិដ្ឋជន Cartel ដែលតាមដានគាត់ ទើបគាត់រៀបគម្រោងសម្លាប់បុរសម្នាក់ហ្នឹង ដោយគាត់បានខ្ចប់ប៊ិកជាមួយនឹងខ្សែកៅស៊ូ មុនពេលឡើងហោះហើរ ។

ជនរងគ្រោះបានរងរបួសយ៉ាងធ្ងន់ធ្ងរជុំវិញភ្នែកស្តាំរបស់គាត់ ដោយសារត្រូវប៊ិកចាក់ចំ ។ ក្នុងហេតុការណ៍នោះប្រពន្ធជនរងគ្រោះ ក៏ត្រូវបានជនដៃដល់វាយត្រូវដូចគ្នា ព្រោះតែនាងព្យាយាមការពារប្ដី និងកូនប្រុសពៅរបស់នាងដែលមានអាយុ៧ឆ្នាំ ។

ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «យើងសូមអរគុណដល់បុគ្គលិករបស់យើងនៅលើយន្តហោះ ចំពោះជំនាញវិជ្ជាជីវៈរបស់ពួកគេក្នុងការដោះស្រាយឧប្បត្តិហេតុនេះ» ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ៕

អត្ថបទសរសេរ ដោយ