ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​គ្រោងឆ្អឹ.ង​​មនុស្ស​​ម្នាក់​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ ខាងលិចស្ពាន​អាកាស​៧​មក​រា

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ស.ព​បុរស​ម្នាក់​ស្លា.ប់​រលួយ​នៅ​សល់​តែ​គ្រោងឆ្អឹង ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​

រាជធានី​ភ្នំពេញ ​៖ ​ស.ព​បុរស​ម្នាក់​ស្លា.ប់​រលួយ​នៅ​សល់​តែ​គ្រោងឆ្អឹ.ង ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្រោម​ដើមឈើ ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ខាងលិច​ស្ពាន​អាកាស​៧​មក​រា ស្ថិត​​ក្នុងភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១០​និង​៣០​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ​ហើយ​ប្រជាពលរដ្ឋក៏​បាន​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន ដើម្បីទាក់ទង​នគរបាល​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ ។

ស.ព​បុរស​រូប​នោះ​ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ ដេក​ស្លា.ប់​រលួយ​នៅ​សល់​តែគ្រោង​ឆ្លឹ​ង​។

តាម​ប្រភពព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ដី​ឡូ​តិ៍​ក៏​បាន​ប្រទះ​ឃើញ​គ្រោង​ឆ្អឹង​មនុស្ស​នៅ​ក្រោម​ដើម​សង្កែ​ក្នុង​ដី​ឡូ​តិ៍​ ដោយ​មាន​ក្រមា​ក្រហម​ចំនួន​១​ចង​ភ្ជាប់​នឹង​ដើម​នោះ​។​

ស.ពជនរងគ្រោះមាន​ស្លៀកខោ​ខៅ​ប៊​យ​ជើងវែង ពាក់​ស្បែកជើង​​ផ្ទាត់​ពណ៌​ខៀវ ។

​នៅ​ព្រឹក​នោះ នគរបាល​ជំនាញ​ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ ។​ បន្ទាប់​ពី​នគរបាល​ជំនាញ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​រួច បាន​ដាក់​ការ​សន្និដ្ឋាន​ថា គ្រោង​ឆ្អឹង​នោះ​ជា​មនុស្ស​ប្រុស ហើយ​ស្លា.ប់​ដោយ​សារ​ច.ងក ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ