ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់​ណាស់​! EA Sports ព្យាករណ៍​ថា ព័រ​ទុ​យ​ហ្គា​ល់​នឹង​ឈ្នះ​ជើងឯក World Cup 2026

2 ខែ មុន

​អន្តរជាតិ ៖ EA Sports ក្រុមហ៊ុន​បង្កើត និង​អភិវឌ្ឍ​វី​ដេ​អូ​ហ្គេ​ម​កីឡា​គ្រប់​ប្រភេទ​ដ៏​ល្បី បំផុត​លើ​

​អន្តរជាតិ ៖ EA Sports ក្រុមហ៊ុន​បង្កើត និង​អភិវឌ្ឍ​វី​ដេ​អូ​ហ្គេ​ម​កីឡា​គ្រប់​ប្រភេទ​ដ៏​ល្បី បំផុត​លើ​ពិភពលោក បាន​ធ្វើការ​ព្យាករណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ ដោយ​ពួក​គេ​បាន​អះអាង​ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ នឹង​ឈ្នះ​ជើងឯក​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ ២០២៦​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ Foot Sports កាលពី​ពេល​ថ្មី​ៗ​នេះ​។

ការ​ព្យាករណ៍​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដែល​នាំ​មក​ជាមួយនឹង​មតិស្រប ក៏​ដូច​ជា​ប្រឆាំង​ជាមួយនឹង​ការ​ព្យាករណ៍​របស់ EA Sports​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន​ត្រូវ​បាន​គេ​មើលឃើញ​ថា ឈរ​លើ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​មួយ​កាលពី​អតីត ដោយសារ​តែ​ម្ចាស់​ជើងឯក​ពានរង្វាន់ FIFA World Cup ៤​សម័យកាល​ចុង​ក្រោយ ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Redwood រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋ​អាម៉េរិក​មួយ​នេះ​ព្យាករណ៍​សុទ្ធតែ​ត្រូវ​ទាំងអស់ ដោយនៅ​ឆ្នាំ ២០១០ ដែល​ប្រទេស​អា​ហ្វ្រី​ក​ខាងត្បូង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ ប្រទេស​អេ​ស្ប៉ា​ញ​គឺជា​ម្ចាស់​ជើងឯក​។

បន្ទាប់​មក​នៅ​ឆ្នាំ ២០១៤ ដែល​ប្រទេស​ប្រេ​ស៊ី​ល​ធ្វើ​ជា​ម្ចាស់ផ្ទះ ប្រទេស​អា​ល្លឺ​ម៉​ង់​គឺជា​ម្ចាស់​ជើងឯក ហើយ​ក្រោយមក​ទៀត​នៅ​ឆ្នាំ ២០១៨ ដែល​ប្រទេស​រុ​ស្ស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ ប្រទេស​បារាំង​គឺជា​ម្ចាស់​ជើងឯក ខណៈ​ដែល​នៅ​ឆ្នាំ ២០២២ ដែល​ប្រទេស​កា​តា​ធ្វើ​ជា​ម្ចាស់ផ្ទះ ប្រទេស​អា​ហ្ស​ង់​ទី​ន​គឺជា​ម្ចាស់​ជើងឯក​។

ដោយឡែក FIFA World Cup ឆ្នាំ ២០២៦ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៦ គឺជាព្រឹត្តិការណ៍ដ៏ពិសេស និងអស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រពានរង្វាន់បាល់ទាត់ដ៏ធំបំផុតមួយនេះ ដែលមាន៣ប្រទេសធ្វើជាសហម្ចាស់ផ្ទះគឺ កាណាដា ម៉ិកស៊ិក និងសហរដ្ឋអាម៉េរិក ជាមួយការផ្លាស់ប្ដូរទម្រង់ថ្មី ដោយមានរហូតដល់៤៨ក្រុមប្រកួតប្រជែងគ្នា ខណៈដែលរយៈពេល៩៤ឆ្នាំកន្លងមក មានតែការប្រកួតក្នុងឆ្នាំ ២០០២ ប៉ុណ្ណោះ ដែលប្រទេសជប៉ុន និងកូរ៉េខាងត្បូង ធ្វើជាម្ចាស់ផ្ទះរួមគ្នា។

ព្យាករណ៍ក្រុមហ៊ុន EA Sports ក៏បានទាញអារម្មណ៍របស់អ្នកគាំទ្រក្រុមជម្រើសជាតិព័រទុយហ្គាល់ ជាពិសេសអ្នកគាំទ្រខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo រីករាយជាមួយនឹងក្ដីសង្ឃឹមថា ក្រុមបញ្ជាខែល ព័រទុយហ្គាល់ និង Cristiano Ronaldo អាចស្គាល់រសជាតិជើងឯកពានរង្វាន់ World Cup ជាលើកដំបូង ខណៈដែលព្រឹត្តិការណ៍ឆ្នាំ ២០២៦ ទំនងជាការប្រកួត World Cup ចុងក្រោយសម្រាប់អាជីពរបស់ប្រធានក្រុម Cristiano Ronaldo ដែលបច្ចុប្បន្នឈានដល់អាយុ៣៩ឆ្នាំ៕ (ប្រភព ៖ Foot Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ